7:52 PM
មេដឹកនាំខ្មែរក្រហមឈ្មោះប៉ុលពត ហៅ សាឡុត ស) (ថ្ងៃខែឆ្នាំកំណើត ឧសភា ១៩ ១៩២៥ នៅក្នុងភូមិព្រែកស្បូវ ខេត្តកំពង់ធំ- ស្លាប់ មេសា ១៥ ១៩៩៨) (ជាមេដឹកនាំប្រទេសកម្ពុជាក្នុងសម័យខ្មែរក្រហម ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩) (សម្លាប់ប្រជាជនខ្មែរពី ៧៥០,០០០ទៅ ៣,000,000(លោកប៉ុលពតជាកូនខ្មែរកាត់ចិន)
(លោកប៉ុលពតបានក្លាយជាមេដឹកនាំប្រទេសកម្ពុជានៅពាក់កណ្តាលឆ្នាំ ១៩៧៥) (នៅក្នុងឆ្នាំ ១៩៧៩ បន្ទាប់ពមានភាបច្របូកច្របល់របស់ប្រជាជនកម្ពុជានិងមានសង្គ្រាមជា មួយទាហានវៀតណាម គាត់បានគេចខ្លួនចូលទៅក្នុងព្រៃត្បាតទិសនិរតីនៃប្រទេសកម្ពុជា) (គាត់ស្លាប់នៅក្នុងឆ្នាំ ១៩៩៨ នៅក្រោមផ្ទះតាម៉ុក ដែលចាប់ខ្លួនដោយតាម៉ុក) (បន្ទាប់ពីបញ្ចាប់សិក្សានៅសាលាបច្ចេកទេសនៅឬស្សីកែវភាគខាងជើង ទីក្រុងភ្នំពេញលោកបានទទួលអាហាររូបករណ៍នៅប្រទេស បារាំងសិក្សាអំពីប្រព័ន្ធអេឡិចត្រូនិចវិទ្យុពីឆ្នាំ ១៩៤៩ ដល់ ១៩៥៣ហើយត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ ១៩៥៣) (កាន់កាប់ទីក្រុងភ្នំពេញក្នុងខែមេសា ១៧ ១៩៧៥ ហើយបានក្លាយជាមេដឹកនាំគណបក្សកុម្មុយនីស្ត)។
(តាម៉ុកជាមេដឹកនាំដ៏សំខាន់មួយរូបនៅក្នុងសម័យខ្មែរក្រហម) (ទីកន្លែងកំណើតនៅខេត្តតាកែវនិងស្លាប់នៅទីក្រុងភ្នំពេញ) (គាត់បានសាងផ្នូសជាព្រះសង្ឃនៅក្នុងសតវត្សទី ៣០ ប៉ុន្តែបានលាសិក្ខាបទនៅអាយុ ១៦ព្រះវស្សា)
នៅក្នុងឆ្នាំ១៩៦៥ ឌុច បានក្លាយទៅជាគ្រូបង្រៀនផ្នែកគណិតវិទ្យា ហើយមួយរយៈក្រោយមក គាត់ត្រូវបានចោទថាបានចូលរួមជាមួយបក្សកុម្មុយនីស្ត។ គាត់ត្រូវប៉ូលីសរបស់សម្តេច សីហនុ ចាប់ខ្លួនក្នុងឆ្នាំ១៩៦៨ ប៉ុន្តែត្រូវបានដោះលែងឲ្យមានសេរីភាពវិញនៅពេលរដ្ឋប្រហារទម្លាក់ សម្តេចសីហនុនៅឆ្នាំ១៩៧០។
នៅឆ្នាំ១៩៨៧ លោក ខៀវ សំផន គាត់បាន ជំនួសតំណែង ប៉ុល ពត ជាក្បាលម៉ាស៊ីនដឹកនាំរបស់ខ្មែរក្រហម ហើយនៅ ឆ្នាំ១៩៨៩ គាត់បានធ្វើជាតំណាងកម្ពុជាក្នុងសន្និសីទអន្តរជាតិស្តីពីកម្ពុជា នៅទីក្រុងប៉ារីស។ បន្ទាប់ពីចុះចូលជាមួយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ១៩៩៨ គាត់បានចាកចេញពីចលនា ខ្មែរក្រហម និងរស់នៅក្នុងខេត្តប៉ៃលិនរហូតដល់ពេលត្រូវបានចាប់និងឃុំខ្លួន នៅ អ.វ.ត.ក នៅខែវិច្ឆិកា ឆ្នាំ២០០៧។
នួន ជា (ឈ្មោះកំណើត ឡុង ប៊ុនរួត) បានសិក្សាច្បាប់នៅសាកលវិទ្យាល័យធម្មសាត ដែលមានកេរ្តិ៍ឈ្មោះនៅទីក្រុងបាងកក ហើយនៅទីនោះ គាត់បានចូលរួមជាមួយបក្ស កុម្មុយនីស្តថៃ។
អៀង សារី គឺជាអតីតសិស្សនៅវិទ្យាល័យស៊ីសុវត្ថិ ក្នុងក្រុងភ្នំពេញ។ លោកបាន ទទួលអាហារូបករណ៍ទៅសិក្សានៅឯវិទ្យាល័យកុងដ័រសេ និងនៅវិទ្យាស្ថានសិក្សា នយោបាយក្រុងប៉ារីសប្រទេសបារាំង។
អៀង ធីរិទ្ធ បានបញ្ចប់ការសិក្សានៅវិទ្យាល័យស៊ីសុវត្ថិ ក្នុងក្រុងភ្នំពេញ បន្ទាប់មក គាត់បានទៅសិក្សាផ្នែកអក្សរសាស្រ្ត នៅសាកលវិទ្យាល័យ សបូន (Sorbonne) នៅប្រទេសបារាំង។ គាត់គឺជាស្រ្តីកម្ពុជាទីមួយដែលបានទទួលសញ្ញាប័ត្រផ្នែក អក្សរសាស្រ្តអង់គ្លេស។
លោក សុន សេន ជាមេដឹកនាំនៅសម័យខ្មែរក្រហម ជាអ្នកកាន់កាប់លិទ្ធិកុម្មុយនីស្តនិយម និងដឹកនាំខាងកងទ័ពខ្មែរក្រហម) (ថ្ងៃខែឆ្នាំកំណើតមិថុនា ១២ ១៩៣០ ស្លាប់ មិថុនា ១០ ១៩៩៧) (ទីកន្លែងកំណើតនៅខេត្តត្រាវិញភាគខាងត្បូងប្រទេសវៀតណាម)
0 comments:
Post a Comment