Thursday, January 3, 2013

មហារីកពោះវៀនធំ

តើអ្វីទៅជាជំងឺមហារីកពោះវៀនធំ 
ជំងឺមហារីកពោះវៀនធំគឺបង្កឡើងដោយកោសិកាស្រទាប់ខាងលើរបស់ ពោះវៀនធំទទួលរងឥទ្ធិពលនូវកត្តាបរិស្ថាន,កត្តាតំណពូជ។ល។,ទីតាំងដែលឧស្សាហ៍កើតជំងឺមហារីកពោះវៀនធំជាញឹកញយ គឺផ្នែកខាងក្រោមនៃពោះវៀនធំ។អត្រានៃការ
កើតជំងឺមហារីកពោះវៀនធំស្ថិតនៅលំដាប់លេខក្រោយ បន្ទាប់ពីជំងឺមហារីកក្រពនិងជំងឺមហារីកបំពង់អាហារ ,ដែលអត្រានៃការកើតជំងឺជំងឺមហារីកពោះវៀនធំនេះខ្ពស់បំផុតគឺស្ថិតនៅក្នុងវយ័ពី40-50ឆ្នាំហើយសំរាប់អ្នក ជំងឺដែលមានវយ័ក្រោម 40ឆ្នាំគឺមានប្រហែល15%នៃជំងឺមហារីក ពោះវៀនធំសរុប,និងសមាមាត្រនៃជំងឺរវាងបុរសនិងស្រ្ដីគឺ2៖1។



តើមូលហេតុអ្វិដែលបណ្តាលអោយកើតជំងឺមហារីពោះវៀនធំ?

1.កត្តាអាហារៈ ការញុំាអាហរដែលសំបូរទៅដោយប្រូតេអ៊ីនខ្ពស់ ខ្លាញ់ខ្ពស់ និងអាហរដែលមានសារធាតុហ្វាប៊ឺ៏(Fiber)ទាប ធ្វើឲ្យយើង ងាយកើតជំងឺមហារីកពោះវៀនធំ។

2.កត្តាតំណពូជៈ មានគ្រួសារម្នាក់ធ្លាប់កើតមានជំងឺមហារីកពោះ វៀនធំនោះកូនចៅជំនាន់ក្រោយរបស់ក្រុម គ្រួសារមួយនេះមានអត្រាកើតជំងឺមហារីកពោះវៀនធំខ្ពស់ជាងក្រួសារដែលអត់មាន។
 3,ដុំសាច់តូច(Polype)៖ដុំសាច់តូចច្រើនតែកើតនៅលើពោះវៀនធំឬក៏ត្រសាល់គូថ,នៅក្រោមឥទ្ធិពលនៃកត្តាផ្សេងធ្វើអោយងាយក្លាយទៅជាមហារីក។
4,ជំងឺក្រុនឬជំងឺដំបៅពោះវៀនធំ(Crohn’s disease or Ulcerative colitis)៖ក្រុមអ្នកជំងឺក្រុនឬជំងឺដំបៅពោះវៀនធំមានអត្រាកើតជំងឺមហារីកពោះវៀនធំខ្ពស់ជាងក្រុមមនុស្សដែលអត់កើតដល់ទៅ30ដងឯនោះ។

តើក្រុមមនុស្សប្រភេទណាដែលប្រឈមមុខខ្ពស់ក្នុងការកើតជំងឺមហារីកពោះវៀនធំ?

  តើជំងឺមហារីកពោះវៀនធំមានអាការៈដូម្ដេចខ្លះ?

តើមានវិធីអ្វីខ្លះក្នុងការធ្វើរោគវិនិច្ឆយ័ជំងឺមហារីកពោះវៀនធំ?

 ការបែងចែកដំណាក់កាលរបស់ជំងឺមហារីកពោះវៀនធំ
  តើមានវិធីអ្វីខ្លះក្នុងការព្យាបាលជំងឺមហារីកពោះវៀនធំ?
  ការព្យាបាលដោយប្រើវិធីពេទ្យចិនបុរាណ
  តើការតំហែទាំក្រោយការវះកាត់មានអ្វីខ្លះ?
  តើអាចមានការចំនួយបន្ថែមពីខាងផ្នែកដទៃទៀតទេដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល?
  តាមរយៈនៃការអនុវត្តជាក់ស្ដែងបានបង្ហាញថា:ការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីក,វេជ្ជបណ្ឌិតផ្នែកខាងពេទ្យចិនបុរាណ,វេជ្ជបណ្ឌិតផ្នែកខាងថតកាំរស្មី,វេជ្ជបណ្ឌិតផ្នែកខាងសន្ដំនិងគិលាននុបដ្ធាយិការ។ល។បង្កើតបានជាក្រុមមួយក្នុងការធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាលដើម្បីស្វែងរកនូវវិធីព្យាបាលមួយដែលសមស្របទៅនឹងស្ថានភាពអ្នកជំងឺនិងស្ថានភាពសេដ្ធកិច្ចរបស់អ្នកជំងឺ,ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតក្រុមសំរាប់ធ្វើការព្យាបាលមួយដែលមានការចូលរួមពីផ្នែកផ្សេងៗជាច្រើនសំរាប់ធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាល,តាមរយៈនេះយើងអាចលើកកំពស់ប្រសិទ្ធិភាពនៃកាព្យាបាល,មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អគាប់ចិត្តដល់អ្នកជំងឺ,អញ្ចឹងវានឹងមិនបន្ថែមបន្ទុកដល់អ្នកជំងឺ។ចំនែកឯការទំនាក់ទំនងពត៍មានរវាងអ្នជំងឺនិងវេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយៈ,ទូរសព្ទ័,ការជួបមុខដោយផ្ទាល់,អីម៉ែល(Email),អនឡាញ(Online),ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានសមាសភាពដូចជា:វេជ្ជបណ្ឌិត,គិលាននុបដ្ធាយិការ,អ្នកជំនាញផ្នែកអាហារូបត្ថម្ភ,អ្នកបកប្រែ។ល។ដើម្បីបំពេញតំរូវការអ្នកជំងឺគ្រប់ស្រទាប់វណ្ណះដែលមកពីបណ្ដាប្រទេសផ្សេងៗ។អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូននិងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។ប្ធានពិសេសនៃជម្ងឺមហារីក
              1,ក្រុមមនុស្សដែលគ្រូសារធ្លាប់មានប្រវត្តិកើតដុំសាច់តូចក្នុងពោះវៀន
  2,ក្រុមមនុស្សដែលធ្លាប់មានសមាជិកគ្រូសារកើតជំងឺមហារីកពោះវៀនធំ។
  3,ការបត់ជើងធំមានលាយឈាមដែលមានបរិមាណតិចដែលមិនអាចមើលឃើញនិងភ្នែកបាន
  4,អ្នកជំងឺដំបៅពោះវៀនធំរាំរ៉ៃ
  5,អ្នកជំងឺរាករូសរាំរ៉ៃឬទល់លាមករាំរ៉ៃ
  1,ការបន្ទោរបង់លាមកមានលាយឈាមដោយមិនមានការឈឺចាប់,ហើយឈាមនោះមានលក្ខណៈជាឈាមស្រស់ឬពណ៍ក្រហមខ្មៅ។
  2,ហើមពោះ,ឈឺពោះ,ពិបាកក្នុងការរំលាយអាហារ,អត់មានរសអាហារ
  3,ទំលាប់នៃការបន្ទោរបង់មានការប្រែប្រួល,បន្ទោរបង់ញឹកឬរាករូសជាមួយនឹងទល់លាមកលេចចេញឆ្លាស់គ្នាចុះឡើង។
  4,រាង្គរៅរបស់លាមកមានការផ្លាស់ប្ដូរខុសពីធម្មតាដូចជាមានរាង្គស្រឡូនទ្រវែងៗ,តំប៉ែត។ល។
  5,ចុះស្កមួយរំពេចនិងលេចចេញនូវអាការៈខ្វះគោលិកាឈាមក្រហមដោយមិនដឹងមូលហេតុ។
  6,ដំបៅត្រសាល់គូថមិនជា,រីឯការឈឺចាប់ត្រសាល់គូថបន្ដឥតលោះ
  7,ពេលជំងឺមហារីកពោះវៀនធំរាលដាលដល់ថ្លើម,វាលេចចេញនូវរោគសញ្ញាដូចជាកើតលឿង,ទាកទឹក,ហើម។ល។
  1,ការពិនិត្យត្រសាល់គូថដោយប្រើម្រាមដៃ៖ក្រោយពីលោកវេជ្ជបណ្ឌិតពាក់ស្រោមដៃហើយ,និងលាបប្រេងរំអិលនៅលើម្រាមដៃចង្អុលនិងត្រសាល់គូថរួច,គាត់នឹងលូកដៃចង្អុលរបស់គាត់ចូលទៅក្នុងត្រសាល់គូថដើម្បីធ្វើការពិនិត្យរកថាតើមានដុំសាច់ឬអត់។
  2, ការធ្វើតេស្ដររកឈាមដែលមានបរិមាណតិចតួចបំផុតដែលមិនអាចមើលឃើញនឹងភ្នែកនៅក្នុងលាមក៖ជាលិកានៃជំងឺមហារីកពោះវៀនធំដែលកំពុងតែរីកលូតលាស់យ៉ាងលឿនជារឿយៗតែងតែមានការហូរឈាមដែលមានបរិមាណតិចតូចចូលទៅក្នុងបំពង់អាហារ,រួចត្រូវបានបញ្ចេញមកក្រៅតាមរយៈលាមក។ការធ្វើតេស្ដររកឈាមដែលមានបរិមាណតិចតួចបំផុតដែលមិនអាចមើលឃើញនឹងភ្នែកនៅក្នុងលាមក,ប្រសិនបើការធ្វើតេស្ដនេះទៅលើអ្នកជំងឺជាច្រើនដង,ហើយលទ្ធផលបង្ហាញថាសុទ្ធតែវិជ្ជមាន,នោះបង្ហាញថាបំពង់អាហាររបស់យើងមានការហូរឈាមរាំរ៉ៃនៅកន្លែងណាមួយ,ដូច្នេះយើងគួរតែឈានទៅធ្វើការតេស្ដពិនិត្យមើលអោយបានស៊ីជំរៅជាងនេះទៀតព្រោះវាអាចជាជំងឺមហារីកដែលស្ថិតនៅកន្លែងណាមួយនៃបំពង់អាហាររបស់យើងក៏អាចថាបាន។
  3,ការថតកាំរស្មីX៖មានដូចជា៖ការថតមើលបំពង់អាហារទាំងមូលឬក៏ផ្នែកណាមួយនៃបំពង់អាហារដោយប្រើប្រាស់បារ៉្យូមជាមជ្ឈដ្ធាន។តាមរយៈនេះយើងអាចមើលឃើញនូវពោះវៀនធំទាំងមូលថាតើវាមានឬអត់នូវដុំសាច់តូចៗនិងដុំមហារីក។
  4,ការសុងមើល៖គ្រប់អ្នកជំងឺដែលបន្ទោរលាមកមានលាយឈាមឬក៏ការបន្ទោរបង់លាមកមានការខុសប្រក្រតី,ហើយការពិនិត្យត្រសាល់គូថមិនមានបញ្ហាអ្វី,គួរតែធ្វើការសុងពោះវៀនមើលបន្ថែមទៀត។
4,ការសុងមើល៖គ្រប់អ្នកជំងឺដែលបន្ទោរលាមកមានលាយឈាមឬក៏ការបន្ទោរបង់លាមកមានការខុសប្រក្រតី,ហើយការពិនិត្យត្រសាល់គូថមិនមានបញ្ហាអ្វី,គួរតែធ្វើការសុងពោះវៀនមើលបន្ថែមទៀត។ការធ្វើបែបនេះមិនត្រឹមតែរកឃើញនូវជំងឺទាំងឡាយដែលកើតមាននៅលើពោះវៀនធំទេ,ហើយវាថែមទាំងអាចច្រឹបយកសាច់មកធ្វើការពិនិត្យកុសលវិចយ័បានទៀតផង។
  5,ការប្រើប្រាស់អេកូ,CT,MRIដើម្បីធ្វើការពិនិត្យ៖ថ្វីត្បិតតែឧបករណ៍ទាំងនេះមិនអាចធ្វើរោគវិនិច្ឆយ័ជំងឺមហារីកពោះវៀនធំបានក៏ពិតមែន,តែវាអាចកំនត់នូវទីតាំង,ទំហំ,ទំនាក់ទំនងរបស់ដុំមហារីកជាមួយជាលិកាជុំវិញវា,និងការរីករាលដាលរបស់ជំងឺមហារីកទៅលើប្រពន្ធ័ទឹករងៃ,ថ្លើម។
  6, ការច្រឹបយកសាច់មកធ្វើការពិនិត្យកុសលវិចយ័៖ដោយឆ្លងកាត់តាមរយៈការសុងពោះវៀនធំឬក៏មធ្យោបាយដ៏ទៃទៀត,យើងធ្វើការរច្រឹបយកសាច់របស់ដុំសាច់ដែលយើងមានការសង្សយ័មកធ្វើការពិនិត្យកុសលវិចយ័,ព្រោះវាជាភស្ដុតាងដ៏សំខាន់ក្នុងការធ្វើរោគវិនិច្ឆយ័ជំងឺមហារីកពោះវៀនធំ។
  ដំណាក់កាលទី0៖កោសិកាខុសប្រក្រតីត្រូវបានគេរកឃើញនៅលើជញ្ជាំងរបស់ពោះវៀនធំ។ ដំណាក់កាលទី0នៃជំងឺមហារីកពោះវៀនធំត្រូវបានគេហៅថាCarcinoma In Situ។
  ដំណាក់កាលទី1៖ដុំមហារីកបានរុករានទន្រ្ទានដល់ផ្នែកខាងក្នុងនៃជញ្ជាំងរបស់ពោះវៀនធំនិងបានចាក់ទំលុះដល់ស្រទាប់សាច់ដុំ។
  ដំណាក់កាលទី2៖៖ដុំមហារីកបានរុករានទន្រ្ទានទៅក្នុងជញ្ជាំងរបស់ពោះវៀនធំកាន់តែជ្រៅទៅៗ,នឹងបានរាលដាលទៅដល់សរីរាង្គដែលស្ថិតនៅក្បែរវា,ប៉ុន្ដែមិនទាន់រីករាលដាលដល់ប្រពន្ធ័ទឹករងៃទេ។
  ដំណាក់កាលទី3៖ដុំមហារីកបានរីករាលដាលទៅដល់ប្រពន្ធ័ទឹករងៃដែលស្ថិតនៅក្បែរៗវា,ប៉ុន្ដែមិនទាន់រីករាលដាលទៅដល់កន្លែងផ្សេងដែលស្ថិតនៅឆ្ងាយពីវាទេ។
  ដំណាក់កាលទី4៖ដុំមហារីកបានរីករាលដាលទៅដល់សរីរាង្គដទៃទៀតហើយ,ដូចជាសួត,ថ្លើម,ជញ្ជាំងពោះ,កន្សោមកូន។ល។
  ការរើឡើងវិញ៖ការរើឡើងវិញគឺវាអាចនៅកន្លែងដដែលឬកន្លែងដទៃទៀតនៅលើរាង្គកាយរបស់យើង។
  1,ការវះកាត់៖ការវះកាត់គឺជាវិធីមួយដែលគេឧស្សាហ៍ប្រើក្នុងការព្យាបាលជំងឺមហារីកពោះវៀនធំ,ជាទូទៅការរកឃើញជំងឺមហារីកពោះវៀនធំបានទាន់ពេលវេលា,គឺមាននយ័ថាវាស្ថិតនៅក្នុងដំណាក់កាលដំបូង,រីឯការព្យាបាលគេតែងតែប្រើនូវការវះកាត់។
  2,ការព្យាបាលដោយបាញ់កាំរស្មី៖ការព្យាបាលដោយបាញ់កាំរស្មីជាទូទៅវាត្រូវបានគេប្រើទៅលើក្រុមអ្នកជំងឺក្រោយការវះកាត់ដើម្បីជួយទ្រទ្រង់ក្នុងការព្យាបាលនិងកាត់បន្ថយអត្រានៃការរើឡើងវិញនៃជំងឺមហារីកពោះវៀនធំ។
  3,ការប្រើប្រាស់ថ្នាំប្រឆាំងមហារីក៖ថ្នាំប្រឆាំងមហារីកវាត្រូវបានគេប្រើសំរាប់ព្យាបាលជំងឺមហារីកពោះវៀនធំមុននឹងការវះកាត់ឈានមកដល់ដើម្បីធ្វើការសំលាប់និងទប់ស្កាត់ការរីករាលដាលនៃកោសិកាមហារីក។
  4,ការព្យាបាលដោយលើកកំពស់សមត្ថភាពប្រពន្ធ័ភាពស៊ាំរបស់រាង្គកាយ៖ការព្យាបាលតាមរបៀបនេះមានលក្ខណៈពិសេសដូចជា៖មិនមានការឈឺចាប់ក្នុងការព្យាបាល,មិនបង្ករបួសស្នាមលើរាង្គកាយ,មិនចាំបាច់សំរាកក្នុងមន្ទីរពេទ្យ។ល។,ម្យ៉ាងទៀតទន្ទឹមនឹងការកាត់បន្ថយផលប៉ះពាល់នៃការបាញ់កាំរស្មីនោះដែរ,វាថែមទាំងអាចលើកកំពស់សមត្ថភាពប្រពន្ធ័ភាពស៊ាំរបស់រាង្គកាយនិងស្ថានភាពសុខភាពរបស់អ្នកជំងឺមហារីកពោះវៀនធំ។
  តាមរយៈការសិក្សាស្រាវជ្រាវខាងវិសយ័វិជ្ជសាស្រ្តជាច្រើនឆ្នាំរបស់ប្រទេសចិន,ការព្យាបាលជំងឺតាមរយៈវិធីពេទ្យចិនបុរាណធ្វើអោយខ្លួនប្រាណរបស់យើងមានតុល្យភាព,វាមានប្រសិទ្ធិភាពក្នុងការតំរង់ទិសប្រឆាំងជំងឺមហារីក។តាមរយៈការស៊ាំយោគរវាងវិធីពេទ្យចិនបុរាណនិងពេទ្យសមយ័ទំនើបបច្ចុប្បន្ន,ប្រសិទ្ធិភាពរបស់វាគឺខ្ពស់ជាងវិធីណាមួយក្នុងចំនោមវិធីទាំងពីរ
  ការស៊ាំយោគរវាងវិធីពេទ្យចិនបុរាណនិងពេទ្យសមយ័ទំនើបបច្ចុប្បន្នធ្វើអោយយើងអាចប្រើប្រាស់បាននូវវិធីជាច្រើនសំរាប់ធ្វើការព្យាបាលជំងឺមហារីកពោះវៀនធំ,ដែលវិធីទាំងនោះមានដូចជា៖ការចាក់ថ្នាំបុរាណចិនចូលក្នុងសរសៃឈាម,ការបាញ់ថ្នាំចិនបុរាណចូលតាមមាត់,ការចាក់ថ្នាំបុរាណចិនបញ្ចូលតាមត្រសាល់គូថ,និងការចាក់ថ្នាំបុរាណចិនបញ្ចូលតាមទីតាំងជីពចរ។ស្របពេលជាមួយគ្នានោះដែរគេអាចប្រើប្រាស់វិធីពេទ្យចិនបុរាណសំរាប់ធ្វើការបំប៉នសុខភាព,លើកកំពស់សមត្ថភាពប្រពន្ធ័ភាពស៊ាំរបស់រាង្គកាយ,តាមរយៈនេះអាចធ្វើអោយប្រសិទ្ធិភាពនៃការព្យាបាលមានការកើនឡើង,និងស្ថានភាពសុខភាពរបស់អ្នកជំងឺមានភាពល្អប្រសើរជាងមុនឆ្ងាយ។
  1,ការស្លៀកសំលៀកបំពាក់៖ត្រូវស្លៀកសំលៀកបំពាក់ណាដែលទន់,រាងធូររលុងនិងមានភាពយឺត,ចូរប្រយត្ន័ពីខ្សែក្រវ៉ាត់មិនត្រូវតឹងពេកទេដើម្បីចៀសវាងការសង្កត់ត្រូវមុខរបួស។
  2,ការមុជទឹក៖អាចមុជទឹកបានក្រោយពីមុខរបួសបានជាសះស្បើយហើយ។
  3,របបអាហារ៖ធានាអោយបាននូវការបរិភោគអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់,ត្រូវបរិភោគអោយបានច្រើននូវបន្លែផ្លែឈើស្រស់ៗ។
  4,ការធ្វើលំហាត់ប្រាណ៖ត្រូវធ្វើលំហាត់ប្រាណអោយបានសមស្រប,ដើម្បីលើកកំពស់សមត្ថភាពប្រពន្ធ័ការពាររាង្គកាយ។
  5,ផ្នែកផ្លូវចិត្ត៖ត្រូវរក្សាចិត្តគំនិតអោយបានស្រស់ស្រាយ,ចៀសវាងនូវការមានអារម្មណ៍តានតឹងក្នុងចិត្តនិងអារម្មណ៍រំជើបរំជួល។




0 comments:

Post a Comment