Thursday, January 3, 2013

មហារីកសុដន់

មហារីកសុដន់
មហារីកសុដន់គឺជាក្រពេញកោសិកាស្បែកដោះនៅក្នុងច្បាប់នៃសារធាតុ ដែលបង្កើតជម្ងឺមហារីកជាច្រើនប្រភេទ ជួបប្រទះការប្តូរហ្សែន(Gene)ហើយនោះ បណ្តាលឲ្យកោសិកាលូតលាស់ហួសការគ្រប់គ្រង និងអាចរីកលូតលាស់ ច្រើនជាងការកំនត់ក៏បណ្តាលកើតមានរោគមហារីក។ ការកើតមាន ឡើងរោគមហារីកសុដន់ទៅលើស្ត្រីបន្ទាប់ពីរោគមហារីកស្បូននៅចន្លោះអាយុ ពី40ឆ្នាំដល់60ឆ្នាំ និងរាតត្បាតខ្លាំងទៅលើស្រ្តីមុនឬក្រោយពេលអស់រដូវ ប្រហែលជា1%ដល់2%នៃបុរសដែលមានជម្ងឺមហារីកសុដន់។


  1. មហារីកសុដន់កើនឡើងប៉ុណ្ណាខ្លាំងដែរ ការកើតមានឡើងជម្ងឺមហារីកសុដន់សន្មត់ថាពី7%ដល់10%មានដុំសាច់ដុះនៅក្នុងខ្លួន ការអាចកើតមានឡើងជម្ងឺមហារីកសុដន់គឺមាន10%នៃជីវិតរបស់ស្រ្តី ក្នុងមួយឆ្នាំៗនៅលើពិភពលោកគឺមានស្រ្តី120ម៉ឺននាក់ទទួលរងជម្ងឺមហារីកសុដន់ ហើយមានអ្នកស្លាប់ដោយសារមហារីកសុដន់40ម៉ឺននាក់ អត្រាការស្លាប់ក្នុងមួយឆ្នាំៗកើនឡើងពី2%ដល់3% ហើយអត្រាកើតមានឡើងរោគមហារីកកើនពី0,2%ដល់8%។
  2. មហារីសុដន់មានផល់អាក្រក់អ្វីខ្លះ?
1,គំរាមកំហែងជីវិតសុខភាពរបស់ស្រ្តី។
2,ការមានគ្រោះថ្នាក់នៃការប្តូរស្ថានភាពជម្ងឺមហារីក។
3,ការអាចកើតមានឡើងវិញនៃជម្ងឺមហារីក។
4,ធ្វើឲ្យកើតមានការឈប់លូតលាស់សាច់ដុំផ្នែកអវះយវះខាងលើ(ដៃ)និងផ្នែកដៃ។

តើអ្វីទៅជាមូលហេតុបណ្តាលឲ្យមានជម្ងឺមហារីក?

ជម្ងឺអារ ការបង្កកំណើតតិច អាយុកាលនៃការអស់រដូវយូរ ចាប់ផ្តើមមានរដូវឆាប់ ប្រវត្តិជម្ងឺមហារីកសុដន់ប្រភេទស្លូត ប្រវតិ្តមហារីកសុដន់គ្រួសារ ការលេបថ្នាំពន្យាកំណើត ការចេញចំហាយក្តៅវិទ្យុសកម្មនិងកត្តាផ្សេងៗទៀតដែលទាក់ទងទៅនឹងមហារីកសុដន់ពិតប្រាកដ។
មូលហេតុនៃជម្ងឺមហារីកសុដន់នៅមិនទាន់មានលក្ខណះពិតប្រាកដនៅឡើយទេ កត្តាកើតឡើងមួយចំនួនទៀតវាមានការជំទាស់គ្នាយ៉ាងពិតប្រាកដ អ៊ីដ្រូសែន(Estrogen)មុនឬក្រោយពេលអស់រដូវគឺជាកត្តាបង្ហាញឲ្យឃើញការកើតមានឡើងនៃជម្ងឺមហារីកសុដន់ កត្តាតាមពូជ កត្តារបបអាហារ និង កត្តាផ្លូវចិត្តជាដើម នេះហើយជាការទាក់ទងគ្នាក្នុងការមានជម្ងឺមហារីកសុដន់។

មហារីកសុដន់ជួបប្រទះអាការះអ្វីខ្លះ?

1,ផ្នែកមួយនៃការឈឺចាប់មហារីកសុដន់ប្រភេទស្លូត និង ក្តីឈឺចាប់ខ្លួនប្រាណផ្នែកខាងលើ។
2,ម៉ាសនៃការមិនឈឺចាប់លើសុដន់និងទំហំនៃសណ្តែកទូទៅ។
3,ដុំសាច់មហារីកសុដន់នៅលើស្បែកដែលហើម។
4,ផ្នែកទ្រូងនៃស្បែកលេចចេញការក្រៀមក្រំចិត្តនិងសន្លប់។
5,ក្បាលសុដន់លេចចេញនូវការច្រោះឬមិនស្មើគ្នា។
6,ស្បែកសុដន់ឡើងក្រាស់ប្រែជាគ្រើម រន្ធរោមប្រែប្រួលកាន់តែធំទៅ។
7,ក្បាលសុដន់ហូរចេញទឹករងៃ ទឹករងៃត្រូវបានក្លាយជាឈាមហើយជាឈាមដែលគ្រោះថ្នាក់។

មហារីកសុដន់មានមធ្យោបាយវិនិច្ឆ័យដូចម្តេចខ្លះ?

1,ត្រួតពិនិត្យរាល់ខែដោយខ្លួនឯង ៖ ស្រ្តីគ្រប់រូបត្រូវត្រួតពិនិត្យមើលតាមខ្ញុំនៅរៀងរាល់5ថ្ងៃក្រោយពេលមករដូវ។ មធ្យោបាយគឺត្រូវលាងដៃជាមួយសាប៊ូ ប្រើម្រាមដៃកណ្តាលនិងម្រាមដៃចង្អុលទន់ៗឲ្យមានចលនាទៅលើសុដន់ថើរៗ ព្រមទាំងក្លៀកនិង បណ្តុំឆ្អឹងដងកាំបិត។
2,គ្រូពេទ្យចាប់ស្ទាប ៖ គ្រូពេទ្យដែលមានជំនាញបទពិសោធន៍ឆ្លងកាត់វិធីសាស្រ្តក្នុងការចាប់ស្ទាបទើបអាចសន្និដ្ឋានថាមានដុំមហារីកសុដន់ឬអត់ និងអាចជ្រួតជ្រាបដឹងអ្នកជម្ងឺមហារីកសុដន់មួយចំនួន។
3,ត្រួតពិនិត្យតាមម៉ាស៊ីនអ៊ុយត្រាB(Ultra-B) ៖ យកម៉ាស៊ីនអ៊ុយត្រាB(Ultra-B)មកត្រួតពិនិត្យអាចវិនិច្ឆ័យទីតាំងនិងសាច់ដុះពីធម្មជាតិ។
4,ពិនិត្យមើលសុដន់ដោយថតឆ្លុះតាមកម្មរស្មីX ៖ ឆ្លងកាត់ការពិនិត្យមើលសុដន់ដោយថតឆ្លុះតាមកម្មរស្មី Xអាចមើលឃើញរូបភាពច្បាស់លាស់ អាចនឹងពិនិត្យមើលនូវពន្លកតូចៗដែលពិបាកក្នុងការចាប់ស្ទាប។
5,ត្រួតពិនិត្យតាមបែបកោសល្យវិទ្យា ៖ ឆ្លងកាត់ការពិនិត្យតាមម៉ាស៊ីនអ៊ុយត្រាB(Ultra-B) និងថតឆ្លុះតាមកម្មរស្មីX បើសិនជាមានការបង្ហាញឲ្យឃើញភាពខុសគ្នារវាងប៉ះទង្គិចឬមានខ្ទុះ គឺត្រូវធ្វើការពិគ្រោះពិនិត្យពីដំបៅឲ្យបានជាក់ច្បាស់។

តើអ្វីទៅហៅថាវិធីព្យាបាលមហារីកសុដន់តាមបែបប្រពៃណី?

1,ថែរក្សាតាមបែបសល្យសាស្រ្ត ៖ កាត់ចេញដុំមហារីក និង ជាលិកានៅជុំវិញមានបរិមាណតិច។
2,រ៉ាឌីកាល់នៃការវះយកសុដន់ចេញ ៖ កាត់ចោលសុដន់ទាំងមូល បូករួមឬក៏អត់បូករួមនៃទឹករងៃក្រោមក្លៀក។

ជម្ងឺមហារីកសុដន់មានមធ្យោបាយថែរក្សាអ្វីខ្លះ?

មធ្យោបាយថែរក្សាពេលវះកាត់រួច
1,គួរតែព្យាយាមហាត់ប្រាណក្រោយពេលវះកាត់រួច។
2,ត្រូវប្រុងប្រយ័ត្នការសំរាកក្រោយពេលចេញពីមន្ទីរពេទ្យ អាចធ្វើលំហាត់ប្រាណដ៏សមរម្យមួយ ដូចជាក្តាប់ដៃរត់ហាត់ប្រាណតិចៗ។
3,ប្រុងប្រយ័ត្នក្នុងការញុំាចំណីអាហារ ត្រូវបន្ថែមអាហារបំប៉នឲ្យបានច្រើនដើម្បីជាទំលាប់ល្អក្នុងជីវភាព។
មធ្យោបាយថែរក្សាអារម្មណ៍ក្នុងចិត្ត
1,កំនត់ពេលវេលាមកមន្ទីរពេទ្យធ្វើការត្រួតពិនិត្យឡើងវិញ។
2,រក្សាស្ថានភាពសតិអារម្មណ៍ឲ្យបានល្អ។
3,ត្រូវមានការលើកទឹកចិត្តនិងផ្តល់ភាពកក់ក្តៅពីសំណាក់ប្តីប្រពន្ធ និង អ្នកនៅក្នុងផ្ទះ។
4,ព្រមទាំងផ្តល់ការបំភ្លឺនិងបញ្ចុះបញ្ចូល ហាមមិនឲ្យមានការរំភើបទៅដល់អ្នកជម្ងឺឡើយ។

មធ្យោបាយព្យាបាលជម្ងឺមហារីកសុដន់ដ៏ល្អបំផុត

តាមរយះការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីកសុដន់,វេជ្ជបណ្ឌិតផ្នែកខាងព្យាបាល,វេជ្ជបណ្ឌិតផ្នែកខាងមហារីកវិទ្យុសកម្ម,វេជ្ជបណ្ឌិតផ្នែកខាងមហារីកមុខរបួសតូចបំផុត,គិលានុបដ្ឋាយិកាថែទាំមហារីក និងអ្នកបកប្រែជាច្រើន ដោយយោងទៅតាមស្ថានភាពជម្ងឺរបស់អ្នកជម្ងឺមហារីកឆ្អឹងត្រូវឆ្លងកាត់ការពិគ្រោះពីអ្នកជំនាញដើម្បីធ្វើការអភិវឌ្ឍន៍វិនិច្ឆ័យរោគឲ្យមានប្រសិទ្ធិភាព កម្មវិធីព្យាបាលនិងត្រួតពិនិត្យអាការះជម្ងឺ ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។

វិធីព្យាបាលរោគមហារីកសុដន់តាមលក្ខណះពិសេសរបស់ថ្នាំចិន

ថ្នាំចិនគឺជាថ្នាំប្រពៃណីទំនៀមទំលាប់របស់ប្រទេសចិន។ ឆ្លងកាត់ការរីកចំរើននិងការរុករកអស់រយះពេលរាប់ពាន់ឆ្នាំ ការព្យាបាលមហារីកសុដន់តាមថ្នាំចិនគឺមានអត្ថន័យប្រកបដោយក្តីសង្ឃឹម។ ព្យាបាលតាមថ្នាំចិនមានតុល្យភាពសុខភាពបានទាំងស្រុង មហារីកមជ្ឈករ លើកតំកើងនូវប្រព័ន្ធដែលមិនមានការប៉ះពាល់ និងប្រសិទ្ធិភាពនៃរូបរាងកាយមាំមួនឲ្យកាន់តែប្រសើរឡើង។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយកថ្នាំចិន និងបច្ចេកទេសព្យាបាលមហារីកផ្សេងទៀតមកធ្វើការជាមួយគ្នាទៅវិញទៅមក យកថ្នាំចិនជាមួយវិធីព្យាបាលរោគដោយចំហាយវិទ្យុសកម្ម ការព្យាបាលដោយឳសថ និងមធ្យោបាយព្យាបាលមហារីកតាមបែបបុរាណបូករួមប្រើប្រាស់ជាមួយគ្នាអាចកាត់បន្ថយស្ថានភាពមហារីកឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត កាត់បន្ថយការព្យាបាលដែលនាំមកនូវផលប៉ះពាល់ បង្កើនភាពសក្តិសិទ្ធិ និងលើកតំកើងគុណភាពជីវភាពរបស់អ្នកជម្ងឺ។

តើអាចមានការចំនួយបន្ថែមពីខាងផ្នែកដទៃទៀតទេដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល?

តាមរយះនៃការអនុវត្តជាក់ស្ដែងបានបង្ហាញថា ៖ ការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីក វេជ្ជបណ្ឌិតផ្នែកខាងពេទ្យចិនបុរាណ វេជ្ជបណ្ឌិតផ្នែកខាងថតកាំរស្មី វេជ្ជបណ្ឌិតផ្នែកខាងសន្ដំនិងគិលាននុបដ្ធាយិការ។ល។ បង្កើតបានជាក្រុមមួយក្នុងការធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាលដើម្បីស្វែងរកនូវវិធីព្យាបាលមួយដែលសមស្របទៅនឹងស្ថានភាពអ្នកជំងឺនិងស្ថានភាពសេដ្ធកិច្ចរបស់អ្នកជំងឺ ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតក្រុមសំរាប់ធ្វើការព្យាបាលមួយដែលមានការចូលរួមពីផ្នែកផ្សេងៗជាច្រើនសំរាប់ធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាល,តាមរយះនេះយើងអាចលើកកំពស់ប្រសិទ្ធិភាពនៃកាព្យាបាល មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អគាប់ចិត្តដល់អ្នកជំងឺ,អញ្ចឹងវានឹងមិនបន្ថែមបន្ទុកដល់អ្នកជំងឺ។ ចំនែកឯការទំនាក់ទំនងពត៍មានរវាងអ្នកជំងឺនិងវេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយះ ទូរសព្ទ័ ការជួបមុខដោយផ្ទាល់ អ៊ីម៉ែល(Email) អនឡាញ(Online) ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានសមាសភាពដូចជា ៖ វេជ្ជបណ្ឌិត គិលាននុបដ្ធាយិការ អ្នកជំនាញផ្នែកអាហារូបត្ថម្ភ,អ្នកបកប្រែ។ល។ ដើម្បីបំពេញតំរូវការអ្នកជំងឺគ្រប់ស្រទាប់វណ្ណះដែលមកពីបណ្ដាប្រទេសផ្សេងៗ។ អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូននិងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។



0 comments:

Post a Comment