Monday, January 7, 2013

ជំងឺមហារីកកន្សោមកូន

ជំងឺមហារីកកន្សោមកូន គឺជាជំងឺមួយដែលកោសិកាមហារីក ត្រូវបានគេរកឃើញនៅក្នុងកន្សោមកូនរបស់សស្រ្តីវាជាជំងឺម ហារីកមួយប្រភេទ ដែលគេតែងតែប្រទះឃើញ កើតនៅលើសរីរាង្គបន្តពូជរបស់សស្រ្តី ដោយសារ តែមុខងារដ៏ស្មុគស្មាញរបស់ជាលិកានិង ក្រពេញអង់ដូគ្រីនរបស់កន្សោមកូន
ធ្វើអោយយើងពិបាកធ្វើការវាយតំលៃថាវាជាប្រភេទមហារីកស្លូតឬកាច តាម រយះការពិនិត្យផ្សេងៗ។ នៅពេលដែលរោគវិនិច្ឆយ័ច្បាស់លាស់ ជាទូទៅកោ សិកាមហារីកបានរីករាលដាលដល់សរីរាង្គផ្សេងៗដែលស្ថិតនៅក្បែរកន្សោមកូនបាត់ទៅហើយ។  អត្រានៃការស្លាប់ដោយសារជំងឺមហារីកកន្សោមកូនស្ថិតនៅលំដាប់លេខទីមួយចំនោមជំងឺមហារីកផ្នែករោគសស្រ្តី វាជាប្រភេទជំងឺមួយដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតនិងសុខភាពរបស់សស្រ្តី។ ក្រោយពីដឹងថាខ្លួនកើតជំងឺមហារីកកន្សោមកូន ប្រហែលជា2/3នៃអ្នកជំងឺទាំងនោះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ ដូច្នេះអត្រាដែលពួកគាត់អាចរស់បានរយះពេលប្រាំឆ្នាំមានប្រហែលជាពី20%~30%ប៉ុណ្ណោះ ហើយមានអ្នកជំងឺតិចតួចណាស់ដែលអាចរស់បានរយៈពេលបីឆ្នាំក្រោយពីគាត់ដឹងថាខ្លួនគាត់កើតជំងឺមហារីកកន្សោមកូន។ ប្រសិនបើមានវយ័កាន់តែច្រើន នោះអត្រានៃការស្លាប់ដោយសារជំងឺជំងឺមហារីកកន្សោមកូនកាន់តែខ្ពស់។ ប៉ុន្តែយើងនៅតែមានក្តីសង្ឃឹមប្រសិនបើយើងរកឃើញជំងឺមហារីកកន្សោមកូនបានទាន់ពេលវាលា ដោយប្រើបច្ចេកវិជ្ជាទំនើបក្នុងការព្យាបាលនោះវានឹងធ្វើអោយស្ថានភាពសុខភាពអ្នកជំងឺមានភាពប្រសើរហើយថែមទាំងអាចពន្យារនូវជីវិតរបស់គាត់បានទៀតផង។

តើមានមូលហេតុអ្វីខ្លះដែលបណ្តាលអោយកើតជំងឺមហារីកកន្សោមកូន?

1.កត្តាបរិស្ថាន ៖ ស្រ្តីដែលរស់នៅប្រទេសរីកចំរើនខាងវិសយ័ឧស្សាហកម្ម និង ស្រ្តីដែលស្ថិតក្នុងលំដាប់អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភឬក៏អ្នកមានវង្សត្រកូលឧត្តុង្គឧត្ដម្ភមានអត្រាកើតជំងឺមហារីកកន្សោមកូនខ្ពស់ ប្រហែលជាមានទំនាក់ទំនងជាមួយរបបអាហារដែលមានជាតិក្លូលេស្តេរ៉ូលខ្ពស់របស់ពួកគាត់។ ក្រៅពីនេះ ជាតិវិទ្យុសកម្ម,ជាតិរ៉ែម៉្យាងដែលមានឈ្មោះថាអាបេស្តុស(asbestos) និង ផាល់វីតាល់សី(Pulvis Talci) សុទ្ធតែជាកត្តាដែលរួមចំនែកក្នុងការបង្កជំងឺមហារីកកន្សោមកូន ចំនែកឯការជក់បារី ខ្វះជីវជាតិ A,C,Eក៏អាចជាកត្តាដែលរួមចំនែកក្នុងការបង្កជំងឺមហារីកកន្សោមកូនផងដែរ។
2.កត្តាប្រពន្ធ័អង់ដូគ្រីន ៖
ជំងឺមហារីកកន្សោមកូនច្រើនតែកើតមានទៅលើក្រុមសស្រ្តីដែលមិនធ្លាប់ធ្វើការសំរាលកូន ខាងវិសយ័វិជ្ជសាស្រ្តធ្វើការពន្យល់ថា ៖ ការមានគក៍ហាក់បីដូចជាអាចបង្ការជំងឺមហារីកកន្សោមកូនបាន ដែលវាមានទំនាក់ទនងជាមួយការបញ្ចេញអូវុលបណ្តាលអោយមានកាសិកាកន្សោមកូនទទួលរងនូវការប៉ះពាល់។ ម្យ៉ាងវិញទៀតជំងឺមហារីកសុដន់ជំងឺមហារីកស្បូន ជំងឺមហារីកកន្សោមកូនងាយកើតព្រមពេលជាមួយគ្នាដោយសារជំងឺទាំងបីប្រភេទនេះមានទំនាក់ទំនងជាមួយប្រពន្ធ័អង់ដូគ្រីន។
3.កត្តាតំនពូជ ៖ ប្រហែលជា20%-25%នៃអ្នកជំងឺមហារីកកន្សោមកូនធ្លាប់មានសាច់ញាតិកើតជំងឺនេះ។

ក្រុមមនុស្សដែលប្រឈមមុខខ្ពស់ជាមួយជំងឺមហារីកកន្សោមកូន

ជំងឺមហារីកកន្សោមកូនងាយកើតទៅលើក្រុមស្រ្តីដែលមានមុខងារកន្សោមកូនខុសប្រក្រតីដូចជា ៖ ការមករដូវលើកទីមួយរបស់គាត់មានភាពយឺតយ៉ាវ អស់រដូវមុនការគំនត់នៃអាយុ ឈឺចាប់ពេលមករដូវ ក្រៅពីនោះមានមូលហេតុដទៃទៀតដូចជា ៖ ការនៅលីវយូរ ក្រុមស្រ្តីអា ក្រុមស្រ្តីដែលឧស្សាហ៍ធ្វើការរំលូតកូន និង ក្រុមស្រ្តីដែលមានសាច់ញាតិក្នុងគ្រួសារធ្លាប់កើតជំងឺនេះ។ ជំងឺមហារីកកន្សោមកូនអាចកើតទៅលើស្រ្តីគ្រប់វយ័ជាពិសេសច្រើនតែកើតទៅលើក្រុមស្រ្តីដែលមានវយ័ចំណាស់។ ជាទូទៅវាច្រើនតែកើតទៅលើក្រុមស្រ្តីដែលជិតដល់ពេលអស់រដូវនិងអស់រដូវ។ ជំងឺមហារីកកន្សោមកូនមានប្រភេទផ្សេងៗគ្នាហើយវាកើតនៅលើវយ័ខុសៗគ្នា។ ជំងឺមហារីកកន្សោមកូនរីកលូតលាស់យ៉ាងលឿនចាប់ពីពេលអ្នកជំងឺមានអាយុចាប់ពី40ឆ្នាំឡើងទៅ អាយុដែលជំងឺមហារីកកន្សោមកូនរីកលូតលាស់យ៉ាងលឿនបំផុតនោះគឺចន្លោះពី50-60ឆ្នាំ ចាប់ពីអាយុ70ឆ្នាំឡើងទៅជំងឺមហារីកកន្សោមកូនរីកលូតលាស់មានសំទុះយឺតទៅៗ។ ចំពោះក្រុមមនុស្សដែលប្រឈមមុខខ្ពស់ជាមួយជំងឺមហារីកកន្សោមកូនគួរតែចាប់អារម្មណ៍បន្តិចពីអាការះក្នុងដំណាក់កាលដំបូងរបស់ជំងឺមហារីកកន្សោមកូន ការដឹងទាន់ពេលវេលាយើងអាចធ្វើការព្យាបាលវាបានយ៉ាងមានប្រសិទ្ធិភាព។

តើជំងឺមហារីកកន្សោមកូនមានអាការះដូចម្ដេចខ្លះ?

1.ឈឺពោះ,ឆ្អល់ពោះមិនបាត់។
2.រដូវមិនទៀងទាត់,ស្បូនធ្លាក់ឈាមមិនទៀងទាត់,ធ្លាក់ឈាមតាមទ្វារមាសក្រោយអស់រដូវ
3.ចំពោះជំងឺមហារីកកន្សោមកូនដំណាក់កាលចុងក្រោយអ្នកជំងឺចេះតែស្គមទៅៗ

តើជំងឺមហារីកកន្សោមកូនមានរោគសញ្ញាដូចម្ដេចខ្លះ?

1.ពោះផ្នែកខាងក្រោមផ្នែកឆ្វេងនិងស្តាំមានដុំសាច់
2.ដុំសាច់នៅនឹងថ្កល់នៅពេលដែលយើងផ្លាស់ប្ដូរឥរិយាបទ
3.ទីកទឹក,ជាទូទៅវាមានលក្ខណះជាឈាម
4.ញាំបាយមិនសូវបាន ចុះស្គម អស់កំលាំង ល្ហិតល្ហៃ
អាការះជំងឺមហារីកកន្សោមកូនដំណាក់កាលដំបូង មានពេលខ្លះស្ដែងចេញហើយពេលខ្លះក៏មិនស្ដែងចេញប្រសិនបើលេចចេញនូវអាការះមួយណាខាងលើ ត្រូវតែប្រញាប់រស់រាន់ទៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យព្យាបាល ពីព្រោះការព្យាបាលជំងឺមហារីកកន្សោមកូនដែលស្ថិតក្នុងដំណាក់កាលដំបូងមានប្រសិទ្ធិភាពខ្ពស់។

តើមានវិធីណាខ្លះដើម្បីធ្វើរោគវិនិច្ឆយ័ជំងឺមហារីកកន្សោមកូន?

1.បច្ចុប្បន្ននេះដោយសារតែការរីកចំរើនឥតឈប់ឈរនៃរ៉ាឌីយ៉ូឡូសី(Radiology)ធ្វើអោយយើងអាចចែកដំណាក់កាលជំងឺមហារីកកន្សោមកូនបានដោយពឹងផ្អែកលើបច្ចេកវិជ្ជាមួយនេះព្រមទាំងធ្វើអោយយើងដឹងពីស្ថានភាពជំងឺ បន្ទាប់ពីធ្វើការព្យាបាលថាតើវាមានរើឡើងវិញឬអត់និងធ្វើការទស្សន៏ទាយពីការវិវត្តន៍របស់ជំងឺ។
2.តាមរយៈអេកូធ្វើអោយយើងអាចកំនត់ពីទីតាំង,ទំហំរបស់ដុំម៉ាសថាវាជាដុំគីសឬដុំសាច់។
3.តាមរយៈកាំរស្មីXក៏អាចធ្វើអោយយើងអាចកំនត់ពីទីតាំងបែងចែកដំណាក់កាលមហារីកនិងធ្វើការពិនិត្យតាមដានក្រោយពីវះកាត់រួច។
4.CTនិងMRIក៏អាចធ្វើការពិនិត្យបានដែរ។
ការចោះយកសាច់ទៅពិសោធន៍(Biopsy) ៖ ឆ្លងកាត់តាមឧបករណ៍ដែលមានឈ្មោះថាឡាផូរូស្កុពី(Laporoscopy)ដើម្បីធ្វើការចោះយកសាច់ទៅពិសោធន៍ពីព្រោះធ្វើការចោះយកសាច់ទៅពិសោធន៍គឺជាវិធីមួយដែលអាចធ្វើរោគវិនិច្ឆយ័ជំងឺមហារីកកន្សោមកូនបានយ៉ាងច្បាស់លាស់។ ការធ្វើរោគវិនិច្ឆយ័ជំងឺមហារីកកន្សោមកូនដំណាក់កាលដំបូងពិតជាមានការលំបាកណាស់ ដូច្នេះយើងត្រូវតែប្រើវិធីផ្សេងៗដើម្បីជាជំនួយក្នុងការធ្វើរោគវិនិច្ឆយ័ជំងឺនេះអោយបានឆាប់រហស័តាមដែលអាចធ្វើទៅរួច។




0 comments:

Post a Comment