Monday, January 14, 2013

មហារីកសួត

តើអ្វីទៅជា ជំងឺមហារីកសួត?
                                         ជំងឺមហារីកសួតគឺជាជំងឺមហារីកកាចមួយដែលគេឧស្សាហ៍ ជួបវាភាគច្រើន កើតចេញពីកោសិកាស្រទាប់ខាងលើបង្អស់ នៃទងសួតធំដែលវាត្រូវបានគេ ហៅឈ្មោះម្យ៉ាងទៀតថាជំងឺមហារីកសួតដែលបណ្ដាល មកពីទងសួតធំ(Bronchial Carcinoma)

តើមនុស្សគ្រប់គ្នាសុទ្ធតែអាចកើតជំងឺមហារីកសួតមែនទេ?

តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា,90%នៃការកើតជំងឺមហារីកសួតសុទ្ធតែមានទំនាក់ទំនងយ៉ាងចិត្តស្និទ្ធជាមួយការជក់បារី។ចុះចំនែកអ្នកដែលមិនជក់បារីវិញ,តើមិនមានឱកាសកើតជំងឺមហារីកសួតទេ?ប្រសិនបើអ្នកគិតថាអ្នកទាំងនោះមិនមានឱកាសកើតជំងឺមហារីកសួតទេ,នោះការគិតរបស់អ្នកពិតជាពុំត្រឹមត្រូវទេ។អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានធ្វើបទបង្ហាញថា,ថ្វីត្បិតតែរហូតមកដល់បច្ចុប្បន្ននេះមូលហេតុនៃការកើតជំងឺមហារីកសួតមិនទាន់ត្រូវបានគេរកឃើញទាំងស្រុងមែន,ប៉ុន្ដែអ្វីដែលយើងប្រាកដប្រជាថាវាជាកត្តារួមចំនែកក្នុងការជំរុញការកើតជំងឺមហារីកសួតគឺមិនត្រឹមតែកត្តាជក់បារីទេ,កត្តាខាងក្រោមទាំងបីនេះក៏រូមចំនែកយ៉ាងសំខាន់ក្នុងការជំរុញការកើតជំងឺមហារីកសួត,ដូច្នេះយើងត្រូវតែមានការប្រុងប្រយត្ន័អំពីពួកវា។
1.កត្តាបំពុលបរិយាកាស
2.កត្តាសំពាធ
3.កត្តាជីវជាតិចិញ្ចឹម
ក្រៅពីកត្តាដូចដែលបានរៀបរាប់ខាងលើ,មានកត្តាជាច្រើនទៀតដូចជា៖ការឆ្លងវីរុស,ការឆ្លងពពួកផ្សិត,ជំងឺរបេង,តួនាទីរបស់ប្រពន្ធការពាររាង្គកាយចុះខ្សោយ,ប្រពន្ធ័អង់ដូគ្រីនមិនមានតុល្យភាពនិងកត្តាតំណពូជ។ល។,ដែលកត្តាទាំងនេះសុទ្ធតែអាចមានទំនាក់ទំនងជាមួយជំងឺមហារីកសួត។

តើអត្រានៃការកើតជំងឺមហារីកសួតមានករិតខ្ពស់ប៉ុនណាដែរ?

ជំងឺមហារីកសួតច្រើនតែកើតទៅលើក្រុមមនុស្សដែលមានវយ័ចាប់ពី40ប្លាយឆ្នាំឡើងទៅ,វយ័ដែលមានហានិភយ័ខ្ពស់គឺនៅចន្លោះពី60-79ឆ្នាំ។សមាមាត្ររវាងបុរសនិងស្រ្ដីគឺ2,3៖1។

តើជំងឺមហារីកសួតមានអាការៈដូម្ដេចខ្លះ?

1.ក្អក ៖គឺជាអាការៈមួយដ៏សំខាន់របស់ជំងឺមហារីកសួត,ដែលការក្អកនោះមានលក្ខណៈជាការក្អកស្ងួត។មានអ្នកជំងឺមួយចំនួនដែលការក្អករបស់គាត់មានលាយឈាមនៅក្នុងស្លេស,ហើយ ឈាមនោះមានលក្ខណៈជាសរសៃអំបោះឬដុំតូចៗ។
2.កំដៅខ្លួនប្រាណចុះត្រជាក់ខុសប្រក្រតី(ទាបជាង37អង្សារ)៖មានអ្នកជំងឺមួយចំនួនដោយសារតែគាត់មានការរលាកសួតដែលបណ្ដាលមកពីការស្ទះនូវទងសួត,អញ្ចឹងហើយបានជាចណ្ដាលអោយគាត់លេចចេញនូវអាការៈកំដៅខ្លួនប្រាណចុះត្រជាក់ខុសប្រក្រតី,ថប់ដើមទ្រូង,។ល។,ក្រោយការប្រើថ្នាំរួចអាការៈទាំងនេះអាចមានការធូរស្បើយមួយរយៈ។
3.ការឈឺណែនក្នុងទ្រូង៖នៅក្នុងដំណាក់កាលដំបូងនៃជំងឺមហារីកសួត,ការឈឺដើមទ្រូងរបស់អ្នកជំងឺមិនស្ដែងចេញច្បាស់ទេ,អាការៈដ៏គួរអោយកត់សំគាល់មានដូចជា៖ថប់ទ្រូង,ការឈឺស្ទីងៗក្នុងដើមទ្រូង,ដែលការឈឺនោះពុំមានទីតាំងច្បាស់លាស់នោះទេ,ហើយក៏ពុំមានទំនាក់ទំនងអ្វីធំដុំជាមួយនឹងការដកដង្ហើមដែរ។ប្រសិនបើការឈឺណែនក្នុងទ្រូងមិនលោះទាល់តែសោះនោះបង្ហាញថាមហារីកអាចនឹងកំពុងរុករានទន្រ្ទានស្រោមសួត។
ម្យ៉ាងវិញទៀត,ស្លេសនៅក្នុងឈាមក៏ជារោគសញ្ញាមួយដែលលេចឡើងក្រោយពេលកើតជំងឺមហារីកសួត។ដុំមហារីកអាចធ្វើអោយសរសៃឈាមតូចៗរបស់អ្នកជំងឺមានការដាច់ចេញឈាម,អញ្ចឹងហើយទើបបណ្ដាលអោយការក្អករបស់អ្នកជំងឺមានលាយឈាមដែលមានបរិមាណតិច,រីឯការក្អកមានឈាមរបស់អ្នកជំងឺគឺវាមិនមែនជាប់គ្នាឥតលោះនោះទេ,គឹវាមានលក្ខណៈពេលខ្លះមានពេលខ្លះអត់,ជាទូទៅវាតែងតែនៅលាយឡំជាមួយស្លេស។អ្នកជំងឺមហារីកសួតមួយចំនួនធំត្រូវបានគេធ្វើរោគវិនិច្ឆយ័ថាជាជំងឺមហារីកសួតដោយសារតែពួកគាត់លេចចេញនូវអាការៈក្អកឈាម។

តើអ្នកជំងឺមហារីកសួតគួរតែត្រូវធ្វើតេស្ដពិនិត្យអ្វីខ្លះ?

1.ការថតកាំរស្មីXផ្នែកប្រអប់ទ្រូង៖វាជាការធ្វើរោគវិនិច្ឆយ័ជំងឺមហារីកសួតជំហានដំបូង។
2.ការថតCTផ្នែកប្រអប់ទ្រូង៖តាមរយៈCTធ្វើអោយយើងអាចស្គេនមើលប្រអប់ទ្រូងទាំងមូលនិងធ្វើការច្រឹបយកសាច់របស់ដុំមហារីកមកធ្វើកុសលវិច្ចយ័ថាតើវាជាប្រភេទស្លូតឬកាច។
3.ការថតMRIផ្នែកប្រអប់ទ្រូង៖នៅពេលដែលលទ្ធផលនៃការថតកាំរស្មីXផ្នែកប្រអប់ទ្រូងបង្ហាញថាមានបញ្ហា,នោះយើងនឹងឈានទៅប្រើប្រាស់MRIដើម្បីធ្វើរោគវិនិច្ឆយ័អោយកាន់តែច្បាស់ថែមទៀត។  
4.ការច្រឹបយកសាច់ទៅធ្វើកុសលវិច្ចយ័៖ការច្រឹបយកសាច់ទៅធ្វើកុសលវិច្ចយ័គឺជាវិធីមួយដែលអាចធ្វើរោគវិនិច្ឆយ័តាមរយៈជាលិកាបានយ៉ាងច្បាស់លាស់។ការច្រឹបយកសាច់ទៅធ្វើកុសលវិច្ចយ័អាចធ្វើទៅបានតាមរយៈការវះកាត់បើកប្រអប់ទ្រូងពិនិត្យរួចច្រឹបយកសាច់នៅទីតាំងណាដែលមានការសង្សយ័យកទៅធ្វើកុសលវិច្ចយ័,ឬតាមរយៈការជំនួយពីCTដើម្បីចូលទៅច្រឹបយកសាច់,ដែលការច្រឹបយកសាច់អាចធ្វើទៅលើដុំមហារីក,កោសិកាប្រពន្ធ័ទឹករងៃដែលកោសិកាមហារីកបានធ្វើការរុករានទន្រ្ទាន,ស្រោមសួត។ល។
5.ការសុងមើលទងសួត៖តាមរយៈការសុងមើលទងធ្វើអោយយើងអាចដឹងពីទីតាំង,ទំហំរបស់ដុំមហារីក, ច្រឹបយកសាច់ទៅធ្វើកុសលវិច្ចយ័,ឬក៏យកកោសិកាដែលស្ថិតនៅក្នុងទងសួតទៅធ្វើការពិនិត្យ។
6. ការពិនិត្យកោសិកានៅក្នុងស្លេស៖ការពិនិត្យកោសិកានៅក្នុងស្លេសគឺជាវិធីមួយដែលងាយនិងមានប្រសិទ្ធិភាព,ចំពោះអ្នកជំងឺដែលមិនមានអាការៈក្អកឬក្អកមានស្លេស,អាចបាញ់នូវសារធាតុម្យ៉ាងចូលចូលក្នុងមាត់ដើម្បីយកស្លេសទៅពិនិត្យធ្វើរោគវិនិច្ឆយ័ជំងឺមហារីកសួតជាជំហានដំបូង។

តើអ្វីទៅជាមធ្យោបាយដែលល្អប្រសើរជាងគេសំរាប់ធ្វើការព្យាបាល?

ការព្យាបាលជំងឺមហារីកសួតមានវិធីជាច្រើនដូចជា៖ការវះកាត់,ការបាញ់កាំរស្មី,ការប្រើថ្នាំប្រឆាំងជំងឺមហារីក,ការព្យាបាលតាមវិធីទំនើបៗដែលមុខរបួសមានទំហំតូច។ល។ នៅក្នុងដំណាក់កាលដំបូងនៃជំងឺមហារីកសួត,កោសិកាមហារីកមិនទាន់រាលដាលដល់កន្លែងដទៃឬក៏មានកោសិកាមហារីកមួយចំនួនបានរាលដាលដល់កន្លែងដទៃទៀត,ដូច្នេះយើងអាចធ្វើការព្យាបាលតាមរយៈការវះកាត់,ប្រសិនបើមានការចាំបាច់យើងអាចធ្វើការបាញ់កាំរស្មី,ប្រើថ្នាំប្រឆាំងជំងឺមហារីកបន្ថែមទៀតក្រោយការវះកាត់។ចំពោះអ្នកជំងឺមហារីកសួតដំណាក់កាលកណ្ដាលនិងចុងក្រោយ,ដោយសារតែគាត់បាត់បង់ឱកាសដ៏ល្អសំរាប់ធ្វើការវះកាត់,ដូច្នេះគាត់អាចធ្វើការព្យាបាលតាមវិធីទំនើបៗដែលមុខរបួសមានទំហំតូចដូចជាការប្រើប្រាស់គ្រាប់អនុភាគអ៊ីយ៉ូត,ការចាក់បញ្ចូល,ការប្រើសីតុណ្ហភាពកំនក។ល។,ដែលការព្យាបាលតាមវិធីទាំងនេះមុខរបួសមានទំហំតូច,សុខភាពវិលទៅរកភាពប្រក្រតីរហស័។វិធីទាំងនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសំរាប់ជំងឺមហារីកសួតដំណាក់កាលកណ្ដាលនិងចុងក្រោយ។  អ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានធ្វើបទបង្ហាញថា៖ការព្យាបាលជំងឺមហារីកមហារីកសួតមិនអាចផ្តោតសំខាន់តែទៅលើផ្នែកណាមួយទេឬក៏វិធីណាមួយទេ,គឺត្រូវពិនិត្យទៅលើជំងឺថាតើវាស្ថិតក្នុងដំណាក់កាលណា,ជាប្រភេទជាលិកាប្រភេទអ្វី,និងស្ថានភាពសុខភាពគាត់ដូម្ដេចដែរ,ដើម្បីធ្វើការសំយោគចូលគ្នានូវវិធីជាច្រើនដូចជាការវះកាត់,ការបាញ់កាំរស្មី,ការប្រើថ្នាំប្រឆាំងជំងឺមហារីក,ពេទ្យចិនបុរាណ,ការព្យាបាលតាមវិធីទំនើបៗដែលមុខរបួសមានទំហំតូច។ល។ទៅធ្វើការព្យាបាលជំងឺមហារីកមហារីកសួត,ធ្វើដូចច្នេះទើបប្រសិទ្ធិភាពនៃការព្យាបាលទទួលបានខ្ពស់។

លក្ខណៈពិសេសរបស់វិធីពេទ្យចិនបុរាណក្នុងការព្យាបាលជំងឺមហារីកសួត

តាមរយៈការសិក្សាស្រាវជ្រាវខាងវិសយ័វិជ្ជសាស្រ្តផ្នែកពេទ្យចិនបុរាណជាច្រើនឆ្នាំរបស់ប្រទេសចិន,ការព្យាបាលជំងឺតាមរយៈវិធីពេទ្យចិនបុរាណធ្វើអោយខ្លួនប្រាណរបស់យើងមានតុល្យភាព,វាមានប្រសិទ្ធិភាពក្នុងការតំរង់ទិសប្រឆាំងជំងឺមហារីក។តាមរយៈការស៊ាំយោគរវាងវិធីពេទ្យចិនបុរាណនិងពេទ្យសមយ័ទំនើបបច្ចុប្បន្ន,ប្រសិទ្ធិភាពរបស់វាគឺខ្ពស់ជាងវិធីណាមួយទាំងអស់ក្នុងចំនោមវិធីទាំងពីរ។  ការស៊ាំយោគរវាងវិធីពេទ្យចិនបុរាណនិងពេទ្យសមយ័ទំនើបបច្ចុប្បន្នធ្វើអោយយើងអាចប្រើប្រាស់បាននូវវិធីជាច្រើនសំរាប់ធ្វើការព្យាបាលជំងឺមហារីកសួត,ដែលវិធីទាំងនោះមានដូចជា៖ការចាក់ថ្នាំបុរាណចិនចូលក្នុងសរសៃឈាម,ការបាញ់ថ្នាំចិនបុរាណចូលតាមមាត់,និងការចាក់ថ្នាំបុរាណចិនបញ្ចូលតាមទីតាំងជីពចរ,គួបផ្សំជាមួយការបំប៉នសុខភាពតាមវិធីពេទ្យចិនបុរាណ,ដែលវិធីទាំងនេះគឺជាវិធីដែលទាន់សមយ័ជាងគេក្នុងការព្យាបាលជំងឺមហារីក។

តើគួរត្រូវធ្វើអ្វីខ្លះមុននឹងទៅធ្វើការពិនិត្យព្យាបាល?

ជំងឺមហារីកមិនមែនថាជាជំងឺដែលមិនអាចធ្វើការព្យាបាលបាននោះទេ,ដូច្នេះមានតែការប្រឈមមុខជាមួយវា,ការជ្រើសរើសមន្ទីរពេទ្យអោយបានត្រឹមត្រូវនិងគ្រូពេទ្យដែលមានឯកទេសទើបជាបញ្ហាសំខាន់។នៅទីនេះអ្នកឯកទេសនៃមន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកនឹងផ្ដល់អនុសាសន៍មួយចំនួនដល់អ្នកក្នុងការជ្រើសរើសមន្ទីរពេទ្យអោយបានត្រឹមត្រូវ,និងមុននឹងទៅធ្វើការពិនិត្យព្យាបាលត្រូវធ្វើការប្រុងប្រយត្ន័ចំនុចមួយចំនួនដូចខាងក្រោម,សង្ឃឹមថាវានឹងអាចជួយជាគំនិតយោបល់ដល់អ្នកក្នុងការពិចារណា។

ជ្រើសរើសមន្ទីរពេទ្យដែលស្ដង់ដារមានឯកទេសត្រឹមត្រូវ

អ្នកជំងឺមហារីកសួតគូរតែជ្រើសរើសមន្ទីរពេទ្យមហារីកណាដែលមានឯកទេស,បទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកសំរាប់ធ្វើការព្យាបាល,មន្ទីរពេទ្យដែលមានអ្នកឯកទេស,ឧបករណ៍,និងផ្នែកបំប៉នសុខភាព។ល។អញ្ចឹងទើបជាមន្ទីរពេទ្យដែលល្អ។

ស្វែងយល់ពីស្ថានភាពខ្លះៗនៃអ្នកឯកទេសជំងឺមហារីក

មុននឹងអ្នកទៅធ្វើការពិនិត្យព្យាបាល,អ្នកអាចធ្វើការស្វែងយល់ពីមន្ទីរពេទ្យមហារីកតាមរយៈអ៊ីនធឺណែត,ទូរសព្ទ័,ឬក៏តាមរយៈបណ្ដាញផ្សព្វផ្សាយផ្សេងៗ,ស្វែងយល់ពីស្ថានភាពអ្នកឯកទេសជំងឺមហារីកសួតដែលអ្នកបានរកតាមរយៈប្រពន្ធ័ផ្សព្វផ្សាយខាងលើ,ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងនិងណាត់ម៉ោងជួបដើម្បីពិភាក្សាគ្នាពីស្ថានភាពជំងឺ។

ត្រូវប្រុងប្រៀបអោយបានរួចរាល់នូវអ្វីដែលទាក់ទងទៅនឹងការពិនិត្យព្យាបាល

មុននឹងអ្នកទៅធ្វើការពិនិត្យព្យាបាល,អ្នកគួរតែភ្ជាប់ទៅជាមួយនូវឯកសារដែលអ្នកធ្លាប់បានទៅធ្វើការពិនិត្យព្យាបាលនៅមន្ទីរពេទ្យផ្សែងទៅជាមួយផងដូចជាCT,ឯកសារពិនិត្យឈាម។ល។ដើម្បីទៅជួបជាមួយអ្នកឯកទេសផ្នែកមហារីក,និងប្រាប់ពីអាការៈ,ធ្លាប់ធ្វើការព្យាបាលអ្វីខ្លះពីមុនមកដល់អ្នកឯកទេស,ដើម្បីងាយស្រួលដល់ការធ្វើរោគវិនិច្ឆយ័,ព្រមទាំងផ្ដល់នូវការព្យាបាលមួយដ៏សមស្របសំរាប់អ្នកជំងឺ។

តើការទំហែទាំសុខភាពរបស់អ្នកជំងឺមហារីកសួតមានអ្វីខ្លះ?

1.ស្ដាប់ប្រភេទតន្រ្តីដែលមានសំលេងស្រទន់,បន្ធូរនូវអារម្មណ៍,កែប្រែរបៀបរបបនៃការរស់នៅ។
2.ញាំអាហារសំបូរជីវជាតិអោយបានគ្រប់គ្រាន់,ញាំសាប,ដូចជាបបរ,សំលជាដើម។ល។ព្រោះអាហារទាំងនេះសំបូរទៅដោយជីវជាតិនិងងាយរំលាយអាហារ,ព្រមទាំងញាំបន្លែផ្លែឈើស្រស់អោយបានច្រើន។
3.គួរតែធ្វើលំហាត់ប្រាណអោយបានសមស្របតាមការណែនាំរបស់ពេទ្យ។សំរួលឥរិយាបថអោយបានល្អប្រសើរ។
4.សមាជិកក្រុមគ្រួសារ,មិត្តភក្ក័គួរតែផ្ដល់នូវការគាំទ្រ,ជំរុញលើកទឹកចិត្ត,ជួយបន្ថូរបន្ថយនូវអារម្មណ៍តានតឹងរបស់អ្នកជំងឺ,ដើម្បីបង្កភាពងាយស្រួលដល់សុខភាពវិលទៅរកភាពប្រក្រតីវិញ។

តើអាចមានការចំនួយបន្ថែមពីខាងផ្នែកដទៃទៀតទេដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល?

តាមរយៈនៃការអនុវត្តជាក់ស្ដែងបានបង្ហាញថា:ការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីក,វេជ្ជបណ្ឌិតផ្នែកខាងពេទ្យចិនបុរាណ,វេជ្ជបណ្ឌិតផ្នែកខាងថតកាំរស្មី,វេជ្ជបណ្ឌិតផ្នែកខាងសន្ដំនិងគិលាននុបដ្ធាយិការ។ល។បង្កើតបានជាក្រុមមួយក្នុងការធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាលដើម្បីស្វែងរកនូវវិធីព្យាបាលមួយដែលសមស្របទៅនឹងស្ថានភាពអ្នកជំងឺនិងស្ថានភាពសេដ្ធកិច្ចរបស់អ្នកជំងឺ,ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតក្រុមសំរាប់ធ្វើការព្យាបាលមួយដែលមានការចូលរួមពីផ្នែកផ្សេងៗជាច្រើនសំរាប់ធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាល,តាមរយៈនេះយើងអាចលើកកំពស់ប្រសិទ្ធិភាពនៃកាព្យាបាល,មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អគាប់ចិត្តដល់អ្នកជំងឺ,អញ្ចឹងវានឹងមិនបន្ថែមបន្ទុកដល់អ្នកជំងឺ។ចំនែកឯការទំនាក់ទំនងពត៍មានរវាងអ្នជំងឺនិងវេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយៈ,ទូរសព្ទ័,ការជួបមុខដោយផ្ទាល់,អីម៉ែល(Email),អនឡាញ(Online),ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានសមាសភាពដូចជា:វេជ្ជបណ្ឌិត,គិលាននុបដ្ធាយិការ,អ្នកជំនាញផ្នែកអាហារូបត្ថម្ភ,អ្នកបកប្រែ។ល។ដើម្បីបំពេញតំរូវការអ្នកជំងឺគ្រប់ស្រទាប់វណ្ណះដែលមកពីបណ្ដាប្រទេសផ្សេងៗ។អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូននិងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។


0 comments:

Post a Comment