Monday, January 14, 2013

មហារីកកស្បូន

តើអ្វីទៅជាជំងឺមហារីកកស្បូន?
ជំងឺមហារីកកស្បូនគឺជាជំងឺមហារីកកាចមួយដែលកើតនៅលើកស្បូននិង   ផ្នែកស្បូនដែលតភ្ជាប់ជាមួយយោនី។ជំងឺមហារីកកស្បូនច្រើនតែកើតទៅ លើស្រ្តី វយ័ខ្ទង់50ប្លាយឆ្នាំហើយអ្នកជំងឺភាគច្រើនជាក្រុមស្រ្តីដែលរៀបការ មុនអាយុ ផ្ដល់កំនើតកូនមុនអាយុការផ្ដល់កំនើតកូនមានចំនួនច្រើន ឆ្លងវីរុសHPV។
ប៉ុន្មានឆ្នាំថ្មីៗចុងក្រោយនេះជំងឺមហារីកកស្បូនចាប់ផ្ដើមវិវត្តន៍បន្តិចម្ដងៗពីច្រើនតែកើតទៅលើក្រុមស្រ្តីវយ័ខ្ទង់50ប្លាយឆ្នាំទៅរកក្រុមស្រ្ដីដែលទើបពេញវយ័។
តើអត្រានៃការកើតជំងឺមហារីកកស្បូននិងអត្រានៃការស្លាប់ដោយសារកើតជំងឺមហារីកកស្បូនមានកំរិតណា?
អត្រានៃការកើតជំងឺមហារីកកស្បូនស្ថិតនៅក្នុងលំដាប់ថ្នាក់ទី2ក្នុងចំនោមជំងឺមហារីកដែលកើតមានទៅលើស្រ្តី។នៅលើពិភពលោកយើងក្នុងមួយឆ្នាំៗមានអ្នកកើតជំងឺមហារីកកស្បូនថ្មីប្រហែលជា5,3លានអ្នក,ក្នុងនោះប្រហែលជា85%នៃអ្នកជំងឺគឺស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ហើយក្នុងមួយឆ្នាំៗមានអ្នកជំងឺប្រហែលជាប្រមាណ7,6លាននាក់ស្លាប់ដោយសារជំងឺមហារីក,ស្មើនឹង13%នៃអត្រាមរណះភាពក្នុងពិភពលោក,ក្នុងនោះអ្នកស្លាប់ដោយសារជំងឺមហារីកកស្បូនប្រហែលជា2,7មឺននាក់,ប្រមាណជា88%នៃអ្នកស្លាប់ដោយសារជំងឺមហារីកកស្បូនគឺស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

តើអ្វីជាមូលហេតុដែលបណ្ដាលអោយកើតជំងឺមហារីកកស្បូន?

ប្រមាណជា70%នៃជំងឺមហារីកកស្បូនគឺបណ្ដាលមកពីវីរុសដែលមានឈ្មោះថាHumanPapillomavirus,HPV,មូលហេតុផ្សេងៗទៀតមានដូចជា៖ការជក់បារី,ការឆ្លងវីរុសHIVនិងកត្តាគ្រោះថ្នាក់មួយចំនួនទៀតក៏អាចបណ្តាលអោយកើតជំងឺមហារីកកស្បូនដែរ។
កត្តាគ្រោះថ្នាក់ទាំងនោះមានដូចជា៖របបអាហារ,ការឆ្លងមេរោគប្រភេទម្យ៉ាងដែលមានឈ្មោះថាក្លាមមីដៀ(Chlamydia),ការឧស្សាហ៍ប្រើប្រាស់ពពួកថ្នាំស្ទេរ៉ូយអីត(SteroidMedication),តំណពូជ,ការរឧស្សាហ៍ប្រើប្រាស់ថ្នាំការពារកុំអោយមានគត៍,មានទំនាក់ទំនងផ្លូវភេទមុនអាយុកំនត់,ការមានផ្ទៃពោះមុនអាយុកំនត់,ការសំរាលកូនមានចំនួនច្រើន។ល។

តើជំងឺមហារីកកស្បូនមានអាការៈដូចម្ដេចខ្លះ?

1.រដូវមិនទៀងទាត់ឬក៏ធ្លាក់ឈាមតាមទ្វារមាសក្រោយអស់រដូវ
2.ធ្លាក់សច្រើន,ដែលការធ្លាក់សមានពណ៍សឬពណ៍ជាឈាម,និងមានក្លិនឆ្អាប,ស្អុយ។
3.មានអាការៈទាស់នោម,ទល់លាមក។ល។
4.អាចមានការឈឺចាប់យ៉ាងខ្លាំងនៅលើទីតាំងផ្សេងៗនៅលើរាង្គកាយរបស់យើង
5.ចុះស្គម,ខ្វះគោសិកាឈាមក្រហម,ក្ដៅខ្លួន,ទ្រុឌទ្រោម។ល។

ការពិនិត្យធ្វើតេស្ដរកជំងឺមហារីកកស្បូន

1.ធ្វើការពិនិត្យសុខភាពជាប្រចាំ,ដើម្បីរកឃើញជំងឺមហារីកកស្បូនអោយបានទាន់ពេលវាលា
2.ជំងឺរលាកកស្បូនក៏អាចបណ្ដាលអោយកើតជាជំងឺមហារីកកស្បូន,ដូច្នេះត្រូវតែធ្វើការព្យាបាលអោយបានរួសរាន់។
3.ត្រូវយល់ដឹងពីបញ្ហាសុខភាពដែលទាក់ទងទៅនឹងអាការៈដែលស្ថិតនៅក្នុងដំណាក់កាលដំបូងនៃជំងឺមហារីកកស្បូន,នៅពេលដែលខ្លួនយើងលេចចេញនូវអាការៈស្រដៀងនេះត្រូវរួសរាន់ទៅធ្វើការពិនិត្យនៅមន្ទីរពេទ្យ។

ការធ្វើរោគវិនិច្ឆយ័របស់ជំងឺមហារីកកស្បូន

1.ការពិនិត្យកោសិកាកស្បូន(Pap Test)៖ស្រ្ដីដែលរៀបការរួចដែលធ្វើការពិនិត្យសុខភាពជាប្រចាំសុទ្ធតែត្រូវធ្វើការពិនិត្យកោសិកាកស្បូន(Pap Test)។
2.អ៊ីយ៉ូតតេស្ដ(Iodine Test)៖ដោយប្រើយោនីទស្សន៍សំរាប់ធ្វើការពិនិត្យកស្បូន,ឆ្លងកាត់តាមការជូតសំអាតផ្ទៃរបស់កស្បូនរួចមក,យើងប្រើប្រាស់នូវសូលុយស្យុងអ៊ីយ៉ូតដែលមានកំហាប់2%លាបទៅលើផ្ទៃរបស់កស្បូននិងយោនី,រួចធ្វើការសង្កេត,កន្លែងដែលមិនដាមពណ៍របស់អ៊ីយ៉ូតត្រូវបានគេសន្និដ្ធានថាវិជ្ជមាន(Positive),ប្រសិនបើឃើញមានកន្លែងដែលដាមពណ៍របស់អ៊ីយ៉ូតអញ្ចឹងត្រូវច្រឹបយកសាច់នៅកន្លែងនោះទៅធ្វើការពិនិត្យ(Biopsy)។
3.ការច្រឹបយកសាច់ទៅធ្វើការពិនិត្យ៖នៅពេលលទ្ធផលក្នុងការច្រឹបយកសាច់របស់កស្បូនទៅធ្វើការពិនិត្យបង្ហាញថាអវិជ្ជមាន(Negative),យើងត្រូវតែធ្វើការច្រឹបយកសាច់នៅកន្លែងដែលប្រសព្វគ្នារវាងកោសិកាដែលមានឈ្មោះថា(Squamous Epithelial Cell)និង( Columnar Epithelial Cell)នៃកស្បូនត្រង់ចំនុច6,9,12,3ម្ដងទៀតដើម្បីយកសាច់ទៅធ្វើការពិនិត្យ,ឬក៏ប្រើប្រាស់ឧបករណ៍ម្យ៉ាងដើម្បីឆ្កៀលយកកោសិកានៅក្នុងបំពង់នៃកស្បូនដើម្បីយកសាច់ទៅធ្វើការពិនិត្យក៏បានដែរ។
4.ការពិនិត្យយោនីដោយប្រើយោនីទស្សន៍៖យោនីទស្សន៍មិនអាចធ្វើរោគវិនិច្ឆយ័ដោយផ្ទាល់ទៅលើដុំសាច់ថាវាជាដុំមហារីកស្លូតឬក៏កាចទេ,ប៉ុន្តែវាអាចជាជំនួយបន្ថែមក្នុងការធ្វើរោគវិនិច្ឆយ័ដើម្បីគាំទ្រលទ្ធផលក្នុងការរច្រឹបយកសាច់ទៅធ្វើការពិនិត្យ។
5.ការកាត់យកសាច់នៃកស្បូនដែលមានទំហំតូចនិងមានរាង្គជាកោន(Cone Biopsy)៖នៅពេលដែលការច្រឹបយកសាច់របស់កស្បូនទៅធ្វើការពិនិត្យនៅតែធ្វើរោគវិនិច្ឆយ័មានភាពស្រពិចស្រពិលនោះ,យើងអាចប្រើវិធីនៃការកាត់យកសាច់នៃកស្បូនដែលមានទំហំតូចនិងមានរាង្គជាកោនដើម្បីធ្វើរោគវិនិច្ឆយ័អោយបានច្បាស់លាស់។

0 comments:

Post a Comment