ណែម គឺជាអាហារ ដែលប្រជាជនខ្មែរនិយមញ៉ាំលេង ហើយពេលខ្លះនិយមយកធ្វើជាគ្រឿងក្លែមទៀតផង។ ណែម ផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ ជូរហិល ជាមួយគ្នា។ ណែម គឺជាអាហារ ដែលប្រជាជនខ្មែរនិយមញ៉ាំលេង ហើយពេលខ្លះនិយមយកធ្វើជាគ្រឿងក្លែមទៀតផង។ ណែម ផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ ជូរហិល ជាមួយគ្នា។ ណែម គឺជាអាហារ ដែលប្រជាជនខ្មែរនិយមញ៉ាំលេង ហើយពេលខ្លះនិយមយកធ្វើជាគ្រឿងក្លែមទៀតផង។ ណែម ផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ ជូរហិល ជាមួយគ្នា។
ក្នុងបណ្ដា ណែមដែលផលិតនៅតាមខេត្តនានា គេច្រើនតែនិយមចូលចិត្ត ណែមរបស់ខេត្តបាត់ដំបងជាងគេ។ កញ្ញា ស្រី ស្រស់ និស្សិតសកលវិទ្យាល័យ បញ្ញាសាស្ត្រ បានបញ្ជាក់ប្រាប់ Sabay ថា សម្រាប់កញ្ញា ចូលចិត្តញ៉ាំជាងគេគឺ ណែម របស់ខេត្តបាត់ដំបង ព្រោះថា ណែមនៅខេត្តមួយនេះ មានរសជាតិហិរ និងជូរតិចៗ ឆ្ងាញ់តែម្ដង។ កញ្ញា បន្តថា ណែមនៅខេត្តផ្សេងទៀត ខ្លះហិរជ្រុលពេក ខ្លះទៀតអត់សូវមានរសជាតិតែម្ដែង ដែលញ៉ាំទៅមិនឆ្ងាញ់ដូចណែមបាត់ដំបងទេ។
សម្រាប់តម្លៃណែម ណែមប្រភេទវែង តម្លៃ ៥០០រៀល ចំណែកអាតូចៗ មួយ ២០០រៀល៕