ណែម គឺជាអាហារ ដែលប្រជាជនខ្មែរនិយមញ៉ាំលេង ហើយពេលខ្លះនិយមយកធ្វើជាគ្រឿងក្លែមទៀតផង។ ណែម ផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ ជូរហិល ជាមួយគ្នា។ ណែម គឺជាអាហារ ដែលប្រជាជនខ្មែរនិយមញ៉ាំលេង ហើយពេលខ្លះនិយមយកធ្វើជាគ្រឿងក្លែមទៀតផង។ ណែម ផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ ជូរហិល ជាមួយគ្នា។ ណែម គឺជាអាហារ ដែលប្រជាជនខ្មែរនិយមញ៉ាំលេង ហើយពេលខ្លះនិយមយកធ្វើជាគ្រឿងក្លែមទៀតផង។ ណែម ផ្ដល់រសជាតិឈ្ងុយឆ្ងាញ់ ជូរហិល ជាមួយគ្នា។
ក្នុងបណ្ដា ណែមដែលផលិតនៅតាមខេត្តនានា គេច្រើនតែនិយមចូលចិត្ត ណែមរបស់ខេត្តបាត់ដំបងជាងគេ។ កញ្ញា ស្រី ស្រស់ និស្សិតសកលវិទ្យាល័យ បញ្ញាសាស្ត្រ បានបញ្ជាក់ប្រាប់ Sabay ថា សម្រាប់កញ្ញា ចូលចិត្តញ៉ាំជាងគេគឺ ណែម របស់ខេត្តបាត់ដំបង ព្រោះថា ណែមនៅខេត្តមួយនេះ មានរសជាតិហិរ និងជូរតិចៗ ឆ្ងាញ់តែម្ដង។ កញ្ញា បន្តថា ណែមនៅខេត្តផ្សេងទៀត ខ្លះហិរជ្រុលពេក ខ្លះទៀតអត់សូវមានរសជាតិតែម្ដែង ដែលញ៉ាំទៅមិនឆ្ងាញ់ដូចណែមបាត់ដំបងទេ។
លោក សុវត្ថា និស្សិតនៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ក៏លើកឡើងស្រដៀងគ្នានេះដែរថា លោកចូលចិត្តញ៉ាំណែមបាត់ដំបងជាងគេ។ លោកបញ្ជាក់ “ខ្ញុំមានបងរស់នៅខេត្តហ្នឹង…ឲ្យតែឃ្លាន នឹកឃើញចង់ញ៉ាំ ដឹងតែខលឲ្យគាត់ទិញមកច្រើនចង្កោមតែម្ដង”។
អ្នកលក់ណែមមកពីខេត្តបាត់ដំបងម្នាក់បាន បង្ហើបពីរបៀបធ្វើណែមថា សំខាន់គឺត្រូវរើសត្រីដែលស្រស់ យកសាច់ត្រី និងគ្រឿងផ្សំ ដូចជា រំដេង អំបិល ស្ករ ប៊ីចេង ជាដើម ដាក់ចូលក្នុងម៉ាស៊ីនកិនរហូតម៉ត់ ស្មើគ្រឿង ហើយបានខ្ចប់ចូលគ្នា ហើយគ្រឿងផ្សំដ៏សំខាន់នោះ គឺម្ទេស ដែលគេមិនអាចបំភ្លេចបាននោះទេ ព្រោះបើអត់ម្ទេស អ្នកទិញមិនសូវចង់បាននោះទេ។
សម្រាប់តម្លៃណែម ណែមប្រភេទវែង តម្លៃ ៥០០រៀល ចំណែកអាតូចៗ មួយ ២០០រៀល៕
0 comments:
Post a Comment