Tuesday, January 15, 2013

រមណីដ្ឋានឆ្នេរអូរឈើទាល

តំបន់ទេសចរណ៏ឆ្នេរខេត្តព្រះសីហនុ
ខេត្តព្រះសីហនុជាខេត្តមួយស្ថិតនៅភាគនីរតីនៃ ប្រទេសកម្ពុជា ដែលសំបូរទៅដោយតំបន់ ទេសចរណ៍សំរាប់ដើរកំសាន្ត ដែល មានកន្លែងទេសចរណ៏សំខាន់ៗចំនួន ៦កន្លែង ដែលនៅក្នុង នោះមានតំបន់ ឆ្នេ ៤ កន្លែង តំបន់កោះ ១ កន្លែង និង រមណីដ្ឋាន ធម្មជាតិ និង វប្បធម៍ ដែលមានទីតាំងនៅក្នុង ខេត្តព្រះសីហនុមាន៖



រមណីដ្ឋានឆ្នេរអូរឈើទាល ៖ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ ៣ ក្រុងព្រះសីហនុ។ តំបន់ឆ្នេរនេះមានលក្ខណះល្អជាងគេទិដ្ឋភាព ឆ្នេរអូរឈើទាល ដែលមានឆ្នេរខ្សច់លាតសន្ធឹងវែង និងជម្រៅទឹករាក ​​ទិដ្ឋភាពឆ្នេរអូរឈើទាល សភាពទឹកសមុទ្រ មានសភាពស្ងប់ស្ងាត់ រីឯបរិយាកាសជុំវិញក៏មានលក្ខណះស្ងប់ស្ងាត់ដែល បើពិនិត្យមើលលក្ខណះ
ភូមិសាស្រ្តរបស់រមណីដ្ឋានឆ្នេរអូឈើទាល យើងឃើញមានសភាពប្លែកពីតំបន់ឆ្នេរផ្សេងៗទៀត ទាំងការដើរលេងកំសាន្តរបស់ភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ ទាំងការរៀបចំកន្លែងស្នាក់នៅសណ្ឋាគារគ្រិស្តាល រឺសណ្ឋាគារឆ្នេរសមុទ្រ។ ចំនែកឯចំណីអាហារមានការលក់ដូរគ្រប់មុខតាមតំរូវការភ្ញៀវ។

0 comments:

Post a Comment