Tuesday, January 22, 2013

ទឹកជំនន់​ភ្លាមៗ​នៅ​ទីក្រុង​ហ្សាកាតា


យោង​តាម​សារព័ត៌មាន AP បាន​ឲ្យ​ដឹង​ថា ទឹកជំនន់​ភ្លាមៗ​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ២៦ នាក់ និង​មាន​មនុស្ស​ជាង ១ សែន​នាក់ ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​ខ្លួន។
ប៉ូលិស​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​ភាគ​ច្រើន ដោយ​សារ​លង់​ទឹក ឬ​ឆក់​អគ្គិសនី ខណៈ​ដែល​ទឹក​ជន់​លិច​ឡើង​ដល់​កម្ពស់ ២ ម៉ែត្រ​នៅ​តំបន់​មួយ​ចំនួន​នៃ​ក្រុង​ហ្សាកាតា​ដែល​មាន​មនុស្ស​រស់​នៅ ១៤ លាន​នាក់។

ទឹកជំនន់​នេះ បាន​កើត​ឡើង​ភ្លាមៗ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៥-មករា កន្លង​ទៅ​នេះ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង។ ថ្ងៃ​ទី ១៧-មករា ទឹក​ឡើង​ខ្លាំង​បំផុត​រហូត​ដល់​លិច​កណ្ដាល​ក្រុង​ហ្សាកាតា ដោយ​សារ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់។
ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​មិន​ទាន់​អាច​វាយ​តម្លៃ​ពី​ការ​ខូច​ខាត​ទាំង​អស់​នៅ​ឡើយ។

0 comments:

Post a Comment