Monday, January 14, 2013

តើមហារីកថ្លើមគឺជាអ្វី?

មហារីកថ្លើមគឺមានន័យថាវាកើតចេញពីថ្លើមនៃជ ម្ងឺមហារីកដែលអាច បណ្តាល ឲ្យស្លាប់ រួមបញ្ចូលពីរប្រភេទនៃមហារីកថ្លើមដំបូង និងមហារីកថ្លើមប្តូរ កន្លែងពីរមួយ ទៅមួយ។ ជម្ងឺមហារីកថ្លើមដំបូងគឺជាជម្ងឺមួយក្នុងចំណោមជម្ងឺដែលមាន សាច់ដុះជួប ប្រទះច្រើនជាងគេនៅក្នុងគ្លីនិកខាងពិនិត្យនិងព្យាបាលអ្នកជម្ងឺ យោងទៅតាម ស្ថិតិ
ដែលថ្មីបំផុតនោះថានៅលើសកលលោកជារៀងរាល់ឆ្នាំមានអ្នកកើតមហារីកថ្លើមថ្មីៗប្រហែលជា60ម៉ឺននាក់ អត្រាកើតឡើង នៃជម្ងឺមហារីកថ្លើមឈរក្នុងលំដាប់ថ្នាក់ទី6 ហើយអត្រាស្លាប់នៃមហារីកថ្លើមវិញឈរក្នុងលំដាប់ថា្នក់ទី3។
វៀតណាម ហ្វីលីពីន ម៉ាលេស៊ី សិង្ហបុរី និងអាស៊ីខាងកើតព្រមទាំងប្រទេសរឺតំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់មួយដែលកើតមានជម្ងឺមហារីកថ្លើមខ្ពស់ អ្នកជម្ងឺមហារីកថ្លើមភាគច្រើនគឺមនុស្សដែលមានវ័យចំនាស់អាយុចន្លោះពី50-60ឆ្នាំគឺជាអាយុដែលកើតមានខ្ពស់។ ស្ថានភាពជាទូទៅ អ្នកជម្ងឺមហារីកថ្លើមបុរសគឺមានពី7-10ដងនៃអ្នកជម្ងឺមហារីកថ្លើមស្ត្រី។ ព័តមានដែលថ្មីគឺ:យោងតាមការអភិវឌ្ឍន៍ឈានឡើងនៃវេជ្ជបណ្ឌិតឯកទេសជំនាញដើម្បីមកធ្វើការព្យាបាលជម្ងឺមហារីកថ្លើមនិងលើកកម្ពស់វិធីសាស្រ្តឲ្យកាន់តែមានប្រសិទ្ធិភាពដើម្បីឲ្យអ្នកជម្ងឺមើលឃើញនូវសេចក្តីសង្ឃឹមដ៏ធំ។

មូលហេតុអ្វីដែលកើតមានជម្ងឺមហារីកថ្លើម?

មកដល់បច្ចុប្បន្ននេះ មូលហេតុដែលសុខៗបណ្តាលឲ្យកើតមានជម្ងឺមហារីកថ្លើមនៅតែមិនច្បាស់លាស់នៅឡើយទេ ប៉ុន្តែអាចនឹងមានការទាក់ទងគ្នាទៅនឹងមូលហេតុនៅខាងក្រោមច្បាស់ជាមិនខាន:
1. ជម្ងឺរលាកថ្លើមរ៉ាំរ៉ៃ ៖ រលាកថ្លើមបណ្តាលមកពីវីរ៉ូស និងការកើតមានជម្ងឺមហារីកថ្លើមមានការទាក់ទងគ្នា មានទិន្នន័យបង្ហាញថាមានអត្រាលើសពី30%នៃអ្នកជម្ងឺមហារីកថ្លើមមានជម្ងឺរលាកថ្លើម
ជួបប្រទះជាពិសេសរលាកថ្លើមប្រភេទB។
2.ជម្ងឺថ្លើមបណ្តាលមកពីគ្រឿងស្រវឹង ៖ វេជ្ជបណ្ឌិតវេជ្ជសាស្រ្តត្រួតពិនិត្យជួបប្រទះឃើញថា ក្នុងចំនោមអ្នកជម្ងឺមហារីកថ្លើមពី50%ទៅ90%មានកំរិតនៃជម្ងឺថ្លើមបណ្តាលមកពីគ្រឿងស្រវឹងមិនដូចគ្នា ដូច្នេះអ្នកជម្ងឺថ្លើមបណ្តាលមកពីគ្រឿងស្រវឹងត្រូវប្រញាប់រួសរាន់ព្យាបាលព្រមទាំងធ្វើការកំនត់ពេលវេលាពិនិត្យឡើងវិញឲ្យបានច្បាស់លាស់ វានឹងអាចទប់ស្កាត់ការកើតមានជម្ងឺមហារីកថ្លើម។
3.ការប្រើប្រាស់ទឹកមិនស្អាតរយះពេលយូរ។
4.ការប្រើប្រាស់អាហារដុះផ្សិតរយះពេលយូរ។
5.ការប្រើប្រាស់អាហារជាគ្រឿងប្រឡាក់ ចៀន និងអាំងរយះពេលយូរ។
ក្រៅពីនេះទៀត ជម្ងឺបណ្តាលមកពីប៉ារ៉ាស៊ីត(សំខាន់គឺសំដៅលើថ្លើមតេនញ៉ា) ប្រើប្រាស់សុរាកំរិតខ្លាំងក្នុងរយះពេលយូរ និងការកខ្វក់ពីបរិស្ថានជុំវិញក៏ជាមូលហេតុនៃការកើតមានជម្ងឺមហារីកថ្លើមដែរ។

រោគសញ្ញានៃមហារីកថ្លើម

1.ការបរិភោគចំណីអាហារមានការថយចុះ ៖ ក្នុងពោះឆ្អែត ពិបាកក្នុងការរំលាយអាហារ
2.ឈឺនៅលើពោះផ្នែកខាងស្តាំ ៖ តំបន់ថ្លើមអាចឈឺឥតឈប់រឺក៏ឈឺដាចៗ ពេលខ្លះមកពីសុខភាពប្រែប្រួលអាចនឹងកាន់តែឈឺចាប់ទ្វេដង
3.ហេវហត់ ស្គមស្គាំង ក្តៅខ្លួនរកមូលហេតុមិនច្បាស់លាស់រឺក៏ហើម(មានទឹកដក់នៅកន្លែងណាមួតក្នុងខ្លួន)
4.បាតុភូតដូចជាជម្ងឺខាន់លឿង ឆ្អល់ពោះ រមាស់ស្បែក
5.ជួបប្រទះកើតឡើងបាតុភូតដូចជាច្រមុះចេញឈាម ក្រោមស្បែកចេញឈាម។
ការចាប់ផ្តើមជម្ងឺមហារីកថ្លើមវាលាក់បាំងបន្តិច ជាទូទៅដំណាក់កាលដំបូងមិនមានរោគសញ្ញាអ្វីឡើយ នៅពេលដែលកើតមានរោគសញ្ញាគឺឈានចូលដល់ដំណាក់កាលចុងក្រោយទៅហើយ
ហើយពេលនោះបាត់បង់ឳកាសវះកាត់ ដូច្នេះការត្រួតពិនិត្យសុខភាពជាប្រចាំគឺមានសារះសំខាន់ខ្លាំងណាស់។

មធ្យោបាយវិនិច្ឆ័យរោគមហារីកថ្លើម

1.រោគវិនិច្ឆ័យ (Ultrasound) ៖ ប្រើប្រាស់ម៉ាស៊ីន(Ultrasonic wave)ប្រភេទB មកធ្វើការត្រួតពិនិត្យ អាចបង្ហាញរោគមហារីកតូចធំ ទំរង់ អាចរកឃើញ2cmក្នុងអង្កត់ផ្ចិត ឬរោគសាស្រ្តដែលតូចជាង វាគឺជារោគវិនិច្ឆ័យមហារីកមួយក្នុងចំនោមមធ្យោបាយដ៏ល្អជាងគេនិងមានប្រសិទ្ធិភាពជាងគេផងដែរ។
2.ការវិភាគថ្លើមតាម(Radionuclide) ៖ អាចឃើញថ្លើមហើមធំ បាត់បង់នូវទំរង់ដើម ប៉ុន្តែចំពោះមហារីកដែលមានអង្កត់ផ្ចិតតូចជាង3cmគឺមិនបង្ហាញឲ្យឃើញនៅលើរូបវិភាគឡើយ។
3.ត្រួតពិនិត្យតាមCT ៖ សេចក្តីសំរេចចិត្តខ្ពស់ ដំណាក់ដំបូងនៃមហារីកថ្លើមអាចពិនិត្យឃើញអង្កត់ផ្ចិតឆ្វេងស្តាំ1.0cm អាចមានប្រសិទ្ធិភាពពិនិត្យឃើញក្នុងដំណាក់កាលដំបូងនៃមហារីកថ្លើម។
4.ម៉ាស៊ីនឆ្លុះពីខ្លួនប្រាណមនុស្ស(MRI)៖ ភាពប្រែប្រួលខ្ពស់នៃការពិនិត្យឃើញ ភាពខុសប្លែកគ្នារវាងមហារីកថ្លើមប្រភេទស្លូតនិងកាច។
5.ជ្រើសរើសភាពខុសគ្នាសរសៃឈាមក្រហមនៃពោះរឺក៏សរសៃឈាមក្រហមនៃថ្លើមធ្វើការត្រួតពិនិត្យ ៖ អាចបង្ហាញឲ្យឃើញអង្កត់ផ្ចិត0.5ដល់1 cmនៃមហារីក អាចកំនត់បែងចែកផ្នែកតូចធំនៃប្រភេទជម្ងឺ ជាពិសេសចំពោះការវិនិច្ឆ័យបង្ហាញនូវរោគមហារីកថ្លើមប្រភេទតូចគឺមានប្រសិទិ្ធយ៉ាងក្រៃលែង។

ការត្រួតពិនិត្យឈាម

ប្រសិនបើចង់កំនត់ថាមានជម្ងឺមហារីកថ្លើមឬអត់ អ្នកជម្ងឺនៅតែចំាបាច់អត់ចំណីអាហារធ្វើការបូមឈាមហើយសហការគ្នាធ្វើការត្រួតពិនិត្យដូចខាងក្រោម:
(1)ការត្រួតពិនិត្យមុខងារថ្លើម ៖ ជម្ងឺមហារីកថ្លើមដោយសារតែមុខងារថ្លើមបំផ្លាញគឺបានរកឃើញចំពោះអ្នកជម្ងឺដំណាក់កាលចុងក្រោយប៉ុណ្ណោះ។
(2)ការកំនត់នូវ Alpha-fetoprotein ៖ ភាពជាក់លាក់នៃការចង្អុលបង្ហាញសាច់ហើមនៅក្នុងការវិនិច្ឆ័យនៃជម្ងឺមហារីកថ្លើមដំបូង។
(3)សារ៉ូមដែលមានជាតិដែក ៖ ការចង្អុលបង្ហាញSerologicalលើកទីពីរនៃជម្ងឺមហារីកថ្លើមដំបូង។

ដំណាក់កាលនៃជម្ងឺមហារីកថ្លើម

បច្ចុប្បន្ននេះដំណាក់កាលនៃជម្ងឺមហារីកថ្លើមនៅលើពិភពលោកនៅមិនទាន់មានស្តង់ដារច្បាស់លាស់នៅឡើយទេ អាមេរិកប្រើប្រាស់នូវដំណាក់កាលTNM រឺ Tតំណាងឲ្យប្រភេទធំតូចនៃមហារីក, Nតំណាងឲ្យការប្តូរស្ថានភាពទឹករងៃ Mតំណាងឲ្យថាតើផ្លាស់ប្តូរទៅឲ្យសរីរាង្គរឺនៅ ហើយទិសដៅទាំងបីនេះនៅលំអិតបែងចែកដំណាក់កាលនីមួយៗថែមទៀត។
T1 បង្ហាញថា អង្កត់ផ្ចិតក្រោម2cmនៃរោគមហារីក ដូច្នេះនៅមិនទាន់កើតមានការចេញឈាម និងការផ្លាស់ប្តូរទឹករងៃ។
T2បង្ហាញថាអង្កត់ផ្ចិតមិនដល់2cmនៃរោគមហារីក ទោះបីជាយ៉ាងណាក៏ដោយសាច់ដុះវាប្រព្រឹត្តលើសនៅម្ខាងម្នាក់នៃសរសៃឈាម រឺក៏មានអង្កត់ផ្ចិតពីរមិនគ្រប់ 2cmនៃដុំសាច់មហារីក ប៉ុន្តែអង្កត់ផ្ចិតចាប់ពី2cmឡើងទៅអត់មានការរុករាននឹងសរសៃឈាមទេ។
T3បង្ហាញថាសាច់ហើមមានអង្កត់ផ្ចិតចាប់ពី2cmឡើងទៅ ម៉្យាងទៀតមានការប៉ះពាល់ដល់សរសៃឈាម រឺក៏ពេលនោះមានដុំសាច់ហើមតូចដែលមានអង្កត់ផ្ចិតមិនដល់2cm ប៉ុន្តែមានការរុករានដល់សរសៃឈាមរួចហើយ រឺក៏មានដុំសាច់ហើមមួយឬពីរដែលមានអង្កត់ផ្ចិតធំជាង2cm។
T4គឺសំដៅលើថ្លើមទាំងសងខាងមានសាច់មហារីករួចទៅហើយ រឺក៏សាច់មហារីកមានការដល់សរសៃឈាមវ៉ែន((portal vein)។
N0បង្ហាញថាគ្មានការកើតឡើងនៃបំលាស់ប្តូរទឹករងៃ N1បង្ហាញថាមានការផ្លាស់ប្តូរ។
M0បង្ហាញថាការផ្លាស់ប្តូរឆ្ងាយពីគ្នាកើតឡើង M1បង្ហាញថាថាមានការផ្លាស់ប្តូរ។
ដំណាក់កាលទីⅠ៖ អ្នកជម្ងឺT1N0M0រាប់បញ្ចូលដំណាក់កាលទី1 ក៏ជាអ្នកជម្ងឺដំណាក់កាលដំបូង។
ដំណាក់កាលទីⅡ៖ អ្នកជម្ងឺT2N0M0គឺជាដំណាក់កាលទី2។
ដំណាក់កាលទីⅢ៖ អ្នកជម្ងឺ T1N1M0、T2N1M0、T3N1M0រាប់ចូលជាដំណាក់កាលទី3។
ដំណាក់កាលⅣa ៖ អ្នកជម្ងឺT4M0 មិនមានការផ្លាស់ប្តូរកើតឡើងដាច់ឆ្ងាយទេ។
ដំណាក់កាលⅣb ៖ អ្នកជម្ងឺT4M1គឺមានការផ្លាស់ប្តូរកើតឡើងហើយ។

មធ្យោបាយព្យាបាលរោគមហារីកថ្លើម

1,ព្យាបាលដោយការវះកាត់។ អ្នកធម្មតាមុខងារថ្លើមការយកថ្លើមចេញមិនលើសពី70%;ជាកំរិតកណ្តាលអ្នកដែលមានជម្ងឺថ្លើមបណ្តាលមកពីគ្រឿងស្រវឹងមិនលើសពី50% រឺក៏គ្រាន់តែធ្វើការកាត់ចេញថ្លើមមួយចំហៀងខាងឆ្វេង ចំពោះអ្នកដែលមានជម្ងឺថ្លើមបណ្តាលមកពីគ្រឿងស្រវឹងធ្ងន់ធ្ងរមិនអាចធ្វើការកាត់ចេញចំនែកនៃថ្លើមបានទេ។ ការកាត់ចេញនូវតំបន់ណាមួយនៃភាពប្រក្រតីរបស់ចំនែកថ្លើមឲ្យមានប្រសិទិ្ធភាពប្រសើរឡើង។
2,ការជាប់ទាក់ទងការព្យាបាលដោយគីមី។ការចាក់ថ្នាំស្ទះសរសៃឈាម និងថ្នាំប្រឆាំងដំបៅមហារីកឆ្លងកាត់ការកាត់ផ្តាច់លំហូរឈាមដុំមហារីកឆ្លងកាត់ទុយោបូមដើម្បីឲ្យដុំសាច់មហារីកផ្គត់ផ្គង់រាងកាយ ទាក់ទងទៅនឹងតំបន់ស្ទះសរសៃឈាមមានការប្រមូលផ្តុំខ្ពស់នៃថ្នាំប្រឆាំងជម្ងឺមហារីកថ្លើម ធ្វើឲ្យដុំសាច់មហារីករួញរឺក៏មើលលែងឃើញ។
3,ការព្យាបាលដោយវិទ្យុសកម្ម។ វិធីព្យាបាលដោយវិទ្យុសកម្ម(ដ៏អាចហៅថាវិទ្យតិកិច្ឆា )គឺប្រើប្រាស់កាំរស្មីថាមពលខ្ពស់មកសំលាប់កោសិកាមហារីក។ ដាក់បញ្ចូលគ្រាប់វិទ្យុសកម្មចូលទៅវាគ្រាន់តែមានការប៉ះទង្គិចលើកោសិកាមហារីកនៃជាលិកា។
4,ការព្យាបាលតាមថ្នាំចិន។ ការព្យាបាលមហារីកថ្លើមតាមថ្នាំចិនជាមួយនឹងតុល្យភាពស្ថានភាព
ប្រសិទ្ធិភាពមជ្ឈករនៃវីរ៉ុសប្រឆាំងមហារីក ឆ្លងកាត់ការលេបថ្នាំ ការបញ្ចូលសរសៃឈាមក្រហមថ្នាំចិនបន្ត និងការស្រូបយកឧស្ម័នថ្នាំចិននិងរបៀបផ្សេងៗទៀត មិនត្រឹមតែអាចធ្វើឲ្យរោគសញ្ញាមហារីកថ្លើមមានប្រសើរឡើងរហ័សប៉ុណ្ណឹងទេដូចជាឈឺថ្លើម គ្រុនក្តៅ ហើមពោះ ឆ្អល់ពោះ-ល- ថែមទាំងអាចទប់ស្កាត់ការកើតឡើងរោគមហារីកឲ្យមានប្រសិទិ្ធផងដែរ។

លក្ខណះនៃការព្យាបាលរោគមហារីកថ្លើម

ការផ្សាំព្យាបាលដោយបណ្តុះកោសិកា។ បូមខួរឆ្អឹងពីក្នុងខ្លួនអ្នកជម្ងឺ តាមរយះការបណ្តុះកោសិកាដូចកែវ បរិសុទ្ធកម្ម ការទ្វេគុណច្រើនដង-ល- ការបណ្តុះកោសិកាឡើងឲ្យមានថ្មី ធម្មតា និងកាន់តែក្មេង ឆ្លងកាត់ការចាក់បញ្ចូលបណ្តុះកោសិកាមហារីកថ្លើម បណ្តុះកោសិកានៅក្នុងថ្លើមមិនផ្លាស់ប្តូរ
ញែកឲ្យឃើញភាពខុសគ្នានៃកោសិកាថ្លើមប្រើជំនួសឲ្យកោសិកាណាស្លាប់ប្រក្រតីឬមិនប្រក្រតីដើម្បីធ្វើឲ្យមុខងារថ្លើមទៅធម្មតាវិញ។ អ្នកជម្ងឺដែលសក្តិសមនឹងវះកាត់ ប្រើគីមីនិងវិទ្យុសកម្មអាចជ្រើសរើសយកការផ្សាំព្យាបាលដោយបណ្តុះកោសិកា។
ការអន្តរគមន៍ថែរក្សាប្រចាំថ្ងៃត្រូវតែកត់សំគាល់ថា
1,ថែរក្សាអាការះស្មារតីឲ្យបានល្អ បង្កើតនូវការទំនុកចិត្តដើម្បីឈ្នះនឹងជម្ងឺ ថែរក្សាភាពសប្បាយនៅក្នុងចិត្ត និងសម្រាកឲ្យស្ងប់ស្ងាត់។
2,ត្រូវមានការគាំទ្រពីសំណាក់សមាជិកគ្រួសារ អ្នកជម្ងឺមហារីកថ្លើមឆាប់អាក់អន់ស្រពន់ចិត្ត សមាជិកគ្រួសារត្រូវតែមានការអត់ធ្មត់។
3,ចំណីអាហារគឺត្រូវតែស្អាត កាត់បន្ថយការញុំាចំនីអាហារដែលមានកាឡូរីខ្ពស់ អត់ញុំាចំណីអាហារដែលមានជាតិសរសៃ។
4, ត្រូវជៀសវាងយ៉ាងធ្ងន់ធ្ងរផ្នែកណាមួយនៃថ្លើមកុំឲ្យប្រជ្រៀតគ្នា ដើម្បីការពារកុំឲ្យថ្លើមប្រេះនឹងបណ្តាលឲ្យមានឈាមធ្ងន់ធ្ងរ។

តើអាចមានការចំនួយបន្ថែមពីខាងផ្នែកដទៃទៀតទេដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល?

តាមរយះនៃការអនុវត្តជាក់ស្ដែងបានបង្ហាញថា ៖ ការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីក វេជ្ជបណ្ឌិតផ្នែកខាងពេទ្យចិនបុរាណ វេជ្ជបណ្ឌិតផ្នែកខាងថតកាំរស្មី វេជ្ជបណ្ឌិតផ្នែកខាងសន្ដំនិងគិលាននុបដ្ធាយិការ។ល។ បង្កើតបានជាក្រុមមួយក្នុងការធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាលដើម្បីស្វែងរកនូវវិធីព្យាបាលមួយដែលសមស្របទៅនឹងស្ថានភាពអ្នកជំងឺនិងស្ថានភាពសេដ្ធកិច្ចរបស់អ្នកជំងឺ ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតក្រុមសំរាប់ធ្វើការព្យាបាលមួយដែលមានការចូលរួមពីផ្នែកផ្សេងៗជាច្រើនសំរាប់ធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាល,តាមរយះនេះយើងអាចលើកកំពស់ប្រសិទ្ធិភាពនៃកាព្យាបាល មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អគាប់ចិត្តដល់អ្នកជំងឺ,អញ្ចឹងវានឹងមិនបន្ថែមបន្ទុកដល់អ្នកជំងឺ។ ចំនែកឯការទំនាក់ទំនងពត៍មានរវាងអ្នកជំងឺនិងវេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយះ ទូរសព្ទ័ ការជួបមុខដោយផ្ទាល់ អ៊ីម៉ែល(Email) អនឡាញ(Online) ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានសមាសភាពដូចជា ៖ វេជ្ជបណ្ឌិត គិលាននុបដ្ធាយិការ អ្នកជំនាញផ្នែកអាហារូបត្ថម្ភ,អ្នកបកប្រែ។ល។ ដើម្បីបំពេញតំរូវការអ្នកជំងឺគ្រប់ស្រទាប់វណ្ណះដែលមកពីបណ្ដាប្រទេសផ្សេងៗ។ អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូននិងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។


0 comments:

Post a Comment