នេះគឺជាព្រឹត្តិការណ៏ធំមួយរបស់អង្គការម្លប់តាប៉ាង

ដែលធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំង ដើម្បីការការពារកុមារ និងលើកស្ទួយកុមារ.

កីឡាពណ៌

ធ្វើឡើងដើម្បីឲ្យយុវជន យុវនារី ចូលរួមលេងកីឡា ដើម្បីសុខភាពល្អ និងជៀសវៀងពីគ្រឿងញៀន.

ស់ក្នុងពិធីសម្ភោធដាក់មជ្ឍមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប ឲ្យប្រើប្រាស់ជាផ្លូវការ

កាលពីព្រឹកថ្ងៃទី០៧​​ ខែមីនា ឆ្នាំទី ២០១៣ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់មជ្ឍមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប ឲ្យប្រើប្រាស់ជាផ្លូវការ។

កោះស្តេច

ជាតំបន់ទេសចរណ៏មួយនៅក្នុងខេត្តព្រះសីហនុ ដែលកោះនេះជាប់នឹងឆ្នេរអូឈើទាល.

ដុនបូស្កូ Chilldrent Fun

គឺបង្កើតឡើងដើម្បីជួយលើកុមារដែលមានការខ្វះខាតក្នុងការរៀនសូត្រ.

Tuesday, December 25, 2012

ណែម​បាត់ដំបង​​​​​ឆ្ងាញ់!​



ណែម​​ គឺ​ជា​អាហារ​​ ដែល​ប្រជាជន​ខ្មែរ​និយម​​ញ៉ាំ​លេង ហើយ​ពេល​ខ្លះ​​​​និយម​យក​​ធ្វើ​ជា​​គ្រឿង​ក្លែម​​ទៀត​ផង។ ​​ណែម​ ​ផ្ដល់​រសជាតិ​ឈ្ងុយឆ្ងាញ់​ ជូរ​ហិល​ ​ជា​មួយ​​​គ្នា​​។ ណែម​​ គឺ​ជា​អាហារ​​ ដែល​ប្រជាជន​ខ្មែរ​និយម​​ញ៉ាំ​លេង ហើយ​ពេល​ខ្លះ​​​​និយម​យក​​ធ្វើ​ជា​​គ្រឿង​ក្លែម​​ទៀត​ផង។ ​​ណែម​ ​ផ្ដល់​រសជាតិ​ឈ្ងុយឆ្ងាញ់​ ជូរ​ហិល​ ​ជា​មួយ​​​គ្នា​​។ ណែម​​ គឺ​ជា​អាហារ​​ ដែល​ប្រជាជន​ខ្មែរ​និយម​​ញ៉ាំ​លេង ហើយ​ពេល​ខ្លះ​​​​និយម​យក​​ធ្វើ​ជា​​គ្រឿង​ក្លែម​​ទៀត​ផង។ ​​ណែម​ ​ផ្ដល់​រសជាតិ​ឈ្ងុយឆ្ងាញ់​ ជូរ​ហិល​ ​ជា​មួយ​​​គ្នា​​។

ក្នុង​បណ្ដា​ ​ណែម​ដែល​ផលិត​នៅ​​តាម​ខេត្ត​​នានា​ ​គេ​ច្រើន​តែ​និយម​ចូល​ចិត្ត​ ណែម​​របស់​ខេត្ត​បាត់ដំបង​ជាង​គេ។ កញ្ញា ស្រី ស្រស់​ និស្សិត​​​សកលវិទ្យាល័យ​ ​បញ្ញាសាស្ត្រ​ ​​បាន​បញ្ជាក់​ប្រាប់​ Sabay ថា​  ​សម្រាប់​កញ្ញា​​ ចូល​ចិត្ត​ញ៉ាំ​ជាង​គេ​​គឺ​ ណែម ​របស់​ខេត្ត​បាត់​ដំបង ព្រោះ​ថា​ ណែម​នៅ​ខេត្ត​មួយ​នេះ ​មាន​រសជាតិ​​ហិរ​ និង​ជូរ​តិច​ៗ ​ឆ្ងាញ់​តែ​ម្ដង។​ កញ្ញា​ បន្ត​​ថា​ ណែម​នៅ​ខេត្ត​​​ផ្សេង​ទៀត​  ខ្លះ​ហិរ​​ជ្រុល​ពេក​ ខ្លះ​​ទៀត​អត់​សូវ​មាន​រស​ជាតិ​​​តែ​ម្ដែង​ ដែល​​ញ៉ាំ​ទៅ​មិន​ឆ្ងាញ់​ដូច​ណែម​​បាត់ដំបង​ទេ។


លោក សុវត្ថា​ ​ និស្សិត​នៅ​សាកលវិទ្យាល័យ​ ជាតិ​គ្រប់​គ្រង​ ក៏​​លើក​ឡើង​ស្រដៀង​គ្នា​​​​នេះ​​ដែរ​ថា​ ​ លោក​ចូលចិត្ត​​ញ៉ាំ​ណែម​បាត់​ដំបង​​ជាង​គេ។ លោក​បញ្ជាក់ “​​ខ្ញុំ​មាន​​បង​រស់នៅ​ខេត្ត​ហ្នឹង…ឲ្យ​​តែ​​ឃ្លាន​ នឹក​ឃើញ​ចង់​ញ៉ាំ​ ដឹង​តែ​​ខល​ឲ្យ​គាត់​​ទិញ​មក​​ច្រើន​ចង្កោម​តែ​ម្ដង”។
អ្នក​លក់​ណែម​​មក​ពី​​ខេត្ត​បាត់​ដំបង​​​ម្នាក់​​បាន​​ បង្ហើប​​ពី​របៀប​ធ្វើ​​ណែម​​ថា សំខាន់​គឺ​ត្រូវ​រើស​ត្រី​ដែល​ស្រស់​ ​​យក​សាច់​​​ត្រី​ និង​គ្រឿង​ផ្សំ​ ដូចជា ​រំដេង អំបិល ស្ករ ​ប៊ីចេង​​ ជាដើម​ ដាក់​ចូល​ក្នុង​ម៉ាស៊ីន​​កិន​រហូត​ម៉ត់ ស្មើ​គ្រឿង​ ហើយ​បាន​ខ្ចប់​ចូល​គ្នា ហើយ​គ្រឿង​ផ្សំ​ដ៏​សំខាន់​នោះ​ គឺ​​​​ម្ទេស ​ដែល​គេ​មិន​អាច​បំភ្លេច​បាន​នោះ​ទេ ព្រោះ​បើ​អត់​ម្ទេស​ អ្នក​ទិញ​​មិន​សូវ​ចង់​បាន​នោះ​​​ទេ។

កញ្ញា​បាន​បន្ថែម​ថា​ ណែម​ដែល​ផលិត​ចេញ​មក​មាន​ពីរ​ ​ប្រភេទ​ គឺ​ តូច និង​វែង​ ដែល​អ្នក​ញាំ​ភាគ​ច្រើន​គេ​ចូលចិត្ត​អា​វែង​ជាង​ ព្រោះ មាន​សាច់​ច្រើន​ញ៉ាំ​ពេញ​មាត់​។ កញ្ញា បាន​បន្ថែម​ថា ណែម​របស់​កញ្ញា មិនមែន​​មាន​លក់​តែ​នៅ​បាត់ដំបង​នោះ​ទេ ​តែ​បាន​ចែក​ចាយ​រហូត​ដល់​ខេត្ត​ផ្សេងៗ ​និង​ភ្នំពេញ ​ទៀត​ផង​។
សម្រាប់​​តម្លៃ​​ណែម​ ​ណែម​ប្រភេទ​វែង​ តម្លៃ​​​​ ៥០០​រៀល ចំណែក​អាតូច​ៗ​ មួយ​​ ២០០​រៀល៕