ក្រុមមន្ត្រីប៉ូលិសបាននិយាយថា អគ្គិភ័យនេះទំនងជាបានបង្កឡើងដោយការផ្ទុះឆ្លងចរន្តអគ្គិសនី។
មន្ត្រីប៉ូលិសម្នាក់នៅកន្លែងកើតហេតុនេះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានAFP ថា “ មនុស្សចំនួន១៣នាក់ដែលបានស្លាប់នេះបានស្ថិតនៅក្នុងចំណោមមនុស្សជាង ៧០នាក់ដែលបានកំពុងដេកលក់នៅពេលអគ្គិភ័យនេះបានផ្ទុះឡើងនោះ ។
អគ្គិភ័យនេះបានកើតឡើងចំពេលមានការកើនឡើងនៃអំពើហិង្សារវាងក្រុមពុទ្ធសាសនិកនិងអ៊ីស្លាមសាសនិកនៅក្នុងប្រទេសនេះ ។
ចាប់តាំងពីថ្ងៃទី ២០ ខែមីនាមក យ៉ាងតិចណាស់មនុស្សចំនួន៤០នាក់ត្រូវបានសម្លាប់ហើយបម្រាមគោចរត្រូវបានដាក់នៅតាមតំបន់មួយចំនួននៅក្នុងប្រទេសនេះ៕