ក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន ១៣នាក់ ដែលរួមទាំងក្មេងៗជាច្រើននាក់ បានស្លាប់បន្ទាប់ពីអគ្គិភ័យបានកើតឡើងនៅសាលារៀនអ៊ីស្លាមមួយនៅទីក្រុងយ៉ាងហ្គោនប្រទេសមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃអង្គារនេះ។
ក្រុមមន្ត្រីប៉ូលិសបាននិយាយថា អគ្គិភ័យនេះទំនងជាបានបង្កឡើងដោយការផ្ទុះឆ្លងចរន្តអគ្គិសនី។
អគ្គិភ័យនេះបានកើតឡើងចំពេលមានការកើនឡើងនៃអំពើហិង្សារវាងក្រុមពុទ្ធសាសនិកនិងអ៊ីស្លាមសាសនិកនៅក្នុងប្រទេសនេះ ។
ចាប់តាំងពីថ្ងៃទី ២០ ខែមីនាមក យ៉ាងតិចណាស់មនុស្សចំនួន៤០នាក់ត្រូវបានសម្លាប់ហើយបម្រាមគោចរត្រូវបានដាក់នៅតាមតំបន់មួយចំនួននៅក្នុងប្រទេសនេះ៕
0 comments:
Post a Comment