Thursday, March 21, 2013

ពិធីសម្ភោធអាគារសិក្សាចំណេះទូរទៅនៃវិទ្យាល័យដុនបូស្កូខេត្តបាត់ដំបង

(ដំបងអណ្តូងចេញ)
វិទ្យាល័យដុនបូស្កូបាត់ដំបងអណ្តូងចេញ បានប្រារព្វពិធី សម្ភោធអោយប្រើប្រាស់អាគារសិក្សាចំណេះទូរ ទៅនៃ វិទ្យាល័យដុនបូស្កូបាត់ដំបង អណ្តូងចេញ ដែលស្ថិតនៅ ភូមិអណ្តូងចេញ
សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិតិភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រី្តក្រសួងមហាផ្ទៃ ដែលបានចូលរួម
បើកអោយប្រើប្រាស់ អាគារសិក្សាចំណេះទូរទៅនៃ 


វិទ្យាល័យដុនបូស្កូបាត់ដំបង ដែលមានអាគារសិក្សាចំនួន ២ ខ្នង គឺ អាគារបឋមសិក្សា ១ ខ្នង ២ ជាន់ មាន ១០ បន្ទប់ និង អាគារវិទ្យាល័យសិក្សា ១ ខ្នង ២ ជាន់ មាន ១០ បន្ទប់ សរុបទាំងពីរមាន ២០ បន្ទប់។

ក្នុងនោះផងដែរ ឯក ឧត្តម ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានបំពាក់គ្រឿងឥស្សរិយស ជូនដល់ លោកឪពុក ចន វ៉ិស័រ និង លោកឪពុក លី អូរ

ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រី្តក្រសួងមហាផ្ទៃ បានមានប្រសាសន៍យ៉ាងជ្រាលជ្រៅ និង ការសម្តែងនូវសេចក្តីសរសើចំពោះការខិតខំប្រឹងប្រែងរបស់ លោកឪពុក ចន វ៉ិស័រ ប្រធានមូលនិធិដុនបូស្កូកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្កើតនូវធនធានមនុស្ស ចំពោះយុវជន យុវនារី និង កុមារដែលត្រូវគេបោះបង់ចោល ដើម្បីស្តារនូវធនធានមនុស្សឡើងវិញ។

0 comments:

Post a Comment