នេះគឺជាព្រឹត្តិការណ៏ធំមួយរបស់អង្គការម្លប់តាប៉ាង

ដែលធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំង ដើម្បីការការពារកុមារ និងលើកស្ទួយកុមារ.

កីឡាពណ៌

ធ្វើឡើងដើម្បីឲ្យយុវជន យុវនារី ចូលរួមលេងកីឡា ដើម្បីសុខភាពល្អ និងជៀសវៀងពីគ្រឿងញៀន.

ស់ក្នុងពិធីសម្ភោធដាក់មជ្ឍមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប ឲ្យប្រើប្រាស់ជាផ្លូវការ

កាលពីព្រឹកថ្ងៃទី០៧​​ ខែមីនា ឆ្នាំទី ២០១៣ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់មជ្ឍមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប ឲ្យប្រើប្រាស់ជាផ្លូវការ។

កោះស្តេច

ជាតំបន់ទេសចរណ៏មួយនៅក្នុងខេត្តព្រះសីហនុ ដែលកោះនេះជាប់នឹងឆ្នេរអូឈើទាល.

ដុនបូស្កូ Chilldrent Fun

គឺបង្កើតឡើងដើម្បីជួយលើកុមារដែលមានការខ្វះខាតក្នុងការរៀនសូត្រ.

Tuesday, January 22, 2013

ទឹកជំនន់​ភ្លាមៗ​នៅ​ទីក្រុង​ហ្សាកាតា


យោង​តាម​សារព័ត៌មាន AP បាន​ឲ្យ​ដឹង​ថា ទឹកជំនន់​ភ្លាមៗ​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ២៦ នាក់ និង​មាន​មនុស្ស​ជាង ១ សែន​នាក់ ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​ខ្លួន។
ប៉ូលិស​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​ភាគ​ច្រើន ដោយ​សារ​លង់​ទឹក ឬ​ឆក់​អគ្គិសនី ខណៈ​ដែល​ទឹក​ជន់​លិច​ឡើង​ដល់​កម្ពស់ ២ ម៉ែត្រ​នៅ​តំបន់​មួយ​ចំនួន​នៃ​ក្រុង​ហ្សាកាតា​ដែល​មាន​មនុស្ស​រស់​នៅ ១៤ លាន​នាក់។

ទឹកជំនន់​នេះ បាន​កើត​ឡើង​ភ្លាមៗ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៥-មករា កន្លង​ទៅ​នេះ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង។ ថ្ងៃ​ទី ១៧-មករា ទឹក​ឡើង​ខ្លាំង​បំផុត​រហូត​ដល់​លិច​កណ្ដាល​ក្រុង​ហ្សាកាតា ដោយ​សារ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់។
ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​មិន​ទាន់​អាច​វាយ​តម្លៃ​ពី​ការ​ខូច​ខាត​ទាំង​អស់​នៅ​ឡើយ។

Wednesday, January 16, 2013

រមណីដ្ឋានក្បាលឆាយ

រមណីដ្ឋានក្បាលឆាយ ដែលមានទីតាំងស្ថិតនៅស្រុកព្រៃនប់មានចំងាយ ៧គម ពីខេត្តព្រះសីហនុ បត់ឆ្វេង ៦គមទើបទៅដល់ទឹកធ្លាក់ ក្បាលឆាយ។ ទឹកជ្រោះក្បាលឆាយ មានប្រភពទឹកច្រើននៅតាមជួរភ្នំមាត់សមុទ្រ ប៉ុន្តែមកដល់ចំនុច ខាងមុខ ក្បាលឆាយមានប្រភពទឹកហូរ តែបីផ្លូវទេដែលមានកំពស់ ២ម ទៅ៤ម ។ ចរន្តទឹកមកដល់ចំនុចក្បាលឆាយ គឺ ចរន្តតែមួយដែលមាន ទឹកហូរ យ៉ាងខ្លាំង ហើយធ្លាក់ក្នុង ល្បាប់ទឹកមាន កំពស់ ១៤ម។ ប្រវត្តិទឹក

ស្ពានតេជោមរកត ហៅ កោះពស់

ស្ពាន​តេ​ជោ​មរកតស្ពាន​កោះពស់ ឆ្លង​សមុទ្រ បាន​បើកសម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១២​កក្កដា ឆ្នាំ​២០១១ ក៏ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​ត្រូវបាន​ដាក់​បំរាម​បិទ​វិញ​។ ការបិទ​ស្ពាន​កោះពស់​នោះ ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មានការ​ខកចិត្ត និង​រិះគន់ថា ទង្វើ​បែបនេះ​ហាក់បីដូចជា បោកប្រាស់​អារម្មណ៍​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពង់តែ​មានការ​ជ្រួលជ្រើម ចង់ឃើញ និង​ចង់​ឆ្លងកាត់​ស្ពាន​ដ៏​អស្ចារ្យ​នោះ​។​

Tuesday, January 15, 2013

រមណីដ្ឋានឆ្នេរអូរឈើទាល

តំបន់ទេសចរណ៏ឆ្នេរខេត្តព្រះសីហនុ
ខេត្តព្រះសីហនុជាខេត្តមួយស្ថិតនៅភាគនីរតីនៃ ប្រទេសកម្ពុជា ដែលសំបូរទៅដោយតំបន់ ទេសចរណ៍សំរាប់ដើរកំសាន្ត ដែល មានកន្លែងទេសចរណ៏សំខាន់ៗចំនួន ៦កន្លែង ដែលនៅក្នុង នោះមានតំបន់ ឆ្នេ ៤ កន្លែង តំបន់កោះ ១ កន្លែង និង រមណីដ្ឋាន ធម្មជាតិ និង វប្បធម៍ ដែលមានទីតាំងនៅក្នុង ខេត្តព្រះសីហនុមាន៖

Monday, January 14, 2013

មហារីកកស្បូន

តើអ្វីទៅជាជំងឺមហារីកកស្បូន?
ជំងឺមហារីកកស្បូនគឺជាជំងឺមហារីកកាចមួយដែលកើតនៅលើកស្បូននិង   ផ្នែកស្បូនដែលតភ្ជាប់ជាមួយយោនី។ជំងឺមហារីកកស្បូនច្រើនតែកើតទៅ លើស្រ្តី វយ័ខ្ទង់50ប្លាយឆ្នាំហើយអ្នកជំងឺភាគច្រើនជាក្រុមស្រ្តីដែលរៀបការ មុនអាយុ ផ្ដល់កំនើតកូនមុនអាយុការផ្ដល់កំនើតកូនមានចំនួនច្រើន ឆ្លងវីរុសHPV។

មហារីកថ្លើម

តើមហារីកថ្លើមគឺជាអ្វី?

មហារីកថ្លើមគឺមានន័យថាវាកើតចេញពីថ្លើមនៃជ ម្ងឺមហារីកដែលអាច បណ្តាល ឲ្យស្លាប់ រួមបញ្ចូលពីរប្រភេទនៃមហារីកថ្លើមដំបូង និងមហារីកថ្លើមប្តូរ កន្លែងពីរមួយ ទៅមួយ។ ជម្ងឺមហារីកថ្លើមដំបូងគឺជាជម្ងឺមួយក្នុងចំណោមជម្ងឺដែលមាន សាច់ដុះជួប

មហារីកសួត

តើអ្វីទៅជា ជំងឺមហារីកសួត?
                                         ជំងឺមហារីកសួតគឺជាជំងឺមហារីកកាចមួយដែលគេឧស្សាហ៍ ជួបវាភាគច្រើន កើតចេញពីកោសិកាស្រទាប់ខាងលើបង្អស់ នៃទងសួតធំដែលវាត្រូវបានគេ ហៅឈ្មោះម្យ៉ាងទៀតថាជំងឺមហារីកសួតដែលបណ្ដាល មកពីទងសួតធំ(Bronchial Carcinoma)

តើមហារីកថ្លើមគឺជាអ្វី?

មហារីកថ្លើមគឺមានន័យថាវាកើតចេញពីថ្លើមនៃជ ម្ងឺមហារីកដែលអាច បណ្តាល ឲ្យស្លាប់ រួមបញ្ចូលពីរប្រភេទនៃមហារីកថ្លើមដំបូង និងមហារីកថ្លើមប្តូរ កន្លែងពីរមួយ ទៅមួយ។ ជម្ងឺមហារីកថ្លើមដំបូងគឺជាជម្ងឺមួយក្នុងចំណោមជម្ងឺដែលមាន សាច់ដុះជួប ប្រទះច្រើនជាងគេនៅក្នុងគ្លីនិកខាងពិនិត្យនិងព្យាបាលអ្នកជម្ងឺ យោងទៅតាម ស្ថិតិ

Tuesday, January 8, 2013

មហារីកបំពង់ក

តែអ្វីទៅជាជំងឺមហារីកបំពង់ក?
ជំងឺមហារីកបំពង់កមានប្រភពមកពីស្រទាប់ កោសិកាផ្នែកខាងលើបង្អស់ នៃបំពង់កផ្នែកខាងក្នុង ,ជំងឺមហារីកបំពង់កដែលតែងតែកើតជាញឹកញាប់គឺជំងឺ មហារីកដែលមានប្រភពមកពីកោសិកាម្យ៉ាងមានឈ្មោះថា(Squamous cell carcinoma)

Monday, January 7, 2013

ជំងឺមហារីកកន្សោមកូន

ជំងឺមហារីកកន្សោមកូន គឺជាជំងឺមួយដែលកោសិកាមហារីក ត្រូវបានគេរកឃើញនៅក្នុងកន្សោមកូនរបស់សស្រ្តីវាជាជំងឺម ហារីកមួយប្រភេទ ដែលគេតែងតែប្រទះឃើញ កើតនៅលើសរីរាង្គបន្តពូជរបស់សស្រ្តី ដោយសារ តែមុខងារដ៏ស្មុគស្មាញរបស់ជាលិកានិង ក្រពេញអង់ដូគ្រីនរបស់កន្សោមកូន

សិទ្ធមនុស្ស និងសិទ្ធអ្នកស្រលាញ់ភេទដូចគ្នា

សិទ្ធមនុស្ស និងសិទ្ធអ្នកស្រលាញ់ភេទដូចគ្នា
មនុស្សស្រលាញ់ភេទដូចគ្នា មានសិទ្ធិគ្រប់យ៉ាងដូចមនុស្សឯទៀតដែរ។ ច្បាប់កម្ពុជានិងច្បាប់អន្តរជាតិបានហាមឃាត់ការរើសអើងលើបុគ្គលទាំងអស់ ដោយសាផ្អែកលើបុគ្គលិកលក្ខណះផ្ទាល់ខ្លួនរបស់ពួកគេ និងធានាបាននូវសិទ្ធិ និងសេរីភាពស្មើគញនា និងការអនុវត្តច្បាប់ស្មើគ្នាលើបុគ្គលទាំងអស់។ ទំនោរផ្លូវភេទ និងការកំនត់យែនឌ័រអាចត្រូវ បានចាយ់ទុកថាជាមូលហេតុនៃការរើសអើងដែលត្រូវបានហាមឃាត់ ដោយយោងទៅលើ បញ្ញត្តិច្បាប់ស្តីពីការរើសអើងលើ “ ផ្លូវភេទ “ និង “ ពាក្យសម្តីបណ្តោះអាសន្ន “ ឬ “ ស្ថានភាពផ្សេងទៀត “ ។ នេះមានន័យថា មនុស្សស្រលាញ់ភេទដូចគ្នាមានសិទ្ធិគ្រប់យ៉ាង ដូចដែលបានចែងនៅក្នុងច្បាប់កម្ពុជា និងបានកំនត់នៅក្នុងលិខិតតូបករណ៏សិទ្ធិមនុស្ស អន្តរជាតិ់ ដូចជាសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិ មនុស្ស កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ ពលរដ្ឋ និងនយោបាយ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ បើទោះបីជាមានការហាមឃាត់លើការរើសអើង ច្បាប់សិទ្ធិមនុស្សអន្តរជាតិ មកដល់សព្វថ្ងៃនេះបានទទួលការបរាជ័យក្នុងការទទទួលស្គាល់អោយបានច្បាស់ពីសិទ្ធិ ដោយយោងទៅលើទំនោរផ្លូវភេទ។ ផ្នែក ៤.៣ នឹងពិនិត្យមើលពីការវិវត្តន៏បច្ចុប្បន្ននៃបញ្ហា នេះ។
ច្បាប់ជាតិ
រដ្ឋធម្មនុញ្ញនៃព្រះជារាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញ) គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រ កម្ពុជា។ ច្បាប់ផ្សេងៗទៀតត្រូវតែស្រមតាមគោលការណ៏នៃរដ្ឋធម្មនុញ្ញ និងកំណត់អំពីការ ធានាអះអាង។ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញដែលបានធានាអំពីសិទ្ធិស្មើគ្នាដោយមិនគិតអំពី ចរិតលក្ខណះផ្ទាល់ខ្លួនចែងថា “ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិ សេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៏ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និង ស្ថានភាពឯទៀតឡើយ “។
មាត្រា៣៥បានធានាអំពីសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយមិនគិតអំពីភេទ ក្នុងការ ចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេស ជាតិ។ បើទោះជាមិនមានការនិយាយអោយបានចំៗអំពីភេទនៅក្នុងបញ្ញាត្តិទាំងនោះក៏ ដោយ នេះមានន័យថាវិសាលភាពនៃច្បាប់បានគ្របដណ្តប់ទៅដល់ទៅបុគ្គលដែល ស្រលាញ់ភេទដូចគ្នា ក្នុងគោលបំណងដើម្បីធានាអំពីសមភាព ដោយមិនគិតអំពីចរិតលក្ខណះផ្ទាល់ខ្លួន។
ការស្រលាញ់ភេទដូចគ្នានៅកម្ពុជាមិនខុសច្បាប់ទេនៅក្នុងកម្ពុជា ប៉ុន្តែអាពាហ៌ពិពាហ៌នៃ ភេទដូចគ្នាត្រូវបានហាមឃាត់។ មាត្រា៤៥នៃរដ្ឋធម្មនុញ្ញបានកំណត់យ៉ាងច្បាស់លាស់ថាអាពាហ៌ពិពាហ៌គឺជាការព្រមព្រៀងរវាងប្តី និងប្រពន្ធ ហើយទស្សនះប្រពៃណីនៃអាពាហ៌ ពិពាហ៌គឺត្រូវបញ្ជាក់ឡើងវិញនៅក្នុងមាត្រា៣នៃច្បាប់អាពាហ៌ពិពាហ៌ និងគ្រួសារដែលបាន ចែងថា “ អាពាហ៌ពីពាហ៌គឺជាកិច្ចសន្យាយ៉ាងឱឡារិករវាងបុរសម្នាក់ និងនារីម្នាក់ “ ហើយ មាត្រា៦ចែងថា អាពាហ៌ពិពាហ៌មួយ ត្រូវបានហាមឃាត់រវាងបុគ្គលម្នាក់ដែលមានភេទដូចគ្នានឹងបុគ្គលម្នាក់ទៀត។ បើទោះបីជាមានបញ្ញត្តិច្បាប់យ៉ាងច្បាស់លាស់ក៏ដោយ យ៉ាង ហោចណាស់ក៏មានអាពាហ៌ពិពាហ៌នៃអ្នកដែលមានភេទដូចគ្នាបានកើតឡើងដោយមានការគាំទ្រ និង ការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានទៀតផង។
នៅឆ្នាំ ១៩៩៦ សារព័ត៌មានឌឺភ្នំពេញប៉ុស្តិ៏បានរាយការណ៏អំពីអាពាហ៌ពិពាហ៌រវាងស្រី្តពីរ នាក់នៅខេត្តកណ្តាលនៅឆ្នាំ១៩៩៥។ អ្នកស្រី ខៅ សុខា ដែលបានរៀបការជាមួយដៃគូរ របស់គាត់ដែលជាស្រីម្នាក់ឈ្មោះ ពុំ អេត បានប្រាប់សារព័ត៌មានថា “ អាជ្ញាធរគិតថានេះ ជារឿងចម្លែក តែពួកគេបានយល់ព្រមលើកលែងលើករណីនេះ ដោយសារខ្ញុំមានកូនបី នាក់រួចមកហើយ (ដោយសារអាពាហ៌ពិពាហ៌លើកមុន)។ពួកគេនិយាយថា ប្រសិនបើ យើងមិនអាចបង្កើតកូនបាន។ អាពាហ៌ពិពាហ៌នេះហាក់ដូចជាទទួលបានការយល់ព្រមជា ផ្លូវការ និងត្រូវបានគេដឹងថាជាករណីមួយដែលមានការទាក់ទាញដោយមានអ្នកចូលរួម ចំនួន២០០នាក់ រួមទាំងព្រះសង្ឃ និងមន្ត្រីថ្នាក់ខ្ពស់មកពិខេត្ត។
មាត្រា៣៦នៃរដ្ឋធម្មនុញ្ញបានធានាអំពីសិទិ្ធការងារ ដោយមិនគិតអំពីយែនឌ័រ “ ប្រជាពលរដ្ឋ ទាំងពីរភេទមានសិទ្ធិជ្រើសរើសមុខរបរសមស្រមតាមសមត្ថភាពរបស់ខ្លួនតាមសេចក្តីត្រូវ ការរបស់សង្គម។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នាចំពោះ ការងារដូចគ្នា។មាត្រា១២នៃច្បាប់ការងារឆ្នាំ ១៩៩៧ ក៏បានចែងថានិយោជកមិនគួរមាន ការរើសអើង ដោយសារតែលក្ខណះសម្បត្តិនិងជំនឿនៃបុគ្គលម្នាក់ ដោយរួមបញ្ចូលទាំង ផ្លូវភេទឡើយ។ បុគ្គលស្រលាញ់ភេទដូចគ្នាមួយចំនួនបានកត់សម្គាល់ឃើញមានការរើស អើងដែលទាក់ទងនឹងភេទឡើយ។ បុគ្គលស្រលាញ់ភេទដូចគ្នាមួយចំនួនបានកត់សម្គាល់ ឃើញមានការរើសអើងនឹងពួកគេនៅកន្លែងការងារ និង ពីសំណាក់និយោជករបស់ពួគគេ។
មាត្រា៣១នៃរដ្ឋធម្មនុញ្ញក៏បានទទួលស្គាល់អំពីការអនុវត្តន៏ច្បាប់សិទ្ធិមនុស្សអន្តរជាតិនៅ កម្ពុជា ដោយបានចែងថា “ ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ”។ សេចក្តីសម្រេចនៃក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ញាក់អះអាងអំពីការលើឡើងនេះ ដោយបាននិយាយនៅក្នុងសេចក្តីសម្រេចថា នៅក្នុងចំណោមច្បាប់ដែលអាចអនុវត្តបាន ចៅក្រមកាត់ក្តីគួរពិចារណាអំពីអនុសញ្ញាអន្តរជាតិដែលកម្ពុជាបានទទួលស្គាល់។
ឯសារយោងពី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
(ចេញជាចំហរនៅព្រះរាជាណាចក្រកម្ពុជា
ពលរដ្ឋខ្មែរដែលស្រលាញ់ភេទដូចគ្នា)

សិទ្ធិនារី

សិទ្ធិនារី គឺត្រូវគេធ្វើការទាមទា ផ្ដល់សិទ្ធិ និងសេរីភាព សំរាប់ស្រ្ដីគ្រប់រូប និងក្មេងស្រី គ្រប់អាយុ ទាំងអស់ នៅក្នុងសង្គុមមួយ ចំនួន ។
នៅក្នុងតំបន់ខ្លះ សិទ្ធិនេះ ត្រូវបានគេបង្កើត និងគាំទ្រដោយ ច្បាប់ ផ្នែកនៃតំបន់ និងអាកប្បកិរិយា ផ្សេងៗ ដោយហេតុថា នៅក្នុងកន្លែងផ្សេងទៀត ពួកគេ អាចនឹងច្រាន ចោល ឬក៏ត្រូវបានលុបបំបាត់ ចោល ។ ពួកគេ មិនយល់ស្របទៅលើ គំនិតរបស់ ខាងសិទ្និមនុស្ស ដោយពួកគេ បានអះអាង ផ្សេងៗ ដែលពាក់ព័ន្ធ ទៅនឹងប្រវត្ដិសាស្រ្ដ និងសេចក្ដីលំអៀង ទៅនឹងប្រពៃណី ប្រឆាំងនឹងសិទ្ធិ របស់ស្រ្ដី និង ក្មេងស្រី  ដោយលំអៀងទៅលើបុរស និងក្មេងប្រុស ។
បញ្ហាទូទៅមួយ ចំនួន គឺត្រូវបានគេដាក់ បញ្ចូលគ្នា ជាមួយគំនិត របស់សិទ្ធិនារី ដោយពុំមានការកំណត់នូវ សិទ្ធិ បូរណភាព នៃរាងកាយ និងស្វ័យ័តភាព ( សេរីភាពបុគ្គល) ក្នុងការគ្រប់ គ្រង ដឹកនាំកិច្ចការ សាធារណះ និងទទួលបានប្រាក់បៀវត្ស ឬ ប្រាក់ឈ្នូលស្មើគ្នា  មានសិទ្ធិគ្រប់គ្រាន់ដើម្បីគ្រប់គ្រង ទ្រព្បសម្បតិ្ដ  មានសិទ្ធិទទួលបាន ការអប់រំ ដើម្បីបំរើ ឬ ចូលរួម នៅក្នុងជូរកងទ័ព ឬ ក្នុងការកេណ្ឌធ្វើទាហាន  ។ ហើយអាចបញ្ចូលទៅក្នុង កិច្ចព្រមព្រៀង ផ្សេងៗ ទៅក្នុងផ្លូវច្បាប់ មានសិទ្ធិរៀបអាំពាហ៏ពិពាហ៏ សិទ្ធិជាដូនតា និងសិទ្ធិនៅក្នុងការជឿលើ ជំនឿផ្សេងៗ ។ 

សិទ្ធមនុស្ស


សិទ្ធមនុស្ស គឺជា សិទ្ធនិងសេរីភាពដែលមនុស្សទាំងអស់បានដាក់អោយ។អ្នកដែលប្រឆាំងនិងគំនិតនេះតែងតែអះអាងថាយើងម្នាក់ៗទទួលបាននូវសិទ្ធិតែមានព្រំដែនដោយសារហេតុផលនៃមនុស្ស
សិទ្ធិមនុស្សគ្របតណ្ដប់ពាសពេញពិភពលោកនិងមានភាពស្មើគ្នា។សិទ្ធិជាចំនែកធម្មជាតិនៃសីលធ៌មពិតរបស់មនុស្ស។ សិទ្ធិមនុស្សត្រូវបានបង្ហាញជាទូទៅហើយគឹជាទង្វើនិយម ការប្រគលអំអាចមានការចែក
រំលែកបទដ្ឋានពិតនៃធម្មចរិយារបស់មនុស្ស ជាការបង្ហាញនូវសមាសភាពសមហេតុផលនៃបទដ្ឋានសីលធម៍ឬសិទ្ធិពីធម្មជាតិត្រូវបានគំទ្រដោហេតុផលយ៉ាងរឹងមាំ ឬក៏សិទ្ធិត្រឹមត្រូវតាមច្បាប់មួយណាក៏បានអោយ
ស្មើរគ្នានៅក្នុងប្រទេសឬ អន្តរជាតិ ។ យ៉ាងណាក៏ដោយវាមិនមានមតិទូទៅនៃច្បាប់ធម្មជាតិ ហើយអ្វីជាពិសេសដែលគួរឬមិនគួរគោរពដូចជាសិទ្ធិខ្លះដឹងដោយវិញ្ញាណ ហើយគំនិតអរូបីនៃសិទ្ធិមនុស្សបានដាក់
ក្រោមប្រធានបទនៃការពិភាក្សារតទលជាច្រើននៃអ្នកទស្សនះវិទ្យានិងការិះគន់
សិទិ្ធមនុស្សបានកំរើកផុសចេញនៅឆ្នាំ ១៩៧០ ជាពិសេសគឺមុនអ្នកគាំទ្រសង្គមនិយមក្នុងទិសខាងកើតនិងទិសខាងលិច អុឺរ៉ុប ជាមួយនិងវិភាគទានច្រើនជាងគេមកពីសហរដ្ឋអាមេរិច និងអាមេរិចឡាទីនផងដែរ។
ការងើបឡើងយ៉ាងឆាប់រហ័សបានកើតជារូបរាង ហើយបានប្រមូលគ្នាជាសកម្មជនិងនយោបាយវោហាសាស្រ្ត នៅក្នុងប្រទេសជាច្រើនបានបញ្ជូសិទ្ធិមនុស្សជារបៀបវីរះនៃពិភពលោក ។ ជិតសត្តវត្សទី២១ moyn មានការឈ្លោះគ្នា សិទិ្ធមនុស្សបានកំរើកឡើងហើយរីករាលដាលយ៉ាងធំជាមួយនិងការប្រឆាំងនៃលទ្ធិផ្ដាច់ការរួមបញ្ជូលទាំងបុព្វហេតុជាច្រើនកំពុងធើ្វអោយជាប់ទាក់ទងនៃមេត្តាករុណា ឬស្រលាញមនុស្សជាតិ
ហើយនិងការរួមរស់ការអភិវឌ្ឍ សេដ្ឋកិច្ចនៅក្នុងពិភពលោកទីបីនេះ ។
គំនិតដែលចំបងយ៉ាងសកម្មមួយចំនួនមានសន្ទុះអភិវឌ្ឍនៅក្នុងលទ្ធផលសង្គ្រាមលោកលើកទីបី វាឡើងដល់ចំនុចខ្ពស់បំផុតនៃការអនុម័តដោយសេចក្ដីថ្លែងការជាទូទៅនៃសិទិ្ធមនុស្សដោយប្រជុំប្រជាជាតិរួមគ្នា
ជាទូទៅក្នុងឆ្នាំ១៩៤៨ ។ ខណ្ណះពេលដែលពាក្យថា សិទិ្ធមនុស្ស គ្មានអ្វីជាដំណើការជាក់លាក់ជាគ្រឹះបញ្ញវន្ដនៅសម័យថ្មីអាចតាមដានតាមរយះប្រវត្តសាស្រ្តនៃនិរុតសាស្រ្តហើយជាដំណើសិទ្ធិនៃច្បាប់ធម្មជាតិ
និងសេរីភាព គឺជាផ្នែកម្ខាងនៃសភាវទីក្រុងប្រទេសក្រិក ក្នុងការអភិវឌ្ឍនៃច្បាប់ទីក្រុងរូមបូរាណ ។ សេចក្តីថ្លែងការគឺជាការពិតដែលដឹកនាំសិទិ្ធមនុស្សហើយបានដំណើការ ការចូលរួមជាបពួកនៃសិទិ្ធធម្មជាតិ
ហើយបានអភិវឌ្ឍលោក ចន ឡុក និង លោក អ៊ីមមែននែល កែន តាមវិស័យនយោបាយនៅក្នុងការរួបរួមបញ្ជូលគ្នានៃសិទិ្ធហើយបានប្រកាសនៃសិទិ្ធពលរដ្ឋ ។ គ្រប់មនុស្សទាំអស់គឺកើតដោយសេរីហើយមាន
សិទិ្ធស្មើរៗគ្នា។ ពួកគេបានបង្កើតការរួបរួមនិងមនសិការ ហើយគួរតែជំរុញលើកទឹកចិត្តអ្នកដែលមានទំនាក់ទំនងជាភាតរភាព ។
សិន្ធិសញ្ញា(Treaties)
ក្នុងឆ្នាំ១៩៩៦ កិច្ចព្រមព្រៀងអន្ដរជាតិស្ដីអំពីសិទ្ធិប្រជាជន និងសិទ្ធិនយោបាយ(ICCPR)និង កិច្ចព្រមព្រៀងស្ដីអំពីសិទ្ធិសេដ្ឋកិច្ច, សិទ្ធិសង្គម និងសិទ្ធិវប្បធម៌(ICESCR) ត្រូវបានអនុវត្ដន៍ដោយសហប្រជាជាតិ, រវាងកិច្ចព្រមព្រៀងនីមួយៗក្នុងការបង្កើតសិទ្ធិដែលមាននៅក្នុង UDHRដើម្បីចងភ្ជាប់ទៅនឺងរដ្ឋទាំងអស់ដែលបានចុះហត្ថលេខាក្នុងសិន្ធិសញ្ញានេះ គឺក្នុងការបង្កើតច្បាប់នៃសិទ្ធិមនុស្ស។
ចាប់តាំងពីពេលនោះមក មានសិន្ធិសញ្ញាជាច្រើនផ្សេងៗគ្នា(បណ្ដុំនៃនិតិបញ្ញាតិ)ត្រូវបានចាត់ចូលជាថ្នាក់អន្ដរជាតិ។​ សិន្ធិសញ្ញាទាំងនេះត្រូវបានគេស្គាល់ថា ជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស។​ សេចក្ដីសំខាន់ៗក្នុងចំនោមសេចក្ដីសំខាន់ទាំងអស់(ជាមួយ ICCPR និង ICESCR) គឺយោងទៅលើ‌ សិន្ធសញ្ញាសំខាន់ចំនួន៧ ដែលមានដូចជា៖
  • កិច្ចព្រមព្រៀងស្ដីអំពី ការលុបបំបាត់ការប្រកាន់ពូជសាសន៍
  • កិច្ចព្រមព្រៀងស្ដីអំពី​ ការលុបបំបាត់ទំរង់នៃការរើសអើងស្ដ្រី
  • កិច្ចព្រមព្រៀងរបស់សហប្រជាជាតិស្ដីអំពី ការប្រយុទ្ធប្រឆាំងការធ្វើទារុណកម្ម

សេចក្ដីប្រកាសជាសកលស្ដីអំពី សិទ្ធិមនុស្ស

ដោយយល់ឃើញថា ការទទួលស្គាល់សេចក្ដីថ្លៃថ្នូរជាប់ពីកំណើត និង សិទ្ធិស្មើភាព និង សិទ្ធិមិនធាចលក់ដូរ ផ្ទេរ ឬ ដកហូតបានរបស់ សមាជិកទាំងអស់ នៃគ្រួរសារ មនុស្ស គឺ ជាគ្រឹះនៃសេរីភាព យុត្តិធម៌និង សន្ដិភាព ក្នុងពិភពលោក។ ដោយ យល់ឃើញថា ការមិនទទួលស្គាល់ និង ការប្រមាថ មើលងាយ សិទ្ធិមនុស្ស នាំឲ្យ មានអំពើព្រៃផ្សៃ សាហាវយង់ឃ្នង ធ្វើអោយ ក្ដៅក្រហាយ ដលើសតិសម្បជញ្ញះ មនុស្សជាតិ និង ថា ការឈានដល់ពិភពលោកមួយ ដែលមនុស្សទាំងឡាយ មានសេរីភាព ត្រូវបាន ប្រកាសថា ជាសេចក្ដី ប្រាថ្នាដ៏ខ្ពង់ខ្ពស់ បំផុត របស់ មនុស្ស ត្រូវតែ បានការពារ ដោយនីតិរដ្ធ ដើម្បីជៀសវាង កុំអោយ មនុស្ស បង្ខំចិត្តជាចុងក្រោយបង្អស់ បះបោរ ប្រឆាំង ទល់នឹង អំណាចផ្ដាច់ការ និង ការគាបសង្កត់។ ដោយយល់ឃើញថា ជាការចាំបាច់ ដែលត្រូវលើកស្ទួយការពង្រីកទំនាក់ទំនង ជាមិត្តភាពរវាងប្រជាជាតិនានា។ ដោយយល់ឃើញថា ប្រជាជាតិ ទាំងឡាយ នៃសហប្រជាជាតិបានប្រកាស បញ្ជាក់ សាជាថ្មី ក្នុងធម្មនុញ្ញសហប្រជាជាតិ នូវជំនឿរបស់ខ្លួន ទៅលើមូលដ្ឋាន នៃមនុស្ស លើសេចក្ដី ថ្លៃថ្នូរ លើតម្លៃ របស់មនុស្ស និង លើសមភាព នៃសិទ្ធិរវាង បុរសនិងស្រ្ដី ហើយប្ដេជ្ញាលើកស្ទួយវឌ្ឍនភាពសង្គម និង កម្រិត ជីវភាព រស់នៅ ឲ្យកាន់ តែប្រសើឡើង ក្នុងសេរីភាព កាន់តែទូលំទូលាយ។ ដោយយល់ឃើញថា ដោយសហប្រតិបត្តិការជាមួយ អង្គារសហប្រជាជាតិ រដ្ឋជាសមាជិក ទាំងអស់សន្យាធ្វើឲ្យ មានការគោរពជាសកល និង ការប្រតិបត្តិនូវ សិទ្ធិសិរីភាព មូលដ្ឋាន។ ដោយយល់ឃើញថា ការយល់ដូចគ្នា មួយ អំពីសិទ្ធិនិង សេរីភាព ទាំង នេះ មានសារះសំខាន់បំផុត ដើម្បីបំពេញ នូវ ការសន្យាខាងលើ។

អាស្រ័យ ហេតុនេះ មហាសន្និបាត ប្រកាសថាៈ

សេចក្ដីប្រកាស ជាសកលស្ដីពំពីសិទ្ធិមនុស្សនេះ ជាឧត្ដមគតិរួម ដែល ប្រជាពលរដ្ឋ គ្រប់ៗប្រទេស និង ប្រជាជាតិ ទាំងអស់ត្រូវធ្វើអោយបានសំរេច ដើម្បីអោយ បុគ្គលគ្រប់ៗរូប និង អង្គការសង្គមទាំងអស់ ដោយរក្សាខ្ជាប់ខ្ជួន ជានិច្ចក្នុងស្មារតី របស់ខ្លួន នូវសេចក្ដី ប្រកាសនេះ ខិតខំប្រឹងប្រែង បណ្ដុះបណ្ដាលការគោរពសិទ្ធិនិង សេរីភាព ទាំង នេះ តាមរយះ ការបង្រៀន និង ការអប់រំ ហើយនិងខំប្រឹងប្រែង ធានាអោយមាន ការទទួលស្គាល់ និង ការអនុវត្តជាសកល និង ដោយស័ក្កិសិទ្ធិ នូចសិទ្ធិនិង សេរីភាព ដោយវិធានការជាតិ និង អន្ដរជាតិ ដែលមាន លក្ខណះរីកចំរើន ជាលំដាប់ ទាំងក្នុង ចំណោម ប្រជាពលរដ្ធ នៃរដ្ឋសមាជិក ទាំងក្នុង ចំណោម ប្រជាពលរដ្ឋ ដែនដី ដែលស្ថិតនៅក្រោម ដែនសមត្ថកិច្ច នៃរដ្ឋទាំងនោះ។
មាត្រា១
មនុស្សទាំងអស់ កើតមកមានសេរីភាព និង សមភាព ក្នុងផ្នែកសេចក្ដីថ្លៃថ្នូរ និង សិទ្ធិ។ មនុស្សមានវិចារណញ្ញាណនិង សតិសម្បធញ្ញៈ ជាប់ពីកំណើត ហើយគប្បី ប្រព្រឹត្ដ ចំពោះ គ្នាទៅវិញទៅមក ក្នុងស្មារតី ភាតរភាពជាបងប្អូន។
មាត្រា២
មនុស្សម្នាក់ៗ អាចប្រើប្រាស់សិទ្ធិនិង សេរីភាព ទាំងអស់ ដែលមានចែង ក្នុង សេចក្ដីប្រកាស នេះ ដោយគ្មាន ការប្រកាន់បែងចែក បែបណាមួយ មានជាអាទិ៍ ពូជសាសន៏ ពណ៏សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬ មតិផ្សេងៗ ទៀត ដើមកំណើត ជាតិ ឬ ទ្រព្យសម្បត្តិ កំណើត ឬ ស្ថានភាពដ៏ទៃផ្សេងៗ ទៀតឡើយ។ លើសពីនេះ មិនត្រូវធ្វើ ការប្រកាន់ បែងចែកណាមួយ ដោយសំអាងទៅលើឋានៈ ខាងនយោបាយ ខាងដែនសមត្ថកិច្ច ឬ ខាងអន្ដរជាតិរបស់ប្រទេស ឬ ដែនដី ដែលបុគ្គលណាម្នាក់ រស់នៅ ទោះបីជាប្រទេស ឬ ដែនដីនោះឯករាជ្យក្ដី ស្ថិត ក្រោម អាណា ព្យាបាលក្ដី ឬ គ្មានស្វយ័ គ្រប់គ្រង ក្ដី ឬ ស្ថិតក្រោម ការដាក់កម្រិតផ្សេង ទៀតណាមួយ ដល់ អធិបតរយ្យភាពក្ដី។
មាត្រា៣
បុគ្គលម្នាក់ៗ មានសិទ្ធិ រស់រានមានជីវិត សេរីភាព និង សន្ដិភាព ផ្ទាល់ ខ្លួន។
មាត្រា៤
គ្មានជនណាម្នាក់ ត្រូវស្ថិតនៅ ក្នុង ទោសភាព ឬ ស្ថិតក្នុង ភាពជាអ្នក បម្រើដាច់ថ្លៃឡើយ។ ទោសភាព និង ទាសពានិជ្ជកម្ម តាម គ្រប់ទម្រង់ទាំងអស់ ត្រូវហាមឃាត់។
មាត្រា៥
គ្មានជនណាម្នាក់ ត្រូវទទួលទារុណកម្ម ឬ ការប្រព្រឹត្ដិមកលើខ្លួន ឬ ទណ្ឌកម្ម ឃោឃៅ អមនុស្ស ធម៌ ឬ បន្ថោកបន្ទាប បានឡើយ។
មាត្រា៦
ជនគ្រប់រូប មានសិទ្ធិឲ្យគេទទួលស្គាល់បុគ្គលិកលក្ខណះ គតិយុត្ដរបស់ខ្លួន នៅគ្រប់ទីកន្លែង។
មាត្រា៧
ជនគ្រប់រូប មានសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់ និង មានសិទ្ធិ ទទួលការការពារ ពីច្បាប់ ស្មើៗគ្នា ដោយគ្មានការរើសអើង។ មនុស្សគ្រប់រូបមានសិទ្ធិទទួលការការពារ ស្មើៗគ្នា ប្រឆាំង នឹង ការ រើសអើង ណា ដែលរំលោភលើសេចក្ដី ប្រកាសនេះ ព្រមទាំអ ប្រឆាំង និង ករញុះញង់ឲ្យមានកររើសអើង។
មាត្រា៨
មនុស្សគ្រប់រូប មានសិទ្ធិ រកដំណោះស្រាយ ស័ក្ដិសិទ្ធ មួយ នៅចំពោះមុខ សាលាជំរះក្ដី ជាតិ ដែលមានសមត្ថកិច្ច ចំពោះអំពើរទាំងឡាយណាដែល រំលោភ សិទ្ធិមូលដ្ធាន របស់ខ្លួន ដែលត្រូចបានទទួលស្គាល់ ដោយរដ្ធធម្មនុញ្ញ ឬ ដោយច្បាប់។
មាត្រា៩
គ្មានជនណាម្នាក់ ត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬ និរទេសខ្លួន តាមអំពើចិត្តឡើយ។
មាត្រា១០
មនុស្សគ្រប់រូប មានសិទ្ធិស្មីគ្នា ពេញលេញ សុំឲ្យតុលាការឯករាជ្យ និង មិនលំអៀង ពិនិត្យរឿង ក្ដីរបស់ខ្លួន ជាសាធារណះ និង ដោយសមធម៌ ដើម្បីសម្រេច លើសិទ្ធិនិងកាតព្វកិច្ច និង លើភាពសមហេតុផល នៃការចោទ ប្រកាន់ទាំង ឡាយខាងបទ ព្រហ្មទណ្ឌមកលើខ្លួន។
មាត្រា១១
១. ជនណាដែលជាប់ចោទ ពីបទល្មើសព្រហ្មទណ្ឌ ត្រូវសន្មតជាជនគ្មានទោសរហូត ដល់ពិរុទ្ធភាព ត្រូវបានរកឃើញ នៅក្នុង សវនាករជាសាធារណះដែលមាន ការធានាចំបាច់ ដើម្បី អោយ ជននោះការពារខ្លួន។ ២. គ្មានជនណាម្នាក់ ត្រូវបានផ្ដន្ទាទោសពីបទល្មើស ព្រហ្មទណ្ឌ នៅពេលធ្វើអំពើ ឬ មានការខកខាន នេះ ដូចគ្នានេះដែរមិន ត្រូវមានការផ្ដន្ទាទោសឲ្យធ្ងន់ធ្ងរជាងទោសដែលបានកំណត់ឲ្យអនុវត្តក្នុងអំឡុងពេលដែលបទល្មើសបានកើតឡើងនោះឡើយ។
មាត្រា១២
គ្មានមនុស្សណាម្នាក់ ត្រូវរងការរំលោភ ជ្រៀតជ្រែកតាមអំពើចិត្តក្នុងជីវិត ឯកជនគ្រួសារ ទីលំនៅ ឬការឆ្លើយឆ្លង ឬការធ្វើឲ្យបះពល់ ដល់កិត្តិយស និង កេរ្ដិ៍ ឈ្មោះ របស់ខ្លួន បានឡើយ។ ជនគ្រប់រូប មានសិទ្ធិ ទទួលការការពារំពីច្បាប់ ប្រឆាំង នឹងការជ្រៀតជ្រែក ឬការប៉ះពាល់បែបនេះ។
មាត្រា១៣
១. មនុស្សគ្រប់រូប មានសិទ្ធិធ្វើដំណើរ ដោយ សេរី និង មានសិទ្ធិជ្រើសរើស និវេសនដ្ឋានក្នុងរដ្ឋមួយ។ ២. មនុស្សគ្រប់រូប មានសិទ្ធិចាកចេញពីប្រទេសណាមួយ រួមទាំង ប្រទេសរបស់ខ្លួនផង និង មានសិទ្ធិវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ។
មាត្រា១៤
១. មនុស្សគ្រប់រូប មានសិទ្ធិ ស្វែងរក និងទទួល កន្លែងជ្រកកោន ក្នុង ប្រទេស ដទៃទៀត ក្នុងករណីមានការធ្វើទុកបុកម្នេញមកលើខ្លួន។ ២. សិទ្ធិសុំជ្រកកោននេះ មិនអាចលើកមក សំអាងបានទេ ក្នុងករណីមានការចោទ ប្រកាន់ ដែលពិតជាកើតឡើង ពីបទល្មើស មិនមែននយោបាយ របស់សហប្រជាជាតិ។ មាត្រា១៥
១.មនុស្សគ្រប់រូប មានសិទ្ធិ ទទួលបានសញ្ជាតិមួយ។ ២.គ្មានជនណាម្នាក់ អាចត្រូវដកហូតសញ្ជាតិ ឬ រារាំង សិទ្ធិប្ដូរសញ្ជាតិ របស់ខ្លួនបានឡើយ។
មាត្រា១៦
១. មនុស្ស ប្រុសស្រីដល់អាយុគ្រប់ការ មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ និង កសាងគ្រួសារ ដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ ឬ សាសនាឡើយ។ មនុស្សប្រុសស្រី មានសិទ្ធិ ស្មើគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ ក្នុងចំណងអពាហ៍ពិពាហ៍ និង ក្នុង ពេល រំលាយ ចំណងអាពាហ៍ពិពាហ៍។ ២. អាពាហ៍ពិពាហ៍អាចនឹងប្រព្រឹត្ត ទៅបាន លុះត្រាតែមាន ការព្រមព្រៀង ដោយ សេរី និង ពេញលេញពីអនាគត់ប្ដីប្រពន្ធ។ ៣. គ្រួសារ ជាអង្គភាពធម្មជាតិ និង ជាអង្គភាពមូលដ្ឋាននៃសង្គម ហើយ គ្រួសារ មាន សិទ្ធិ ទទួលការការពារ ពីសង្គមនិង រដ្ឋ។
មាត្រា១៧
១. មនុស្ស គ្រប់រូប ទោះតែម្នាក់ឯងក្ដី ឬ ដោយរួមជាមួយ អ្នកដ៏ទៃក្ដី មានសិទ្ធិជាម្ចាស់ កម្មសិទ្ធិ។ ២. គ្មានជនណាម្នាក់ ត្រូវបានដកហូតកម្មសិទ្ធិ តាមអំពើចិត្តឡើយ។
មាត្រា១៨
ជនគ្រប់រូប មានសិទ្ធិ សេរីភាព ខាងការគិត សតិសម្បជញ្ញះ និង សាសនា សិទញធិ នេះ រាប់ បញ្ចូល ទាំងសេរីភាព ផ្លាស់ប្ដូរសាសនា ឬ ជំនឿ ព្រមទាំង សេរីភាព សម្ដែងសាសនា ឬ ជំនឿរបស់ខ្លួន តែម្នាក់ឯង ឬ ដោយរួមជាមួយអ្នកដ៏ទៃជាសាធារណះឬជាឯកជន តាមការបង្ហាត់បង្រៀន ការអនុវត្ត ការគោរពបូជា និងការប្រតិ្តតាម។
មាត្រា១៩
មនុស្សគ្រប់រូប មានសិទ្ឋិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ។ សិទ្ឋិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិ ដោយគា្មនការរជ្រៀតជ្រែក និង សេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័តមាន និងគំនិតនានាដោយគា្មនព្រំដែនទឹកដី ទោះតាមរយះមធ្យោបាយសម្តែងមតិណាមួយដ៏ដោយ។
មាត្រា២០
១. មនុស្សគ្រប់រូប មានសិទ្ឋិសេរីភាពក្នុងការប្រជុំ ឬការរួមគា្នជាសមាគមដោយសន្តិវិធី។ ២. គ្មានជនណាម្នាក់ ត្រូវបានបង្ខិតបង្ខំអោយចូលរួមក្នុងសមាគមណាមួយឡើយ។
មាត្រា២១
១. មនុស្សគ្រប់រូប មានសិទ្ឋិចូលរួមក្នុងការដឹកនាំកិច្ចការសាធារណះនៃប្រទេសរបស់ខ្លួនដោយផ្ទាល់ ឬ តាមរយះតំណាង ដែលបានជ្រើសរើសដោយសេរី។ ២. មនុស្សគ្រប់រូប មានសិទ្ឋិចូលបម្រើមុខងារសារណះនៃប្រទេសរបស់ខ្លួន ក្នុងលក្ខខណ្ឌសមភាព។ ៣. ឆន្ទះរបស់់ប្រជាពលរដ្ឋជាមូលដ្ឋានអំណាចនៃការដឹកនំាកិច្ចការ សាធារណះ។ ឆន្ទះនេះត្រូវសម្តែងចេញតាមរយះការបោះឆ្នោតទៀងទាត់ តាមពេលកំណត់ និងពិតប្រាកដ ដែលមានលក្ខណះសកល ស្មើភាព និងសម្ងាត់ ឬតាមនីតិវិធីសមមូល ដែលធានាសេរីភាពនៃការបោះឆ្នោត។
មាត្រា២២
ក្នុងឋានះជាសមាជិកនៃសង្គមមនុស្សគ្រប់រូប មានសិទ្ឋិទទួលបានសន្តិសុខសង្គម និងមានបុព្វ សិទ្ឋិសម្រេចបានសិទិ្ឋខាងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៍ដែលចំាបាច់សម្រាប់សេចក្តីថ្លៃថ្នូរ និងការរីកចំរើនដោយសេរីនៃបុគ្គលិកលក្ខណះរបសខ្លួនតាមរយះការខិតខំ របស់ជាតិនិង សហប្រតិបត្តិការអន្ដរជាតិ និង ដោយយោងទៅតាមការរៀចំនិង ធនធានរបស់ប្រទេសនីមួយៗ។
មាត្រា២៣
១. មនុស្សគ្រប់រូប មានសិទ្ធិមានការងារធ្វើជ្រើសរើស ការងារដោយសេរី ទទួលលក្ខណ្ឌ ការងារត្រឹមត្រូវ និង ពេញចត្ត និង មានការការពារប្រឆាំង នឹង ភាពអត់ ការងារ ធ្វើ។ ២. មនុស្សគ្រប់រូប មានសិទ្ធិទទួលប្រាក់បៀវត្សស្មើគ្នា ចំពោះការងារដូចគ្នា ដោយគ្នាន ការរើសអើង។ ៣. អ្នកធ្វើការងារ មានសិទ្ធិទទួលបានលាភការដោយសមធម៌ និងពេញចិត្ត ដើម្បីធានាអត្ថិភាព រស់នៅ រស់ខ្លួន និង គ្រួសារ ឲ្យសមស្រប នឹង សេចក្ដីថ្លៃថ្នូរ នៃ មនុស្ស និង ត្រូវ បានបំពេញ បន្ដែមទៀត ដោយមធ្យោបាយផ្សេៗ នៃការកាពារ ផ្នែកសង្គម ប្រសិន បើចាំបាច់។ ៤. មនុស្ស គ្រប់រូប មានសិទ្ធិ បង្កើត សហជីព និង ចូលរួម ក្នុង សហជីព ដើម្បី ការពារ ផលប្រយោជន៏របស់ខ្លួន។
មាត្រា២៤
មនុស្សគ្រប់រូប មានសិទ្ធិឈប់សម្រាក និង លំហែកាយ កំសាន្ដ រូមបញ្ជូលទាំង កម្រិតម៉ោងការងារសមហេតុផល និង ការឈប់សម្រាកដោយបានប្រាក់បៀវត្សតាមពេលកំណត់ទៀងទាត់ ។
មាត្រា២៥
១. មនុស្សគ្រប់រូប មានសិទ្ធិ ទទួលបានកម្រិតជីវភាព គ្រប់គ្រាន់ ដើម្បីធានា សុខភាព និង សុខមាលភាព របស់ខ្លួន និង គ្រួសារ រួមមានចំណីអាហារ សម្លៀកបំពាក់ លំនៅដ្ឋាន ការថែទាំ សុខភាព និង ដរវសង្គមកិច្ច ចាំបាច់ផ្សេងៗទៀផង។ មនុស្ស គ្រប់រូប មានសិទ្ធិទទួល បានការគាំពារនៅ ពេលគ្មាន ការងារធ្វើ មានជំងឺ ពិការ មេម៉ាយ ឬពោះម៉ាយ ចាស់ជរា ឬ នៅ ពេលបាត់បង់ មធ្យោបាយធានាជីវភាព ដែលបណ្ដាលមកពីកាលះទេសៈផុតពីឆន្ទៈ របស់ខ្លួន។ ២. មាតុភាព និង កុមារភាព មានសិទ្ធិ ទទួលជំនួយ និងការថែទាំពិសេស។ កុមារគ្រប់ រូប ទោះកើត ពីឪពុកម្ដាយមានខាន់ស្លា ឬ ឥតខាន់ស្លាក្ដី ត្រូវបានទទួលការកាពារខាងសង្គមកិច្ច ដូចគ្នា។
មាត្រា២៦
១. មនុស្សគ្រប់រូប មានសិទ្ធិ ទទួលបានការអប់រំ។ ការអប់រំ ត្រូវឥតបង់ថ្លៃ យ៉ាងហោច ណាស់ សម្រាប់ការអប់រំបឋមសិក្សា និង អប់រំមូលដ្ឋាន។ ការអប់រំបឋមសិក្សា គឺជាកាតព្វកិច្ច។ ការអប់រំខាងបច្ចេកទេស និង វិជ្ជាជីវះ ត្រូវ រៀបចំអោយមានជាទូទៅ។ ការអប់រំឧត្ដមសិក្សា ត្រូវបើកអោយចូលរៀន ស្មើភាពគ្នា ដោយឈរលើមូលដ្ឋាន សមត្ថភាព។ ២. ការអប់រំ ត្រូវសំដៅទៅរកការរើកលូតលាស់ពេញលេញ នៃបុគ្គលិក លក្ខណះ របស់ មនុស្ស និង ការពង្រឹងការគោរពសិទ្ធិមនុស្ស និង សេរីភាព មូលដ្ឍាន ការអប់រំ នេះ ត្រូលើកកំពស់ ការយល់ដឹង ការអត់ឳនអធ្យាស្រយ័គ្នា និោង មិត្តភាព រវាង ប្រជាជាតិ និង ក្រុម ជូជសាសន៏ ឬ ក្រុម សាសនាទាំងអស់ ព្រមទាំង ការអភិវឌ្ឃន៏ សកម្មភាពរបស់ សហប្រជាជាតិ ក្នុង ការថែរក្សា សន្ដិភាព។ ៣. មាតាបិតា មានសិទ្ធិ ជាអាទិភាព ក្នុងការជ្រើសរើស ប្រភេទ នៃការ អប់រំសម្រាប់បុត្រធីតារបស់ខ្លួន។
មាត្រា២៧
១. មនុស្សគ្រប់រូប មានសិទ្ធិចូលរួមដោយសេរី ក្នុងជីវភាព វប្បធម៌ របស់សហគមន៏ អាស្រយ័ផល សិល្បះ និង ចូលរួមចំណែកក្នុងវឌ្ឍនភាព វិទ្យាសាស្រ្ដ និង ក្នុង ផលប្រយោជន៏ ដែលបានមកពីវឌ្ឍនភាពនេះ។ ២. មនុស្សគ្រប់រូប មានសិទ្ធិទទួលការការពារផលប្រយោជន៍ខាងសីលធម៌ និងសម្ភារៈ ដែលបានមកពីផលិតកម្មខាងវិទ្យាសាស្ត្រ និងអក្សរសាស្រ្តឬ សិល្បៈ ដែលជាស្នាដៃរបស់ខ្លួន។
មាត្រា២៨
មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវសណ្តាប់ធ្នាប់សង្គមនិងអន្តរជាតិ ដែលធ្វើ អោយសិទ្ធិ និង សេរីភាព ចែងក្នុងសេចក្តីប្រកាសនេះ អាចសំរេចបានដោយពេញលេញ។
មាត្រា២៩
១.មនុស្សគ្រប់រូបមានករណីកិច្ចចំពោះសហកមន៍ ដែលជាកន្លែងតែមួយគត់ ដែល អាច បង្កើតបានការរីកចម្រើនដោយសេរី និងពេញបរិបូរណ៍នូវបុគ្គលិកលណះរបស់ខ្លួន ។ ២.ក្នុងការប្រើប្រាស់សិទ្ធិនិងសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូប ត្រូវស្ថិតនៅត្រឹមតែ កំរិត ព្រំ ដែនដែលច្បាប់បានកំណត់សំរាប់ការទទួលស្គាល់ និងការគោរពសិទ្ធិ និងសេរីភាព របស់អ្នកដ៏ទៃ និងបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធា រណះ និងសុខុមាលភាពទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ ។ ៣.តែយ៉ាងណាក៏ដោយ សិទ្ធិនិងសេរីភាពទាំងនេះ មិនអាចយកទៅប្រើផ្ទុយនិង គោលបំណងនិងគោលការទាំងឡាយរបស់សហប្រជាជាតិឡើយ ។
មាត្រា៣០
គ្មានបទបញ្ញាតិណាមួយនៃសេចក្តីប្រកាសនេះ អាចត្រូចបានបកស្រាយតម្រូវថា រដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាម្នាក់ មានសិទ្ធិបែបណាមួយធ្វើ ក្នុង ការធ្វើ សកម្មភាព ឬ ការប្រព្រឹតអំពើអ្វីមួយ ដែលសំដៅទៅបំផ្លិចបំផ្លាញ នូវសិទ្ធិ និង សេរីភាព ទាំងឡាយ ដែលមានចែង នៅក្នុង សេចក្ដីប្រកាស នេះឡើយ។

មេដឹកនាំខ្មែរក្រហម

មេដឹកនាំខ្មែរក្រហមឈ្មោះប៉ុលពត ហៅ សាឡុត ស) (ថ្ងៃខែឆ្នាំកំណើត ឧសភា ១៩ ១៩២៥ នៅក្នុងភូមិព្រែកស្បូវ ខេត្តកំពង់ធំ- ស្លាប់ មេសា ១៥ ១៩៩៨) (ជាមេដឹកនាំប្រទេសកម្ពុជាក្នុងសម័យខ្មែរក្រហម ពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩) (សម្លាប់ប្រជាជនខ្មែរពី ៧៥០,០០០ទៅ ៣,000,000(លោកប៉ុលពតជាកូនខ្មែរកាត់ចិន) 

Thursday, January 3, 2013

មហារីកសុដន់

មហារីកសុដន់
មហារីកសុដន់គឺជាក្រពេញកោសិកាស្បែកដោះនៅក្នុងច្បាប់នៃសារធាតុ ដែលបង្កើតជម្ងឺមហារីកជាច្រើនប្រភេទ ជួបប្រទះការប្តូរហ្សែន(Gene)ហើយនោះ បណ្តាលឲ្យកោសិកាលូតលាស់ហួសការគ្រប់គ្រង និងអាចរីកលូតលាស់ ច្រើនជាងការកំនត់ក៏បណ្តាលកើតមានរោគមហារីក។ ការកើតមាន ឡើងរោគមហារីកសុដន់ទៅលើស្ត្រីបន្ទាប់ពីរោគមហារីកស្បូននៅចន្លោះអាយុ ពី40ឆ្នាំដល់60ឆ្នាំ និងរាតត្បាតខ្លាំងទៅលើស្រ្តីមុនឬក្រោយពេលអស់រដូវ ប្រហែលជា1%ដល់2%នៃបុរសដែលមានជម្ងឺមហារីកសុដន់។


  1. មហារីកសុដន់កើនឡើងប៉ុណ្ណាខ្លាំងដែរ ការកើតមានឡើងជម្ងឺមហារីកសុដន់សន្មត់ថាពី7%ដល់10%មានដុំសាច់ដុះនៅក្នុងខ្លួន ការអាចកើតមានឡើងជម្ងឺមហារីកសុដន់គឺមាន10%នៃជីវិតរបស់ស្រ្តី ក្នុងមួយឆ្នាំៗនៅលើពិភពលោកគឺមានស្រ្តី120ម៉ឺននាក់ទទួលរងជម្ងឺមហារីកសុដន់ ហើយមានអ្នកស្លាប់ដោយសារមហារីកសុដន់40ម៉ឺននាក់ អត្រាការស្លាប់ក្នុងមួយឆ្នាំៗកើនឡើងពី2%ដល់3% ហើយអត្រាកើតមានឡើងរោគមហារីកកើនពី0,2%ដល់8%។
  2. មហារីសុដន់មានផល់អាក្រក់អ្វីខ្លះ?
1,គំរាមកំហែងជីវិតសុខភាពរបស់ស្រ្តី។
2,ការមានគ្រោះថ្នាក់នៃការប្តូរស្ថានភាពជម្ងឺមហារីក។
3,ការអាចកើតមានឡើងវិញនៃជម្ងឺមហារីក។
4,ធ្វើឲ្យកើតមានការឈប់លូតលាស់សាច់ដុំផ្នែកអវះយវះខាងលើ(ដៃ)និងផ្នែកដៃ។

តើអ្វីទៅជាមូលហេតុបណ្តាលឲ្យមានជម្ងឺមហារីក?

ជម្ងឺអារ ការបង្កកំណើតតិច អាយុកាលនៃការអស់រដូវយូរ ចាប់ផ្តើមមានរដូវឆាប់ ប្រវត្តិជម្ងឺមហារីកសុដន់ប្រភេទស្លូត ប្រវតិ្តមហារីកសុដន់គ្រួសារ ការលេបថ្នាំពន្យាកំណើត ការចេញចំហាយក្តៅវិទ្យុសកម្មនិងកត្តាផ្សេងៗទៀតដែលទាក់ទងទៅនឹងមហារីកសុដន់ពិតប្រាកដ។
មូលហេតុនៃជម្ងឺមហារីកសុដន់នៅមិនទាន់មានលក្ខណះពិតប្រាកដនៅឡើយទេ កត្តាកើតឡើងមួយចំនួនទៀតវាមានការជំទាស់គ្នាយ៉ាងពិតប្រាកដ អ៊ីដ្រូសែន(Estrogen)មុនឬក្រោយពេលអស់រដូវគឺជាកត្តាបង្ហាញឲ្យឃើញការកើតមានឡើងនៃជម្ងឺមហារីកសុដន់ កត្តាតាមពូជ កត្តារបបអាហារ និង កត្តាផ្លូវចិត្តជាដើម នេះហើយជាការទាក់ទងគ្នាក្នុងការមានជម្ងឺមហារីកសុដន់។

មហារីកសុដន់ជួបប្រទះអាការះអ្វីខ្លះ?

1,ផ្នែកមួយនៃការឈឺចាប់មហារីកសុដន់ប្រភេទស្លូត និង ក្តីឈឺចាប់ខ្លួនប្រាណផ្នែកខាងលើ។
2,ម៉ាសនៃការមិនឈឺចាប់លើសុដន់និងទំហំនៃសណ្តែកទូទៅ។
3,ដុំសាច់មហារីកសុដន់នៅលើស្បែកដែលហើម។
4,ផ្នែកទ្រូងនៃស្បែកលេចចេញការក្រៀមក្រំចិត្តនិងសន្លប់។
5,ក្បាលសុដន់លេចចេញនូវការច្រោះឬមិនស្មើគ្នា។
6,ស្បែកសុដន់ឡើងក្រាស់ប្រែជាគ្រើម រន្ធរោមប្រែប្រួលកាន់តែធំទៅ។
7,ក្បាលសុដន់ហូរចេញទឹករងៃ ទឹករងៃត្រូវបានក្លាយជាឈាមហើយជាឈាមដែលគ្រោះថ្នាក់។

មហារីកសុដន់មានមធ្យោបាយវិនិច្ឆ័យដូចម្តេចខ្លះ?

1,ត្រួតពិនិត្យរាល់ខែដោយខ្លួនឯង ៖ ស្រ្តីគ្រប់រូបត្រូវត្រួតពិនិត្យមើលតាមខ្ញុំនៅរៀងរាល់5ថ្ងៃក្រោយពេលមករដូវ។ មធ្យោបាយគឺត្រូវលាងដៃជាមួយសាប៊ូ ប្រើម្រាមដៃកណ្តាលនិងម្រាមដៃចង្អុលទន់ៗឲ្យមានចលនាទៅលើសុដន់ថើរៗ ព្រមទាំងក្លៀកនិង បណ្តុំឆ្អឹងដងកាំបិត។
2,គ្រូពេទ្យចាប់ស្ទាប ៖ គ្រូពេទ្យដែលមានជំនាញបទពិសោធន៍ឆ្លងកាត់វិធីសាស្រ្តក្នុងការចាប់ស្ទាបទើបអាចសន្និដ្ឋានថាមានដុំមហារីកសុដន់ឬអត់ និងអាចជ្រួតជ្រាបដឹងអ្នកជម្ងឺមហារីកសុដន់មួយចំនួន។
3,ត្រួតពិនិត្យតាមម៉ាស៊ីនអ៊ុយត្រាB(Ultra-B) ៖ យកម៉ាស៊ីនអ៊ុយត្រាB(Ultra-B)មកត្រួតពិនិត្យអាចវិនិច្ឆ័យទីតាំងនិងសាច់ដុះពីធម្មជាតិ។
4,ពិនិត្យមើលសុដន់ដោយថតឆ្លុះតាមកម្មរស្មីX ៖ ឆ្លងកាត់ការពិនិត្យមើលសុដន់ដោយថតឆ្លុះតាមកម្មរស្មី Xអាចមើលឃើញរូបភាពច្បាស់លាស់ អាចនឹងពិនិត្យមើលនូវពន្លកតូចៗដែលពិបាកក្នុងការចាប់ស្ទាប។
5,ត្រួតពិនិត្យតាមបែបកោសល្យវិទ្យា ៖ ឆ្លងកាត់ការពិនិត្យតាមម៉ាស៊ីនអ៊ុយត្រាB(Ultra-B) និងថតឆ្លុះតាមកម្មរស្មីX បើសិនជាមានការបង្ហាញឲ្យឃើញភាពខុសគ្នារវាងប៉ះទង្គិចឬមានខ្ទុះ គឺត្រូវធ្វើការពិគ្រោះពិនិត្យពីដំបៅឲ្យបានជាក់ច្បាស់។

តើអ្វីទៅហៅថាវិធីព្យាបាលមហារីកសុដន់តាមបែបប្រពៃណី?

1,ថែរក្សាតាមបែបសល្យសាស្រ្ត ៖ កាត់ចេញដុំមហារីក និង ជាលិកានៅជុំវិញមានបរិមាណតិច។
2,រ៉ាឌីកាល់នៃការវះយកសុដន់ចេញ ៖ កាត់ចោលសុដន់ទាំងមូល បូករួមឬក៏អត់បូករួមនៃទឹករងៃក្រោមក្លៀក។

ជម្ងឺមហារីកសុដន់មានមធ្យោបាយថែរក្សាអ្វីខ្លះ?

មធ្យោបាយថែរក្សាពេលវះកាត់រួច
1,គួរតែព្យាយាមហាត់ប្រាណក្រោយពេលវះកាត់រួច។
2,ត្រូវប្រុងប្រយ័ត្នការសំរាកក្រោយពេលចេញពីមន្ទីរពេទ្យ អាចធ្វើលំហាត់ប្រាណដ៏សមរម្យមួយ ដូចជាក្តាប់ដៃរត់ហាត់ប្រាណតិចៗ។
3,ប្រុងប្រយ័ត្នក្នុងការញុំាចំណីអាហារ ត្រូវបន្ថែមអាហារបំប៉នឲ្យបានច្រើនដើម្បីជាទំលាប់ល្អក្នុងជីវភាព។
មធ្យោបាយថែរក្សាអារម្មណ៍ក្នុងចិត្ត
1,កំនត់ពេលវេលាមកមន្ទីរពេទ្យធ្វើការត្រួតពិនិត្យឡើងវិញ។
2,រក្សាស្ថានភាពសតិអារម្មណ៍ឲ្យបានល្អ។
3,ត្រូវមានការលើកទឹកចិត្តនិងផ្តល់ភាពកក់ក្តៅពីសំណាក់ប្តីប្រពន្ធ និង អ្នកនៅក្នុងផ្ទះ។
4,ព្រមទាំងផ្តល់ការបំភ្លឺនិងបញ្ចុះបញ្ចូល ហាមមិនឲ្យមានការរំភើបទៅដល់អ្នកជម្ងឺឡើយ។

មធ្យោបាយព្យាបាលជម្ងឺមហារីកសុដន់ដ៏ល្អបំផុត

តាមរយះការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីកសុដន់,វេជ្ជបណ្ឌិតផ្នែកខាងព្យាបាល,វេជ្ជបណ្ឌិតផ្នែកខាងមហារីកវិទ្យុសកម្ម,វេជ្ជបណ្ឌិតផ្នែកខាងមហារីកមុខរបួសតូចបំផុត,គិលានុបដ្ឋាយិកាថែទាំមហារីក និងអ្នកបកប្រែជាច្រើន ដោយយោងទៅតាមស្ថានភាពជម្ងឺរបស់អ្នកជម្ងឺមហារីកឆ្អឹងត្រូវឆ្លងកាត់ការពិគ្រោះពីអ្នកជំនាញដើម្បីធ្វើការអភិវឌ្ឍន៍វិនិច្ឆ័យរោគឲ្យមានប្រសិទ្ធិភាព កម្មវិធីព្យាបាលនិងត្រួតពិនិត្យអាការះជម្ងឺ ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។

វិធីព្យាបាលរោគមហារីកសុដន់តាមលក្ខណះពិសេសរបស់ថ្នាំចិន

ថ្នាំចិនគឺជាថ្នាំប្រពៃណីទំនៀមទំលាប់របស់ប្រទេសចិន។ ឆ្លងកាត់ការរីកចំរើននិងការរុករកអស់រយះពេលរាប់ពាន់ឆ្នាំ ការព្យាបាលមហារីកសុដន់តាមថ្នាំចិនគឺមានអត្ថន័យប្រកបដោយក្តីសង្ឃឹម។ ព្យាបាលតាមថ្នាំចិនមានតុល្យភាពសុខភាពបានទាំងស្រុង មហារីកមជ្ឈករ លើកតំកើងនូវប្រព័ន្ធដែលមិនមានការប៉ះពាល់ និងប្រសិទ្ធិភាពនៃរូបរាងកាយមាំមួនឲ្យកាន់តែប្រសើរឡើង។ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកយកថ្នាំចិន និងបច្ចេកទេសព្យាបាលមហារីកផ្សេងទៀតមកធ្វើការជាមួយគ្នាទៅវិញទៅមក យកថ្នាំចិនជាមួយវិធីព្យាបាលរោគដោយចំហាយវិទ្យុសកម្ម ការព្យាបាលដោយឳសថ និងមធ្យោបាយព្យាបាលមហារីកតាមបែបបុរាណបូករួមប្រើប្រាស់ជាមួយគ្នាអាចកាត់បន្ថយស្ថានភាពមហារីកឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត កាត់បន្ថយការព្យាបាលដែលនាំមកនូវផលប៉ះពាល់ បង្កើនភាពសក្តិសិទ្ធិ និងលើកតំកើងគុណភាពជីវភាពរបស់អ្នកជម្ងឺ។

តើអាចមានការចំនួយបន្ថែមពីខាងផ្នែកដទៃទៀតទេដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃការព្យាបាល?

តាមរយះនៃការអនុវត្តជាក់ស្ដែងបានបង្ហាញថា ៖ ការសហការគ្នារវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីក វេជ្ជបណ្ឌិតផ្នែកខាងពេទ្យចិនបុរាណ វេជ្ជបណ្ឌិតផ្នែកខាងថតកាំរស្មី វេជ្ជបណ្ឌិតផ្នែកខាងសន្ដំនិងគិលាននុបដ្ធាយិការ។ល។ បង្កើតបានជាក្រុមមួយក្នុងការធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាលដើម្បីស្វែងរកនូវវិធីព្យាបាលមួយដែលសមស្របទៅនឹងស្ថានភាពអ្នកជំងឺនិងស្ថានភាពសេដ្ធកិច្ចរបស់អ្នកជំងឺ ដើម្បីឈានទៅសំរេចគោលដៅធ្វើអោយស្ថានភាពអ្នកជំងឺមានភាពប្រសើរឡើងក្រោយពីការព្យាបាល។
មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានបង្កើតក្រុមសំរាប់ធ្វើការព្យាបាលមួយដែលមានការចូលរួមពីផ្នែកផ្សេងៗជាច្រើនសំរាប់ធ្វើរោគវិនិច្ឆយ័និងធ្វើការព្យាបាល,តាមរយះនេះយើងអាចលើកកំពស់ប្រសិទ្ធិភាពនៃកាព្យាបាល មួយផ្នែកទៀតយើងនឹងផ្ដល់សេវាដ៏ល្អគាប់ចិត្តដល់អ្នកជំងឺ,អញ្ចឹងវានឹងមិនបន្ថែមបន្ទុកដល់អ្នកជំងឺ។ ចំនែកឯការទំនាក់ទំនងពត៍មានរវាងអ្នកជំងឺនិងវេជ្ជបណ្ឌិតគឺអាចធ្វើឡើងតាមរយះ ទូរសព្ទ័ ការជួបមុខដោយផ្ទាល់ អ៊ីម៉ែល(Email) អនឡាញ(Online) ដើម្បីជួយពួកគាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ សំរាប់អ្នកជំងឺយើងមានក្រុមតូចមួយផ្ទាល់សំរាប់ធ្វើការព្យាបាលដែលមានសមាសភាពដូចជា ៖ វេជ្ជបណ្ឌិត គិលាននុបដ្ធាយិការ អ្នកជំនាញផ្នែកអាហារូបត្ថម្ភ,អ្នកបកប្រែ។ល។ ដើម្បីបំពេញតំរូវការអ្នកជំងឺគ្រប់ស្រទាប់វណ្ណះដែលមកពីបណ្ដាប្រទេសផ្សេងៗ។ អញ្ចឹងហើយធ្វើអោយអ្នកជំងឺស្ថិតនៅក្នុងបរិស្ថានមួយដែលអាចធ្វើការទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនបានយ៉ាងរលូននិងធ្វើការសហការបានយ៉ាងល្អប្រសើរក្នុងការព្យាបាល។



មហារីកពោះវៀនធំ

តើអ្វីទៅជាជំងឺមហារីកពោះវៀនធំ 
ជំងឺមហារីកពោះវៀនធំគឺបង្កឡើងដោយកោសិកាស្រទាប់ខាងលើរបស់ ពោះវៀនធំទទួលរងឥទ្ធិពលនូវកត្តាបរិស្ថាន,កត្តាតំណពូជ។ល។,ទីតាំងដែលឧស្សាហ៍កើតជំងឺមហារីកពោះវៀនធំជាញឹកញយ គឺផ្នែកខាងក្រោមនៃពោះវៀនធំ។អត្រានៃការ