ខេត្តបាត់ដំបង៖ យុវជន២នាក់ ក្នុងចំណោម៣នាក់ បានរងរបួសជាទម្ងន់ ដោយសារជិះម៉ូតូប៉ះជាមួយម៉ូតូរឺម៉កដឹកទឹកសុទ្ធ កាលពីវេលាម៉ោង៧ និង២៥នាទីព្រឹកថ្ងៃទី១៣ កក្កដា ២០១៣ នេះ លើកំណាត់ផ្លូវលេខ៤ ក្នុងភូមិ អូរតាគាំ២ សង្កាត់ ទូលតាឯក ក្រុង បាត់ដំបង។
សមត្ថកិច្ចនូវមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ នៅឡើយទេ តែមិត្តភក្ដិរបស់ជនរងគ្រោះប្រាប់ថា យុវជនទាំង២នាក់នោះម្នាក់ឈ្មោះ សិទ្ធ និងឈ្មោះ និន អាយុប្រហែល២០ឆ្នាំដូចគ្នា ។ ពួកគេរស់នៅភូមិ ច្រាបវាល ឃុំ អន្លង់វិល ស្រុក សង្កែ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ពណ៏ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាលេខ បាត់ដំបង 1J-5093 ។
ភ្លាមៗរថយន្តសង្គ្រោះរបស់ការិយាល័យចរាចរណ៏ខេត្តបានជួយអន្តរាគមន៏ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។ សាក្សីបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ មានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។
មន្ត្រីនគរបាលចរាចរណ៏បាននិយាយថា ក្រុមយុវជនខាងលើបានជិះម៉ូតូ ប៉ះ តិចទួចជាមួយរឺម៉កម៉ូតូដឹកទឹកសុទ្ធ ប៉ុន្តែដោយសារពួកគេជិះលឿនពេក ក៏បណ្ដាលឲ្យដួលបោកយ៉ាងខ្លាំង រីឯជនរងគ្រោះម្នាក់បានបោកប៉ះទ្រុងរឺម៉ក បណ្ដាលឲ្យបាក់ខ្ទង់ច្រមុះតែម្ដង។
សាក្សីខ្លះបានប្រាប់ ថា រឺម៉កម៉ូតូដឹកទឹកសុទ្ធនោះបានបន្ថែមល្បឿនជែង រថយន្តមួយគ្រឿងនៅខាងមុខ ស្របពេលដែលក្រុមយុវជនរងគ្រោះជិះយ៉ាងលឿនដែរមកពីមុខ ក៏ប៉ះគ្នាតែម្ដង។
សមត្ថកិច្ចបានបញ្ជាក់ដែរថា ឧប្បតិហេតុនេះបានកើតឡើង ដោយសារភាគីទាំង២ បើកបរបំពានល្បឿនចរាចរណ៏ និងខ្វះការប្រុងប្រយ័ត្ន ដែលនាំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបែបនេះ។ មធ្យោបាយបង្កគ្រោះថ្នាក់ទាំង២ភាគី ត្រូវបាននាំយកទៅរក្សាទុកនៅការិយាល័យជំនាញហើយ ដើម្បីរងចាំគូភាគីចូលដោះស្រាយតាមច្បាប់៕ ឆោម ពិសម័យ
ann

0 comments:
Post a Comment