ខេត្តព្រះសីហនុ៖ បុរសម្នាក់ក្នុងចំណោមបក្សពួក៤នាក់ ដែលស៊ីឈ្នួលកាប់ព្រៃឲ្យ គេត្រូវបានដោះលែងវិញ ដោយពុំមានភាពប្រក្រតីនៅប៉ុន្មានម៉ោង ក្រោយពីការឃាត់ខ្លួនដោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក្រោមបទថាបានកាប់ទន្ទ្រានព្រៃឈើខុសច្បាប់នោះ ។
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានបង្ហើបថា បុរសទាំង៤នាក់ ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០១៣ នៅចំណុចចំណោត
លោក អ៊ី ប៉េងលាង មន្ត្រីរដ្ឋបាលព្រៃឈើ ត្រូវគេឲ្យដឹងថា បានធ្វើការដោះលែងជនសង្ស័យឲ្យត្រឡប់ទៅផ្ទះវិញ ដោយគ្រាន់តែធ្វើកំណត់ហេតុ និងកិច្ចសន្យាបន្តិចបន្តួច ដោយពុំមានការ ស្រាវជ្រាវអំពីបទល្មើស នៃការកាប់បំផ្លាញព្រៃឈើនោះទេ ។
ទាក់ទិនករណីនេះលោក អ៊ី ប៉េងលេង បានបញ្ជាក់ថា ការដោះលែង ជនសង្ស័យនោះ គឺដោយសារជនសង្ស័យជាកម្មករស៊ីឈ្នួលកាប់ព្រៃឲ្យគេ និងយោងតាមការឯកភាពពីលោកអភិបាលស្រុកព្រៃនប់ ។
ប៉ុន្តែយ៉ាងណាក៏ដោយមជ្ឈដ្ឋានមួយចំនួនបានឲ្យដឹងថា បើទោះបីជនសង្ស័យជាកម្មករស៊ីឈ្នួល គេក្ដី ប៉ុន្តែខាងរដ្ឋបាលព្រៃឈើគួរណាស់តែឃាត់ខ្លួនឲ្យបានយូរបន្តិច ដើម្បីវែករកមុខមេខ្លោង ដែលនៅពីក្រោយ ការកាប់ទន្ទ្រានព្រៃឈើនេះ យកមកផ្ដន្ទាទោសតាមច្បាប់ មិនមែនធ្វើការដោះលែងរហ័សដូចផ្លេកបន្ទោលនោះទេ ៕ ដោយ មុនី
ann
0 comments:
Post a Comment