លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងនៅក្នុងសារនោះថា លោក និងភរិយា មានសេចក្តីក្រៀមក្រំ និងសោកស្តាយ ជាទីបំផុត ដោយបានទទួលដំណឹង ដ៏សែនរន្ធត់ ពីមរណភាព របស់អ្នកឧកញ៉ាមហាភក្តី សប្បុរសភោគាធិបតី ហ៊ុន នាង ត្រូវជាបិតា របស់សម្តេច បានទទួលអនិច្ចកម្ម កាលពីវេលាម៉ោង៤ និង១០នាទី ទៀបភ្លឺ ថ្ងៃសុក្រ ទី១២ កក្កដា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ ។
សារលិខិតនោះបានបញ្ជាក់ថា “ ក្នុងនាមខ្លួនខ្ញុំ និងភរិយាខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយសម្តេច សម្កេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូម បួងសួង ដល់វិញ្ញាណក្ខ័ន្ធ របស់អ្នកឧកញ៉ាមហាភក្តី សប្បុរសភោគាធិបតី ឲ្យបានទៅសាយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ” ។
គួរបញ្ជាក់ថា ដោយយោងលើស្មារតីផ្សះផ្សាជាតិ និងដើម្បីការបោះឆ្នោតជាតិអាណត្តិទី៥ នាថ្ងៃទី ២៨ កក្កដា ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើរសុំព្រះមហាក្សត្រ ឲ្យលើកលែងទោសលោក សម រង្ស៊ី ដែលត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគាររយៈពេលជាង១០ឆ្នាំ ទាក់ទងសំណុំរឿងដកតម្រុយបង្គោលព្រំដែន និងក្លែងឯកសារផែ ន ទី ។ ព្រះមហាក្សត្រសម្ដេចព្រះបរមនាថនរោត្តម សីហមុនី បានឡាយព្រះហស្ថលេខា លើកលែងទោស លោក សម រង្ស៊ី កាលពីថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៣ ម្សិលមិញ ៕ R/D
0 comments:
Post a Comment